Malotilate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកែលម្អមុខងារថ្លើម នៅក្នុងជំងឺក្រិនថ្លើមលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ600mg បែងចែកជា3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលមានរោគសញ្ញាខាន់លឿង(Jaundice) ឬ រោគសញ្ញាទាចទឹក(Ascites) ឬ រោគសញ្ញាប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម(Hepatic encephalopathy)។
-
ផលរំខាន
បាត់បង់ចំណង់អាហារ ចង់ក្អួត ក្អួត រាករូស ងងុយគេង ឈឺក្បាល ។ល។
-
ការប្រុងប្រយ័ត្នជាពិសេស
・គេប្រើឱសថនេះនៅក្នុងការកែលម្អមុខងារថ្លើម នៅក្នុងជំងឺក្រិនថ្លើម។ ជាពិសេសមានប្រសិទ្ធិភាពធ្វើអោយកម្រិតអាល់ប៊ុយមីន កូឡេស្តេរ៉ូល កូលីនអេស្តឺរេសប្រសើរឡើង។
・ត្រូវប្រុងប្រយ័ត្ននៅក្នុងការប្រើប្រាស់ឱសថនេះ ព្រោះអាចបែរជាធ្វើអោយមុខងារថ្លើមកាន់តែមិនល្អទៅវិញ។
-
សកម្មភាពឱសថ
បង្កើនសកម្មភាពនៃមុខងារថ្លើម រួមមាន មេតាបូលីសប្រូតេអ៊ីន មេតាបូលីសខ្លាញ់ ជាដើម និង ទប់ស្កាត់ការវិវត្តន៍នៃការក្រិនថ្លើម។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp