Magnesium sulfate hydrate + Glucose

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ការទប់ស្កាត់ការកើតឡើងនៃអាការៈព្រាយក្រឡាភ្លើង(Eclampsia) ចំពោះស្ត្រីដែលមានជំងឹសម្ពាធឈាមកើនឡើងខ្ពស់នៅពេលមានផ្ទៃពោះ(Pregnancy-induced hypertension)កម្រិតធ្ងន់ធ្ងរ។

      - ការទប់ស្កាត់អាការៈងាយនឹងរលូតកូនឬកូនកើតមុនខែរបស់ស្ត្រីមានផ្ទៃពោះ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើនៅក្នុងការទប់ស្កាត់ការកើតឡើងនៃអាការៈព្រាយក្រឡាភ្លើង(Eclampsia) ចំពោះស្ត្រីដែលមានជំងឹសម្ពាធឈាមកើនឡើងខ្ពស់នៅពេលមានផ្ទៃពោះ(Pregnancy-induced hypertension)កម្រិតធ្ងន់ធ្ងរ:

      លើកដំបូង ប្រើក្នុងកម្រិត4g ដោយចាក់ក្នុងសរសៃវ៉ែន រយៈពេលយ៉ាងហោចណាស់20នាទី។ បន្ទាប់មក បន្តបញ្ចូលឱសថតាមសរសៃវ៉ែន ក្នុងកម្រិត 1g រៀងរាល់1ម៉ោង។ អាចបង្កើនកម្រិតម្ដង 0.5g/ម៉ោង ទៅតាមរោគសញ្ញា រហូតដល់កម្រិតអតិបរមាគឺ 2g/ម៉ោង។ ក្នុងការបញ្ចូលឱសថនេះ ត្រូវប្រើឧបករណ៍សម្រាប់បញ្ចូលឱសថបន្តបន្ទាប់(Constant infusion pump) លើកលែងលើកដំបូង។

      ・ករណីប្រើនៅក្នុងការទប់ស្កាត់អាការៈងាយនឹងរលូតកូនឬកូនកើតមុនខែរបស់ស្ត្រីមានផ្ទៃពោះ:

      លើកដំបូង ប្រើក្នុងកម្រិត4g ដោយចាក់ក្នុងសរសៃវ៉ែន រយៈពេលយ៉ាងហោចណាស់20នាទី។ បន្ទាប់មក បន្តបញ្ចូលឱសថតាមសរសៃវ៉ែន ក្នុងកម្រិត 1g រៀងរាល់1ម៉ោង។ ករណីការកន្ត្រាក់មិនថយចុះ អាចបង្កើនកម្រិតម្ដង 0.5g/ម៉ោង រហូតដល់កម្រិតអតិបរមាគឺ 2g/ម៉ោង។

      ក្រោយពេលការកន្ត្រាក់នៃស្បូនថយចុះ អាចបន្ថយល្បឿននៃការបញ្ចូលឱសថបន្តិចម្ដងៗ ហើយនៅពេលដែលសង្កេតឃើញថាមិនមានការកើតឡើងវិញនៃការកន្ត្រាក់ស្បូនទេនោះ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។ ក្នុងការបញ្ចូលឱសថនេះ ត្រូវប្រើឧបករណ៍សម្រាប់បញ្ចូលឱសថបន្តបន្ទាប់(Constant infusion pump)។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)

      ・អ្នកដែលធ្លាប់កើតមានជំងឺស្ទះការបញ្ចូនសញ្ញានៅក្នុងបេះដូង(Heart block)។

      ・អ្នកដែលមានរោគសញ្ញាខ្សោះជាតិទឹកលក្ខណៈអ៊ីប៉ូតូនិច (Hypotonic dehydration)។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខាននៃឱសថនេះ ដែលអាចបង្កអោយកម្រិតម៉ាញេស្យូម(Mg)ក្នុងឈាមកើនឡើងខ្ពស់ ធ្វើអោយមានរោគសញ្ញាពុលផ្សេងៗ ដូចជា សម្ពាធឈាមថយចុះ មុខងារបេះដូងចុះខ្សោយ មុខងារប្រព័ន្ធប្រសាទកណ្ដាលឬដំណកដង្ហើមចុះខ្សោយ ជាដើម។

      ・ត្រូវត្រៀមរួចរាល់នូវឧបករណ៍ផ្សេងៗសម្រាប់ការគ្រប់គ្រងស្ថានភាពរាងកាយរបស់ទារកដែលសម្រាលដោយប្រើឱសថនេះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp