Magnesium L-aspartate + Potassium L-aspartate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការបំពេញតម្រូវការសារធាតុប៉ូតាស្យូមនៅក្នុងរាងកាយនៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពដូចខាងក្រោម (ករណីសង្ស័យថាអ្នកជំងឺក៏មានកង្វះម៉ាញេស្យូមក្នុងរាងកាយផងដែរ)៖ (1)កំពុងប្រើប្រាស់ឱសថបញ្ចុះទឹកនោមដើម្បីបញ្ចុះសម្ពាធឈាម ឱសថអរម៉ូនស្តេរ៉ូអ៊ីត ឱសថបង្កើនសកម្មភាពបេះដូង(Digitoxinជាដើម) ថ្នាំចាក់អាំងស៊ុយលីន ឱសថប្រឆាំងមេរោគមួយចំនួន រយៈពេលយូរជាប់ៗគ្នា (2)មានអាការៈស្ពឹកនៅតាមដៃជើងដោយសារការធ្លាក់ចុះទាបនៃកម្រិតប៉ូតាស្យូមក្នុងឈាម (3)មានអាការៈក្អួតចង្អោរធ្ងន់ធ្ងរ រាករូស ការបរិភោគសារធាតុប៉ូតាស្យូមមិនគ្រប់គ្រាន់ និង រយៈពេលក្រោយទទួលការវះកាត់ (4)អ្នកដែលមានជំងឺបេះដូងនិងស្ថិតក្នុងស្ថានភាពនៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។ (5)អ្នកដែលមានជំងឺថ្លើមនិងស្ថិតក្នុងស្ថានភាពនៃកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះទាប។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: ក្នុងឱសថនេះ10mL រួមមាន សារធាតុPotassium L-aspartate 500mg (K+:2.92mEq) និង សារធាតុMagnesium L-aspartate 500mg (Mg2+:3.47mEq)។ មនុស្សពេញវ័យ:ប្រើ1ដង 10~20mL (កម្រិតប៉ូតាស្យូម:2.92~5.84 mEq) លាយជាមួយទឹកសម្រាប់លាយថ្នាំចាក់ ឬ សេរ៉ូមគ្លុយកូស5% ឬ សេរ៉ូមប្រៃជាដើមដើម្បីពង្រាវអោយបានកំហាប់ប៉ូតាស្យូម40mEq/Lចុះ រួចព្យួរសេរ៉ូមតាមសរសៃវ៉ែនក្នុងល្បឿនមិនអោយលើសពី8mL/នាទីនោះទេ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ (មានអាការៈខ្សត់ទឹកនោមដោយបរិមាណទឹកនោមនៅ1ថ្ងៃមុនមានកម្រិតតិចជាង500mL ឬ បរិមាណទឹកនោមនៅមុនពេលប្រើប្រាស់ឱសថនេះមានកម្រិតតិចជាង20mL/ម៉ោង)។ ・អ្នកដែលមានបញ្ហាមុខងារក្រពេញអាដ្រេណាល់នៃតម្រងនោម(ជំងឺអាឌីសាន់(Addison's disease))។ ・អ្នកដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមខ្ពស់(Hyperkalemia)។ ・អ្នកដែលមានកម្រិតម៉ាញេស្យូមក្នុងឈាមខ្ពស់(Hypermagnesemia)។ ・អ្នកដែលមានអាការៈស្ពឹកនៅតាមដៃជើងដោយសារការកើនឡើងខ្ពស់នៃកម្រិតប៉ូតាស្យូមក្នុងឈាម (Hyperkalemic periodic paralysisឬHYPPឬHyperKPP)។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថEplerenone។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងអំឡុងពេលនៃការប្រើប្រាស់ឱសថនេះ គួរតាមដានបម្រែបម្រួលអេឡិចត្រូឡាយនៅក្នុងឈាម និង បម្រែបម្រួលនៃចង្វាក់បេះដូង(Electrocardiogram)។ ប្រសិនបើមានសញ្ញាណនៃការកើនឡើងខ្ពស់នៃកម្រិតប៉ូតាស្យូមក្នុងឈាម ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។ ・ក្នុងករណីថ្នាំចាក់ មិនត្រូវចាក់បញ្ចូលឱសថនេះក្នុងសរសៃឈាមដោយល្បឿនលឿននោះទេ ព្រោះអាចធ្វើអោយមានគ្រោះថ្នាក់គាំងបេះដូង គឺត្រូវបញ្ចូលឱសថនេះតាមរយៈការព្យួរសេរ៉ូម។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
