Magnesium hydroxide
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- បន្សាបជាតិអាស៊ីតក្នុងក្រពះ ដើម្បីព្យាបាលជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) រលាកក្រពះ(រួមទាំង រលាកក្រពះស្រួចស្រាវឬរ៉ាំរ៉ៃ និង រលាកក្រពះដោយសារការប្រើប្រាស់ឱសថ) ភាពខុសប្រក្រតីនៃមុខងារប្រដាប់រំលាយអាហារផ្នែកខាងលើ(រួមទាំង អាការៈបាត់បង់ចំណង់អាហារដែលទាក់ទងនឹងបញ្ហាសរសៃប្រសាទ(Anorexia nervosa) ជំងឺក្រពះយារធ្លាក់(Gastroptosis) អាការៈនៃអាស៊ីតក្រពះកើនឡើងហួសហេតុ)។
- អាការៈទល់លាមក។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីប្រើជាឱសថបន្សាបជាតិអាស៊ីតក្នុងក្រពះ:
មនុស្សពេញវ័យ:លេប 1ថ្ងៃ 0.9~2.4g ដោយបែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីប្រើជាឱសថបន្ទន់លាមកចំពោះអាការៈទល់លាមក:
មនុស្សពេញវ័យ:លេប1ថ្ងៃ 0.9~2.1g ដោយបែងចែកជាច្រើនដងក្នុង1ថ្ងៃឬប្រើនៅពេលមានអាការៈទល់លាមក។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ គួរពិសាជាមួយទឹកអោយបានច្រើន(ប្រមាណ180mL)។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងទឹកដោះគោ (ករណីឱសថមានផ្ទុកសារធាតុCaseinតែប៉ុណ្ណោះ)។
-
ផលរំខាន
ផលរំខានរួមមាន រាករូស ។ល។ ករណីប្រើយូវអង្វែង អាចធ្វើអោយកើតមានអាការៈនៃការកើនឡើងកម្រិតម៉ាញ៉េស្យូមក្នុងឈាម។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Minocycline, Doxycycline, Tetracyclineជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone(Ciprofloxacin, Tosufloxacin), ឱសថប្រភេទBisphosphonate(Etidronate disodium, Sodium Risedronate ជាដើម), ឱសថCefdinir, ឱសថDelavirdine, ឱសថPenicillamine - អាចធ្វើអោយការស្រូបនៃសារធាតុឱសថទាំងនេះថយចុះ។ ដូច្នេះ គួរចៀសវាងប្រើប្រាស់ឱសថទាំងនេះក្នុងពេលតែមួយ។
・ឱសថRosuvastatin, ឱសថGabapentin, ឱសថCelecoxib, ឱសថAzithromycin, ឱសថRabeprazole - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។
・ឱសថប្រភេទDigitalis (Digoxin, Digitoxin ជាដើម), ឱសថFexofenadine, ឱសថជាតិដែក - អាចមានឥទ្ធិពលដល់ការស្រូបឬការបញ្ចេញចោលនៃឱសថទាំងនេះ។ ដូច្នេះ គួរចៀសវាងប្រើប្រាស់ឱសថទាំងនេះក្នុងពេលតែមួយ។
・ឱសថPolycarbophil calcium - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថPolycarbophil calciumថយចុះ។
・ឱសថព្យាបាលការកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម(ឱសថCalcium polystyrene sulfonate, ឱសថSodium polystyrene sulfonate) - អាចធ្វើអោយសកម្មភាពនៃសារធាតុឱសថទាំងនេះថយចុះ។
・ឱសថវីតាមីនដេ (Alfacalcidol, Calcitriol, វីតាមីនដេ) - អាច្វើអោយកម្រិតម៉ាញ៉េស្យូមក្នុងឈាមកើនឡើងខ្ពស់។
・ទឹកដោះគោក្នុងបរិមាណច្រើន ឱសថជាតិកាល់ស្យូម - អាចធ្វើអោយកើតមានរោគសញ្ញា Milk-alkalisyndrome។ ប្រសិនបើកើតឡើង ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថ។
・ឱសថMisoprostol - អាចធ្វើអោយកើតមានអាការៈរាករូស។
-
ការប្រុងប្រយ័ត្នជាពិសេស
・ការបរិភោគទឹកដោះគោក្នុងបរិមាណច្រើនឬឱសថជាតិកាល់ស្យូម អាចធ្វើអោយកើតមានផលរំខាន រួមមាន រោគសញ្ញានៃការកើនឡើងខ្ពស់នៃកម្រិតកាល់ស្យូមក្នុងឈាម។
・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោមឬបេះដូង។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចខាងក្រោម៖
- បន្សាបជាតិអាស៊ីតក្នុងក្រពះ។ ដោយប្រតិកម្មនៃឱសថនេះមិនបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត វានឹងមិនបង្កអោយមានការបញ្ចេញអាស៊ីតក្រពះសារជាថ្មីនោះទេ។
- សកម្មភាពបន្ទន់លាមកសម្រួលដល់ការបន្ទោរបង់។ ឱសថនេះនឹងប្រតិកម្មនៅក្នុងក្រពះបង្កើតជាអំបិលម៉ាញ៉េស្យូម រួចធ្វើដំណើរទៅក្នុងពោះវៀន ហើយមានប្រតិកម្មជាមួយនឹងសារធាតុSodium bicarbonate ក្លាយទៅជាMagnesium bicarbonateឬMagnesium carbonateដែលមានលក្ខណៈមិនរលាយនិងពិបាកស្រូបចេញពីពោះវៀន។ សារធាតុទាំងនេះនឹងស្រូបយកជាតិទឹកចូលក្នុងពោះវៀន ធ្វើអោយរីកមាឌនិងលាមកមានលក្ខណៈទន់ ហើយនៅពេលចូលដល់ពោះវៀនធំ វានឹងភ្ញោចអោយពោះវៀនធំមានចលនា ដើម្បីបញ្ចេញលាមក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp