Magnesium citrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖
- សម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំ (ការថតកាំរស្មីអ៊ិច ឬ អង់ដូស្កូប)។
- បញ្ចុះលាមកនៅមុនពេលធ្វើការវះកាត់នៅផ្នែកពោះ។
-
កម្រិតប្រើប្រាស់
ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក:
ជាទូទៅ សូលុយស្យុង250mL រួមមាន Magnesium citrate 34g។
・ករណីសម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយការថតកាំរស្មីអ៊ិច និង នៅមុនពេលធ្វើការវះកាត់នៅផ្នែកពោះ:
<ប្រើជាសូលុយស្យុងអ៊ីពែតូនិច(Hypertonic solution)>
ពិសារ1ដង27~34g (200~250mL) នៅ10~15ម៉ោងមុនពេលអនុវត្តការពិនិត្យ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីសម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយប្រើអង់ដូស្កូប:
<ប្រើជាសូលុយស្យុងអ៊ីពែតូនិច(Hypertonic solution)>
ពិសារ1ដង27~34g (200~250mL) នៅ10~15ម៉ោងមុនពេលអនុវត្តការពិនិត្យ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
<ប្រើជាសូលុយស្យុងអ៊ីសូតូនិច(Isotonic solution)>
ប្រើដោយលាយឱសថនេះ68g (500mL) នៅក្នុងទឹក អោយបានចំណុះ1800mL។ មនុស្សពេញវ័យ ពិសារសូលុយស្យុងនេះ 1ដង1800mL ដោយពិសារម្ដង200mL រហូតអស់ក្នុងរយៈពេល1ម៉ោង អោយបានយ៉ាងហោចណាស់4ម៉ោងមុនពេលអនុវត្តការពិនិត្យ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពី2400mLនោះទេ។
ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ:
ជាទូទៅ ថ្នាំម្សៅ50g រួមមាន Magnesium citrate 34g។
・ករណីសម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយការថតកាំរស្មីអ៊ិច និង នៅមុនពេលធ្វើការវះកាត់នៅផ្នែកពោះ:
<ប្រើជាសូលុយស្យុងអ៊ីពែតូនិច(Hypertonic solution)>
លាយឱសថនេះក្នុងកម្រិត34g (ថ្នាំម្សៅត្រូវនឹង50g) នៅក្នុងទឹក អោយបានចំណុះសរុប180mL។ មនុស្សពេញវ័យ ពិសារសូលុយស្យុងនេះ1ដង144~180mL នៅ10~15ម៉ោងមុនពេលអនុវត្តការពិនិត្យ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីសម្អាតពោះវៀននៅមុនពេលធ្វើការពិនិត្យពោះវៀនធំដោយប្រើអង់ដូស្កូប:
<ប្រើជាសូលុយស្យុងអ៊ីពែតូនិច(Hypertonic solution)>
លាយឱសថនេះក្នុងកម្រិត34g (ថ្នាំម្សៅត្រូវនឹង50g) នៅក្នុងទឹក អោយបានចំណុះសរុប180mL។ មនុស្សពេញវ័យ ពិសារសូលុយស្យុងនេះ1ដង144~180mL នៅ10~15ម៉ោងមុនពេលអនុវត្តការពិនិត្យ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
<ប្រើជាសូលុយស្យុងអ៊ីសូតូនិច(Isotonic solution)>
លាយឱសថនេះក្នុងកម្រិត68g (ថ្នាំម្សៅត្រូវនឹង100g) នៅក្នុងទឹក អោយបានចំណុះសរុប1800mL។ មនុស្សពេញវ័យ ពិសារសូលុយស្យុងនេះ 1ដង1800mL ដោយពិសារម្ដង200mL រហូតអស់ក្នុងរយៈពេល1ម៉ោង អោយបានយ៉ាងហោចណាស់4ម៉ោងមុនពេលអនុវត្តការពិនិត្យ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពី2400mLនោះទេ។
-
ហាមប្រើ
・អ្នកដែលកំពុងមានឬសង្ស័យថាមានអាការៈស្ទះនៅប្រដាប់រំលាយអាហារ។
・អ្នកដែលមានអាការៈលាមករឹងកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលសង្ស័យថាមានបណ្ដុំរោគសញ្ញាពោះលក្ខណៈស្រួចស្រាវ(Acute abdomen)។
・អ្នកដែលមានបញ្ហាតម្រងនោម។
・អ្នកដែលមានអាការៈពោះវៀនធំរីកប៉ោងលក្ខណៈពុល(Toxic megacolon)។
-
ផលរំខាន
ផលរំខានរួមមាន ហើមពោះ ឈឺពោះ ចង់ក្អួត ក្អួត អស់កម្លាំង វិលមុខ ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- ឈឺពោះ ហើមពោះ ក្អួតចង្អោរ (ស្ទះពោះវៀន ធ្លាយពោះវៀន)
- ឈឺពោះ លាមកមានឈាម ក្អួតចង្អោរ (រលាកពោះវៀនធំដោយសារបញ្ហាចរន្តឈាម)
- ជីពចរខ្សោយ សាច់ដុំមិនសូវមានកម្លាំង ស្មារតីដឹងខ្លួនធ្លាក់ចុះ (រោគសញ្ញានៃការកើនឡើងកម្រិតម៉ាញ៉េស្យូមក្នុងឈាម)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងបាក់តេរីប្រភេទTetracycline(Minocycline, Doxycycline, Tetracyclineជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone(Enoxacin hydrate, Norfloxacin, Ofloxacin ជាដើម) - អាចធ្វើអោយការស្រូបនៃសារធាតុឱសថទាំងនេះថយចុះក៏ដូចជាប្រសិទ្ធិភាពនៃឱសថទាំងនេះ។ ដូច្នេះ គួរចៀសវាងប្រើប្រាស់ឱសថទាំងនេះក្នុងពេលតែមួយ។
・ឱសថដែលមានលក្ខណៈអាស៊ីត(Salicylic acid ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។
・ឱសថដែលមានលក្ខណៈបាស(Methamphetamine ជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះអាចធ្វើអោយស្បូនកន្ត្រាក់និងរលូតកូនក្នុងផ្ទៃ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ដោយសារឱសថនេះមានផ្ទុកសារធាតុម៉ាញ៉េស្យូមច្រើន គេប្រើវានៅក្នុងការពិនិត្យឬការវះកាត់ប៉ុណ្ណោះ។
-
សកម្មភាពឱសថ
ឱសថនេះជាប្រភេទអំបិលម៉ាញ៉េស្យូម ដោយស្រូបយកជាតិទឹកចូលទៅក្នុងពោះវៀនធំ ធ្វើអោយរីកមាឌ ដើម្បីជម្រុញចលនាពោះវៀនធំក្នុងការបញ្ចេញលាមក។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp