Low-Molecular Dextran-L
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងករណីដូចខាងក្រោម៖ ・ព្យាបាលអាការៈហូរឈាមលក្ខណៈស្រួចស្រាវ ជាពិសេស នៅដំណាក់កាលដំបូងនៃការហូរឈាមបរិមាណច្រើន ・បង្ការនិងព្យាបាលអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ដែលបណ្ដាលមកពីការហូរឈាម របួសខាងក្រៅ របួសរលាកភ្លើង ។ល។ ・កាត់បន្ថយការបញ្ចូលឈាមនៅពេលវះកាត់ ・ប្រើជាសូលុយស្យុងក្នុងការរក្សាចរន្តឈាម ដើម្បីកាត់បន្ថយគ្រោះថ្នាក់និងផលប៉ះពាល់ផ្សេងៗនៅក្នុងពេលកំពុងវះកាត់។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: មនុស្សពេញវ័យ:ប្រើ1ដង500mL ចាក់តាមសរសៃវ៉ែនយឺតៗ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ ទម្ងន់ និងរោគសញ្ញារបស់អ្នកជំងឺ។ ករណីប្រើជាសូលុយស្យុងក្នុងការរក្សាចរន្តឈាម ប្រើក្នុងកម្រិត 2~3g(Dextran40ត្រូវនឹង20~30mL)/kg។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺខ្សោយមុខងារបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ (Congestive heart disease)។ ・អ្នកដែលមានកម្រិតអាស៊ីតឡាក់តិច(Lactic acid)ក្នុងឈាមកើនឡើងខ្ពស់។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
