Low-Molecular Dextran-D
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងករណីដូចខាងក្រោម៖
・ព្យាបាលអាការៈហូរឈាមនិងអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)ដែលបណ្ដាលមកពីការហូរឈាម
・កាត់បន្ថយការបញ្ចូលឈាមនៅពេលវះកាត់
・បង្ការនិងព្យាបាលជំងឺកំណកឈាម (Thrombosis)
・កែលម្អចរន្តឈាមនៅពេលរងរបួសខាងក្រៅ របួសរលាកភ្លើង របួសបាក់ឆ្អឹង ឬ អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) ជាដើម
・ប្រើជាសូលុយស្យុងក្នុងការរក្សាចរន្តឈាម ដើម្បីកាត់បន្ថយគ្រោះថ្នាក់និងផលប៉ះពាល់ផ្សេងៗនៅក្នុងពេលកំពុងវះកាត់។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
មនុស្សពេញវ័យ:ប្រើ1ដង500mL ចាក់តាមសរសៃវ៉ែន។ នៅ24ម៉ោងដំបូង ត្រូវកំណត់កម្រិតប្រើប្រាស់ត្រឹម20mL/kgចុះក្រោម។ ករណីប្រើនៅក្នុងការបង្ការនិងព្យាបាលជំងឺកំណកឈាម (Thrombosis) ប្រើក្នុងកម្រិត1ថ្ងៃ10mL/kgចុះក្រោម រយៈពេល5ថ្ងៃឬតិចជាងនេះ។ ករណីប្រើជាសូលុយស្យុងក្នុងការរក្សាចរន្តឈាម ប្រើក្នុងកម្រិត 10~20mL/kg (កម្រិតអតិបរមាគឺ20mL/kg)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់និងល្បឿនបញ្ចូលឱសថទៅតាមអាយុ ទម្ងន់ និងរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹកលក្ខណៈអ៊ីប៉ូតូនិក (Hypotonic dehydration)។
・អ្នកដែលមានជំងឺខ្សោយមុខងារបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ (Congestive heart disease)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp