Lornoxicam
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - បំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺដូចជា:ជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ ជំងឺរលាកជុំវិញសន្លាក់ស្មា បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome)។ - បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលវះកាត់ ត្រូវរបួស ឬ ក្រោយពេលដកធ្មេញ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・បំបាត់អាការៈរលាកនិងឈឺចាប់ នៅក្នុងជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis) ជំងឺឈឺសន្លាក់ដោយសារទ្រង់ទ្រាយសន្លាក់ប្រែប្រួល(Osteoarthritis) ជំងឺឈឺចង្កេះ ជំងឺរលាកជុំវិញសន្លាក់ស្មា បណ្ដុំរោគសញ្ញាកស្មានិងដៃ(Cervico-omo-brachial syndrome): មនុស្សពេញវ័យ:លេប1ដង 4mg, 1ថ្ងៃ3ដង ក្រោយបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 18mg។ ・បំបាត់អាការៈរលាកនិងឈឺចាប់នៅក្រោយពេលវះកាត់ ត្រូវរបួស ឬ ក្រោយពេលដកធ្មេញ: មនុស្សពេញវ័យ:លេប1ដង 8mg នៅពេលមានអាការៈ។ កម្រិតអតិបរមាក្នុង1ដងគឺ8mg និង ក្នុង1ថ្ងៃគឺ24mg។ កំណត់រយៈពេលប្រើប្រាស់ត្រឹម3ថ្ងៃ។ គួរចៀសវាងប្រើនៅពេលពោះទទេ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន។ ・អ្នកដែលមានជំងឺទាក់ទងនឹងឈាមធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺថ្លើមធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺតម្រងនោមធ្ងន់ធ្ងរ។ ・អ្នកដែលមានមុខងារបេះដូងចុះខ្សោយធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ។ ・អ្នកដែលធ្លាប់កើតមានអាការៈហឺតដោយសារឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs (Aspirin-induced asthma)។ ・ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ។ 
- 
                    ផលរំខានផលរំខានរួមមាន ឈឺពោះ អារម្មណ៍មិនស្រួលក្នុងពោះ ចង់ក្អួត រលាកក្រពះ ឡើងន្ទួលក្រហម មុខងារថ្លើមចុះខ្សោយ ហើម។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ឈឺពោះ ក្អួតចង្អោរ ក្អួតឈាម លាមកមានឈាម លាមកពណ៌ខ្មៅ (ដំបៅឬហូរឈាមក្នុងក្រពះឬពោះវៀន) - កន្ទាលត្រអាក ហើមភ្នែកនិងជុំវិញបបូរមាត់ ពិបាកដកដង្ហើម (រោគប្រតិកម្មធ្ងន់ធ្ងរ) - កន្ទួលក្រហមឬពងទឹកនៅលើស្បែក ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome)) - អស់កម្លាំង ក្ដៅខ្លួន ឈាមច្រមុះ ឈាមនៅតាមអញ្ចាញធ្មេញ (រោគសញ្ញានៃចំនួនប្លាកែតធ្លាក់ចុះ) - បរិមាណទឹកនោមថយចុះ ហើម នោមមានលាយឈាម (មុខងារតម្រងនោមចុះខ្សោយ) - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ ខាន់លឿង)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថDigoxin - អាចធ្វើអោយសកម្មភាពនៃDigoxinកើនឡើង។ ・ឱសថប្រឆាំងកំណកឈាម(Warfarin, Ticlopidine, Aspirin ជាដើម) - អាចធ្វើអោយហានិភ័យនៃការហូរឈាមកើនឡើង។ ・ឱសថបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylureas(Chlorpropamide, Glibenclamide, Tolbutamideជាដើម) - អាចធ្វើអោយសកម្មភាពបញ្ចុះជាតិស្ករនៃឱសថទាំងនេះកើនឡើង។ ・ឱសថLithium carbonate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLithiumកើនឡើង។ ・ឱសថMethotrexate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃMethotrexaកើនឡើង។ ・ឱសថបញ្ចុះទឹកនោមប្រភេទThiazide diuretics(Trichlormethiazide, Hydrochlorothiazideជាដើម), ឱសថFurosemide - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះថយចុះ។ ・ឱសថប្រភេទACE inhibitors(Enalaprilជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះថយចុះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ជាពិសេស ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងរយៈពេលចុងក្រោយនៃការមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ត្រូវប្រុងប្រយ័ត្ននៅពេលប្រើឱសថនេះចំពោះមនុស្សចាស់ឬអ្នកដែលកំពុងឬធ្លាប់មានជំងឺទាក់ទងនឹងបេះដូងឬតម្រងនោម ព្រោះអាចងាយកើតមានផលរំខាននៃឱសថនេះ។ ក្នុងករណីនេះ គួរបន្ថយកម្រិតឱសថឬប្រើប្រភេទដែលសកម្មភាពឱសថមានរយៈពេលខ្លី។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមCyclooxygenase(COX)ដើម្បីបង្អាក់ដំណើរការសំយោគសារធាតុProstaglandinដែលជាសារធាតុបង្កអោយមានអាការៈរលាកនិងឈឺចាប់។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
