Lorazepam
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ជំងឺណឺរ៉ូស៊ីស(Neurosis) ដែលរួមមានរោគសញ្ញានៃអារម្មណ៍មិនស្ងប់ឬភ័យ អារម្មណ៍បាក់ទឹកចិត្ត។ - ជំងឺផ្លូវចិត្តប៉ះពាល់ដល់សុខភាពរាងកាយ(Psychosomatic disease) ដែលរួមមានរោគសញ្ញាផ្នែករាងកាយដូចជា រោគសញ្ញានៃអតុល្យភាពប្រព័ន្ធសរសៃប្រសាទអូតូណូមិច(Dysautonomia) និង រោគសញ្ញាទាក់ទងនឹងសរសៃប្រសាទក្នុងបេះដូង ព្រមទាំងរោគសញ្ញាផ្នែកស្មារតីដូចជាអារម្មណ៍មិនស្ងប់ឬភ័យ អារម្មណ៍បាក់ទឹកចិត្ត ជាដើម។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:លេប1ថ្ងៃ 1~3mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិត(Angle-closure glaucoma)លក្ខណៈស្រួចស្រាវ។ ・អ្នកដែលមានជំងឺខ្សោយការបញ្ជាលើសាច់ដុំធ្ងន់ធ្ងរ(Myasthenia gravis)។ 
- 
                    ផលរំខានផលរំខានរួមមាន ងងុយគេង វិលមុខ ធ្ងន់ក្បាល ឈឺក្បាល ចង់ក្អួត មិនស្រួលក្នុងក្រពះ បាត់បង់ចំណង់អាហារ ស្ងួតក រមាស់ស្បែក ឡើងកន្ទួលក្រហម ហើម ពិបាកដកដង្ហើម រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្រោយពេលឈប់ប្រើប្រាស់ឱសថ មានអាការៈសាច់ដុំកន្ត្រាក់ ញ័រ គេងមិនលក់ អារម្មណ៍មិនស្ងប់ រវើរវាយ (អាការៈញៀន) - ស្មារតីខុសប្រក្រតី មិនអាចគិតពិចារណាដូចធម្មតាបាន ពិបាកផ្ដុំអារម្មណ៍ មិនដឹងពេលវេលាឬទីកន្លែង (ស្មារតីកើនឡើងខ្ពស់ខុសប្រក្រតី វង្វេងវង្វាន់) - ពិបាកដកដង្ហើម (ផលប៉ះពាល់លើប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទPhenothiazine, ឱសថប្រភេទBarbiturate, ឱសថប្រភេទMonoamine oxidase inhibitors), គ្រឿងស្រវឹង, ឱសថMaprotiline hydrochloride - អាចធ្វើអោយឥទ្ធិពលនៃផលរំខាន ដូចជា ងងុយគេង វិលមុខ ពិបាកផ្ដុំអារម្មណ៍ ជាដើម កើនឡើង។ ・ឱសថDantrolene sodium hydrate - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំកើនឡើង។ ・ឱសថPregabalin - អាចធ្វើអោយផលរំខាននៃឱសថLorazepamធ្វើអោយភ្លេចភ្លាំងឬចលនារាងកាយកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・គ្រឿងស្រវឹងអាចធ្វើអោយសកម្មភាពឬផលរំខានរបស់ឱសថកើនឡើង ដូច្នេះ គួរចៀសវាងការពិសាគ្រឿងស្រវឹងនៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ・ជាប្រភេទឱសថដែលប្រសិទ្ធិភាពមានរយៈពេលមធ្យម។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីន(Benzodiazepine or BZD receptor) ដែលស្ថិតនៅភ្ជាប់ជាមួយនឹងគ្រឿងទទួលហ្កាបាA(GABA A receptor) ដោយការភ្ញោចគ្រឿងទទួលបិនហ្ស៉ូដ្យាហ្សេភីននឹងភ្ញោចទៅដល់គ្រឿងទទួលហ្កាបាផងដែរ ធ្វើអោយប្រព័ន្ធសរសៃប្រសាទដែលបញ្ជូនសញ្ញាដោយសារធាតុហ្កាបាមានសកម្មភាពឡើង។ ជាលទ្ធផល សកម្មភាពក្នុងខួរក្បាលត្រូវបានកាត់បន្ថយ ហើយអាការៈនៃអារម្មណ៍មិនស្ងប់ គេងមិនលក់ ឬ សាច់ដុំកន្ត្រាក់ក៏អាចធូរស្បើយ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
