Lopinavir + Ritonavir
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងវីរុសហ៊ីវ(HIV)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់: ក្នុងឱសថ1គ្រាប់ រួមមាន:(1) Lopinavir 200mg, (2) Ritonavir 50mg។ -មនុស្សពេញវ័យ:លេប1ដង2គ្រាប់, 1ថ្ងៃ2ដង ឬ លេប1ថ្ងៃ1ដង4គ្រាប់ មុនឬក្រោយបរិភោគអាហារ។ -កុមារទម្ងន់40kgឡើងទៅ:លេប1ដង2គ្រាប់, 1ថ្ងៃ2ដង មុនឬក្រោយបរិភោគអាហារ។ ថ្នាំលេប ទម្រង់ជាថ្នាំទឹក: ក្នុងឱសថ1mL រួមមាន:(1) Lopinavir 80mg, (2) Ritonavir 20mg។ -មនុស្សពេញវ័យ:ពិសារ1ដង5mL, 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។ -កុមារទម្ងន់7kg~ក្រោម15kg:ពិសារ1ដង(Lopinavir 12mg, Ritonavir3mg)/kg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។ កម្រិតអតិបរមាគឺ 1ដង5mL (Lopinavir 400mg, Ritonavir100mg) , 1ថ្ងៃ2ដង។ -កុមារទម្ងន់15kg~ក្រោម40kg:ពិសារ1ដង(Lopinavir 10mg, Ritonavir2.5mg)/kg, 1ថ្ងៃ2ដង ក្រោយបរិភោគអាហារ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Pimozide, Ergotamine tartrate, Dihydroergotamine mesilate, Ergometrin maleate, Methylergometrine maleate, Triazolam, Midazolam, Vardenafil, Sildenafil citrate, Tadalafil, Blonanserin, Azelnidipine, Rivaroxaban, Lomitapide mesilate, Riociguat, Voriconazole, Grazoprevir hydrate។ ・អ្នកដែលកំពុងប្រើប្រាស់ឱសថColchicineនិងមានមុខងារតម្រងនោមឬមុខងារថ្លើមខ្សោយ។ 
- 
                    ផលរំខានផលរំខានរួមមាន រាករូស ចង់ក្អួត ឈឺពោះ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ស្ងួតក ផឹកទឹកច្រើន នោមច្រើន (ជំងឺទឹកនោមផ្អែម) - ក្អួតចង្អោរ ឈឺពោះខ្លាំង (រលាកលំពែង) - ចេញឈាមក្រោមស្បែក ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ (អាការៈងាយហូរឈាម) - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង (រលាកថ្លើម) - ដង្ហក់ វិលមុខ អារម្មណ៍មិនស្រួលក្នុងទ្រូង (ជំងឺចង្វាក់បេះដូងBradyarrhythmia) - ឈឺសន្លាក់ ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)ជាដើម) 
- 
                    អន្តរប្រតិកម្ម・ឱសថដូចខាងក្រោម:Pimozide, Ergotamine tartrate, Dihydroergotamine mesilate, Ergometrin maleate, Methylergometrine maleate, Triazolam, Midazolam, Vardenafil, Sildenafil citrate, Tadalafil, Blonanserin, Azelnidipine, Rivaroxaban, Lomitapide mesilate, Riociguat, Grazoprevir hydrate - អាចធ្វើអោយមានផលរំខានធ្ងន់ធ្ងរទាក់ទងនឹងចង្វាក់បេះដូង ប្រព័ន្ធផលិតឈាម ឬ សរសៃឈាមជាដើម ដូច្នេះ ហាមប្រើរួមគ្នា។ ・ឱសថVoriconazole - អាចធ្វើអោយកំហាប់ក្នុងឈាមនៃVoriconazoleធ្លាក់ចុះ ដូច្នេះ ហាមប្រើរួមគ្នា។ ក្រៅពីនេះ មានឱសថជាច្រើនផ្សេងទៀតដែលត្រូវប្រុងប្រយ័ត្ននៅពេលប្រើរួមជាមួយនឹងឱសថនេះ សូមពិនិត្យមើលព័ត៌មានបន្ថែម។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・អាហារបំប៉នដែលមានសារធាតុ St.John's Wort អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថនេះថយចុះ ដូច្នេះត្រូវចៀសវាងការប្រើប្រាស់រួមគ្នា។ ・ឱសថនេះមានប្រសិទ្ធិភាពត្រឹមទប់ទល់នឹងការកើនឡើងនៃវីរុសហ៊ីវក្នុងរាងកាយ ប៉ុន្តែមិនអាចកម្ចាត់វីរុសហ៊ីវអស់ទាំងស្រុងនោះទេ។ ・សម្រាប់ថ្នាំប្រភេទទឹក អាចមានផ្ទុកសារធាតុអេតាណុលដែលជាគ្រឿងស្រវឹង ដូច្នេះ ត្រូវប្រុងប្រយ័ត្ននៅពេលបើកបរឬធ្វើការងារដែលមានគ្រោះថ្នាក់។ សូមពិនិត្យមើលព័ត៌មានអំពីសារធាតុផ្សំរបស់ឱសថនីមួយៗ។ 
- 
                    សកម្មភាពឱសថជាឱសថដែលមានសារធាតុប្រឆាំងវីរុសហ៊ីវ(HIV)ចំនួន2ប្រភេទ។ - Lopinavir មានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមProteaseរបស់វីរុស ធ្វើអោយវីរុសមិនអាចវិវត្តទៅជាវីរុសសកម្មឬកើនចំនួនបាន។ - Ritonavir មានប្រសិទ្ធិភាពបង្អាក់សកម្មភាពអង់ស៊ីមCYP3Aដែលជាអង់ស៊ីមបំលែងLopinavirទៅជាអសកម្ម។ ការបង្អាក់សកម្មភាពអង់ស៊ីមCYP3A ធ្វើអោយកំហាប់ក្នុងឈាមនៃLopinavirកើនឡើង ហើយប្រសិទ្ធិភាពប្រឆាំងវីវុសក៏កើនឡើងផងដែរ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
