Lomitapide mesilate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ការប្រុងប្រយ័ត្នជាពិសេស
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺលើសកូឡេស្តេរ៉ូលក្នុងឈាមលក្ខណៈតំណពូជ(Familial hypercholesterolemia)ប្រភេទអូម៉ូស៊ីហ្កូត(Homozygote)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ: លេប1ថ្ងៃ1ដង5mg នៅក្រោយពេលបរិភោគអាហារពេលល្ងាចយ៉ាងហោចណាស់់2ម៉ោង។ ករណីប្រសិទ្ធិភាពមិនគ្រប់គ្រាន់ហើយអ្នកជំងឺអាចទទួលកម្រិតខ្ពស់ជាងនេះ អាចបង្កើនកម្រិតប្រើប្រាស់រហូតដល់10mg ក្រោយពេលប្រើឱសថនេះរយៈពេលយ៉ាងហោចណាស់2សប្ដាហ៍រួចមក។ ប្រសិនបើចាំបាច់ត្រូវបង្កើនកម្រិតប្រើប្រាស់បន្ថែមទៀត អាចបង្កើនកម្រិតប្រើដល់20mg រួចទៅដល់ 40mg ដោយទុកគម្លាតរវាងការបង្កើនកម្រិតម្ដងៗរយៈពេលយ៉ាងហោចណាស់4សប្ដាហ៍ ហើយប្រាកដថាស្ថានភាពអ្នកជំងឺអាចទ្រាំទ្រនឹងកម្រិតខ្ពស់នៃឱសថនេះ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
・អ្នកដែលមានបញ្ហាថ្លើមកម្រិតមធ្យមឬកម្រិតធ្ងន់ធ្ងរ និង អ្នកដែលបន្តមានកម្រិតTransaminaseខ្ពស់ក្នុងឈាម។
・អ្នកដែលកំពុងប្រើប្រាស់ឱសថដែលមានសកម្មភាពទប់ស្កាត់អង់ស៊ីមCYP3Aកម្រិតមធ្យមឬខ្លាំង។
-
ការប្រុងប្រយ័ត្នជាពិសេស
・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានប៉ះពាល់ដល់មុខងារថ្លើម។ ដូច្នេះ អ្នកជំងឺត្រូវទទួលការពិនិត្យមុខងារថ្លើមនៅមុនចាប់ផ្ដើមប្រើឱសថនេះ ហើយត្រូវបន្តទទួលការពិនិត្យនៅក្នុងអំឡុពេលប្រើប្រាស់ឱសថនេះរយៈពេល1ឆ្នាំដំបូង ដោយត្រូវពិនិត្យមុខងារថ្លើមនៅមុនពេលបង្កើនកម្រិតប្រើប្រាស់ម្ដងៗឬរៀងរាល់1ខែម្ដង។ នៅឆ្នាំទី2 ក៏ត្រូវបន្តទទួលការពិនិត្យមុខងារថ្លើមនៅមុនពេលបង្កើនកម្រិតប្រើប្រាស់ម្ដងៗនិងនៅរៀងរាល់3ខែម្ដង។ ប្រសិនបើរកឃើញថាមុខងារថ្លើមមានបញ្ហា ត្រូវបន្ថយកម្រិតឬឈប់ប្រើប្រាស់ឱសថនេះ និង ធ្វើការព្យាបាលអោយបានសមស្របទៅតាមស្ថានភាពរបស់អ្នកជំងឺ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp