Lobenzarit disodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis)។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ជាទូទៅ គេប្រើឱសថនេះរួមជាមួយឱសថបំបាត់ការរលាកនិងឈឺចាប់ផ្សេងទៀត។
មនុស្សពេញវ័យ:លេប1ថ្ងៃ 240mg បែងចែកជា3ដងក្នុង1ថ្ងៃ។
អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញារបស់អ្នកជំងឺ។
-
ហាមប្រើ
・អ្នកដែលមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។
-
ផលរំខាន
មានផលរំខាន ដូចជារោគសញ្ញាស្បែក រោគសញ្ញាក្រពះពោះវៀន ប៉ះពាល់មុខងារតម្រងនោម ប៉ុន្តែ ជាទូទៅ ឱសថទាំងនេះមានផលរំខានតិចតួចប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・មានប្រសិទ្ធិភាពចំពោះអ្នកជំងឺកម្រិតស្រាល ប៉ុន្តែ មិនសូវមានប្រសិទ្ធិភាពចំពោះអ្នកជំងឺកម្រិតធ្ងន់នោះទេ។
-
សកម្មភាពឱសថ
មានសកម្មភាពទៅលើប្រព័ន្ធភាពស៊ាំ ដើម្បីព្យាបាលរោគសញ្ញានៃជំងឺរូម៉ាទីស។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp