Liver extract + Flavin adenine dinucleotide sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・កែលម្អមុខងារថ្លើម ចំពោះអ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ
・រោគសញ្ញានៃកង្វះឬមេតាបូលីសខុសប្រក្រតីនៃវីតាមីនបេ2ក្នុងរាងកាយ:កន្ទួលរមាស់ឬរលាកស្បែក រលាកបបូរមាត់ រលាកគែមមាត់ រលាកក្នុងមាត់ រលាកពេញស្រទាប់លើនៃកញ្ចក់ភ្នែក (Diffuse superficial keratitis)
・បំពេញបន្ថែមវីតាមីនបេ2 ចំពោះអ្នកដែលត្រូវការវីតាមីនបេ2ច្រើននិងមិនអាចបំពេញតាមរយៈការបរិភោគអហារបានគ្រប់គ្រាន់:អ្នកដែលបាត់បង់ថាមពលច្រើនដោយសារជំងឺ ស្ត្រីមានផ្ទៃពោះនិងស្ត្រីសម្រាលកូនរួច ស្ត្រីបំបៅដោះកូន ។ល។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
ក្នុងឱសថនេះ1mL រួមមាន:
・Liver extract 15μL
・Flavin adenine dinucleotide sodium 10.56mg (Flavin adenine dinucleotide 10mg)
មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1~2mL បែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់ក្រោមស្បែក ឬ ក្នុងសាច់ដុំ ឬ តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
អាចមានអាការៈចង់ក្អួតជាដើម ប៉ុន្តែ ជាទូទៅគឺមិនមានផលរំខាននោះទេ។
-
ការប្រុងប្រយ័ត្នជាពិសេស
・គួររក្សាទុកនៅទីកន្លែងដែលត្រជាក់និងងងឹត។
-
សកម្មភាពឱសថ
មានផ្ទុកអាមីណូអាស៊ីត និង ប៉ិបទីតជាដើម ដែលជួយក្នុងការផលិតកោសិកាថ្លើម។ ម្យ៉ាងទៀត ក៏មានសកម្មភាពកែលម្អចរន្តឈាមនិងបញ្ចុះទឹកនោមបន្តិចបន្តួចផងដែរ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp