Lithium carbonate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺស្មារតីឡើងខ្ពស់ខុសប្រក្រតី(Mania) ឬ អាការៈនៃស្មារតីឡើងខ្ពស់ខុសប្រក្រតីនៅក្នុងជំងឺបាក់ទឹកចិត្តប្រភេទរួមមានអាការៈស្មារតីឡើងខ្ពស់ម្ដងៗ(Manic-depressive psychosis)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត 1ថ្ងៃ400~600mg បែងចែកជា2~3ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ អាចបង្កើនកម្រិតបន្តិចម្ដងៗរៀងរាល់3ថ្ងៃឬ1សប្ដាហ៍ម្ដង រហូតដល់កម្រិត1ថ្ងៃ1200mg ។ គួរវាស់កំហាប់Lithiumក្នុងឈាម1សប្ដាហ៍ម្ដង។ ក្រោយអាការៈធូរស្បើយហើយ អាចបន្ថយកម្រិតបន្តិចម្ដងៗមកដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ200~800mg បែងចែកជា1~3ដងក្នុង1ថ្ងៃ។ គួរវាស់កំហាប់Lithiumក្នុងឈាម2~3ខែម្ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។ ・ករណីកំហាប់Lithiumក្នុងឈាមលើសពី 1.5mEq/L:សង្កេតអាការៈរបស់អ្នកជំងឺ ដើម្បីវិនិច្ឆ័យថាគួរបន្ថយកម្រិតឬផ្អាកការប្រើប្រាស់ឱសថនេះ។ ・ករណីកំហាប់Lithiumក្នុងឈាមលើសពី2.0mEq/L:ត្រូវបន្ថយកម្រិតឬផ្អាកការប្រើប្រាស់ឱសថនេះ ព្រោះវាអាចធ្វើអោយកើតមានអាការៈពុលសារធាតុLithium។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺទាក់ទងនឹងភាពខុសប្រក្រតីនៃរលកខួរក្បាល ដូចជា ជំងឺប្រកាច់ ជាដើម។ ・អ្នកដែលមានជំងឺបេះដូងធ្ងន់ធ្ងរ។ ・អ្នកជំងឺដែលស្ថិតក្នុងស្ថានភាពងាយផ្ទុកសារធាតុលីចូម(Lithium)ក្នុងរាងកាយ មានដូចជា៖ (1) អ្នកដែលមានបញ្ហាតម្រងនោម (2) អ្នកដែលមានស្ថានភាពរាងកាយទ្រុឌទ្រោម ឬ ស្ថិតក្នុងស្ថានភាពខ្សោះជាតិទឹក (3) អ្នកដែលមានជំងឺរួមមានអាការៈក្ដៅខ្លួន បែកញើស ឬ រាករូស (4) អ្នកដែលត្រូវបានកំណត់បរិមាណជាតិអំបិលសម្រាប់បរិភោគចូលក្នុងរាងកាយ។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ 
- 
                    ផលរំខានផលរំខានរួមមាន ញ័រដៃជើង ស្ងួតក រាករូស បរិមាណទឹកនោមថយចុះ ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ញ័រដៃជើង ក្អួតចង្អោរ ស្មារតីដឹងខ្លួនធ្លាក់ចុះ (អាការៈពុលសារធាតុលីចូម) - ក្ដៅខ្លួនភ្លាមៗ ពិបាកលេប រឹងសាច់ដុំ នៅស្ងៀមមិននិយាយស្ដី(Syndrome malin) - ដង្ហក់ វិលមុខ ជីពចរដើរយឺត (ប៉ះពាល់ចង្វាក់បេះដូង) - បរិភោគទឹកច្រើន នោមច្រើន អស់កម្លាំង ស្ងួតក (ជំងឺនោមច្រើនដោយសារអរម៉ូនរក្សាទឹកនោមមានបញ្ហា(ជំងឺNephrogenic diabetes insipidus)) - ឆាប់ភ្លេចភ្លាំង ពិបាកផ្ដុំអារម្មណ៍ ស្មារតីដឹងខ្លួនថយចុះ (ផលប៉ះពាល់ប្រព័ន្ធស្មារតី រោគសញ្ញាស្រដៀងជំងឺភ្លេចភ្លាំង) - ហើមត្របកភ្នែកនិងមុខ សម្លេងស្អក សម្លេងប្រែជាធំ ស្បែកស្ងួត (ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតចុះខ្សោយ(Hypothyroidism) រលាកក្រពេញទីរ៉ូអ៊ីត) - ឈឺក្បាល ស្ងួតក ក្រហាយទ្រូង ចង់ក្អួត ទល់លាមក បាត់បង់ចំណង់អាហារ (ជំងឺមុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ីត(Hyperparathyroidism)កើនឡើង)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថបញ្ចុះទឹកនោម (ប្រភេទThiazide, ប្រភេទLoop ជាដើម) - អាចធ្វើអោយកើតមានអាការៈពុលសារធាតុលីចូម។ ・ឱសថCarbamazepine - អាចធ្វើអោយកើតមានអាការៈវង្វេងវង្វាន់ ញ័រ ជាដើម។ ・ឱសថប្រភេទបង្កើនស្មារតី (ឱសថHaloperidol ជាដើម) - អាចធ្វើអោយប៉ះពាល់ដល់មុខងារបេះដូង ខួរក្បាល ។ល។ ・ឱសថប្រភេទACE inhibitors (ឱសថEnalapril maleate ជាដើម), ឱសថប្រភេទARB(ឱសថLosartan potassium ជាដើម) - អាចធ្វើអោយកើតមានអាការៈពុលសារធាតុលីចូម។ ・ឱសថបំបាត់ការឈឺចាប់ប្រភេទNSAIDs (ឱសថLoxoprofen ជាដើម) - អាចធ្វើអោយកើតមានអាការៈពុលសារធាតុលីចូម។ ・ឱសថប្រភេទSSRI (ឱសថFluvoxamine maleate ជាដើម), ឱសថប្រភេទSNRI (ឱសថMilnacipran hydrochloride ជាដើម), ឱសថMirtazapine - អាចធ្វើអោយកើតមានបណ្ដុំរោគសញ្ញាសេរ៉ូតូនីន។ ・ឱសថMetronidazole - អាចធ្វើអោយកើតមានអាការៈពុលសារធាតុលីចូម។ ・ការព្យាបាលដោយចរន្តអគ្គិសនី(Electroconvulsive therapy) - អាចធ្វើអោយកើតមានផលរំខានដូចជាការកន្ត្រាក់អូសបន្លាយ ឬ គាំងបេះដូង ជាដើម។ ・ឱសថបន្ទូរការកន្ត្រាក់នៃសាច់ដុំសម្រាប់សណ្ដំឬធ្វើអោយស្ពឹក(Suxamethonium chloride hydrate ជាដើម) - អាចធ្វើអោយសកម្មភាពបន្ទូរការកន្ត្រាក់នៃសាច់ដុំកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・គួរពិនិត្យតាមដានកំហាប់ក្នុងឈាមនៃឱសថជាប្រចាំ ដើម្បីបង្ការការកើតឡើងនៃផលប៉ះពាល់របស់ឱសថនេះ ព្រោះអាចធ្វើអោយកើតមានអាការៈពុល នៅពេលប្រើហួសកម្រិត។ 
- 
                    សកម្មភាពឱសថសកម្មភាពនៃឱសថនេះនៅមិនទាន់ត្រូវបានស្រាវជ្រាវបញ្ជាក់អោយបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែ គេសន្មតថាឱសថនេះមានប្រសិទ្ធិភាពរក្សាតុល្យភាពនៃអារម្មណ៍ផ្លូវចិត្ត ដោយទប់ស្កាត់កុំអោយស្មារតីនិងសកម្មភាពរាងកាយមានលក្ខណៈកើនឡើងខ្ពស់ខុសប្រក្រតី។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
