Liothyronine sodium
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើដើម្បីបំពេញមុខងារអរម៉ូនក្រពេញទីរ៉ូអ៊ីត ដោយមានប្រសិទ្ធិភាពនៅក្នុងការព្យាបាលដូចខាងក្រោម ៖
- ជំងឺហើមដោយសារខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត(Myxedema)
- ជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីតពីកំណើត (Cretinism)
- រោគសញ្ញានៃការខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត (ទាំងករណីគ្មានជំងឺជាមូលហេតុ និងករណីដោយសារបញ្ហាក្រពេញPituitary)
- ជំងឺរលាកក្រពេញទីរ៉ូអ៊ីតរ៉ាំរ៉ៃ
- ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:នៅលើកដំបូង លេបក្នុងកម្រិត1ថ្ងៃ 5~25μg បែងចែកជា2ដងក្នុង1ថ្ងៃ ដោយបង្កើនកម្រិតប្រើបន្តិចម្ដងៗរៀងរាល់1~2សប្ដាហ៍ រហូតដល់កម្រិតប្រើជាប្រចាំគឺ1ថ្ងៃ 25~75μg បែងចែកជា2ដងក្នុង1ថ្ងៃ។
-
ហាមប្រើ
・អ្នកដែលទើបតែកើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូង។
-
ផលរំខាន
ផលរំខានរួមមាន ឡើងកន្ទួលក្រហម ជីពចរឬចង្វាក់បេះដូងលោតញាប់ ញ័រដៃជើង គេងមិនលក់ ឈឺក្បាល វិលមុខ បែកញើស អាការៈផ្នែកស្មារតី ក្អួតចង្អោរ រាករូស ឈឺសាច់ដុំ ស្រកទម្ងន់ បញ្ហាការមករដូវ ស្បែកក្រហម។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- បែកញើសទាំងត្រជាក់ ចង់ក្អួត ពិបាកដកដង្ហើម (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock))
- ឈឺទ្រូង ថប់ទ្រូង អារម្មណ៍ចង្អៀតឬដូចត្រូវសង្កត់នៅទ្រូង ពិបាកដកដង្ហើម ហើមពេញខ្លួន(ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង ជំងឺខ្សោយបេះដូងCongestive heart failure)
- អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)
- អស់កម្លាំង សម្ពាធឈាមទាប បរិមាណទឹកនោមថយចុះ ពិបាកដកដង្ហើម (ជំងឺខ្សោយក្រពេញអាដ្រេណាល់ស្រួចស្រាវ(Adrenal crisis))។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើង។
・ឱសថភ្ញោចប្រព័ន្ធប្រសាទ (Adrenalin, Noradrenaline, Ephedrine, Methylephedrine) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។
・ឱសថបង្កើនសកម្មភាពបេះដូង (Digoxin, Digitoxin ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះប្រែប្រួល។
・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយការគ្រប់គ្រងជាតិស្ករក្នុងឈាមប្រែប្រួល។
・ឱសថColestyramine, ឱសថColestimide, ឱសថជាតិដែក, ឱសថមានផ្ទុកសារធាតុអាលុយមីញ៉ូម, ឱសថCalcium carbonate, ឱសថLanthanum carbonate hydrate, ឱសថSevelamer hydrochloride - អាចធ្វើអោយការស្រូបសារធាតុឱសថទាំងនេះថយចុះ។ ដូច្នេះ គួរទុកគម្លាតរវាងការប្រើប្រាស់ឱសថទាំងនេះជាមួយនឹងឱសថLiothyronine sodium។
・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថLiothyronine sodiumថយចុះ។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
ការប្រុងប្រយ័ត្នជាពិសេស
・ករណីប្ដូរពីការប្រើឱសថអរម៉ូនT4 មកប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្ន ព្រោះសកម្មភាពឱសថនឹងកើនឡើង ដែលអាចបង្កជាផលរំខានផ្សេងៗ។
-
សកម្មភាពឱសថ
ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនក្រពេញទីរ៉ូអ៊ីតនៅក្នុងរាងកាយ រួមមាន ៖
- បង្កើនប្រសិទ្ធិភាពនៃការប្រើប្រាស់អុកស៊ីសែន ធ្វើអោយប្រតិកម្មនៅក្នុងរាងកាយកើនឡើង។
- ជម្រុញការលូតលាស់ ប៉ុន្តែ វានឹងទប់ស្កាត់ការលូតលាស់ទៅវិញ ករណីប្រើឱសថនេះក្នុងកម្រិតខ្ពស់។
- ជម្រុញការសំយោគប្រូតេអ៊ីន ប៉ុន្តែ វានឹងជម្រុញការបំបែកប្រូតេអ៊ីនទៅវិញ ករណីប្រើឱសថនេះក្នុងកម្រិតខ្ពស់។
- បញ្ចុះសារធាតុខ្លាញ់នៅក្នុងឈាម ជាពិសេសកូឡេស្តេរ៉ូល។
- ជម្រុញការបំបែកសារធាតុGlycogenនៅក្នុងថ្លើម។ល។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp