Linezolid
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ ・ជំងឺបណ្តាលមកពីបាក់តេរីMethicillin-resistant Staphylococcus aureus(MRSA) រួមមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកសួត។ ・ជំងឺឆ្លងគ្រប់ប្រភេទដែលបណ្តាលមកពីបាក់តេរីVancomycin-resistant Enterococcus(VRE)។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំចាក់: -មនុស្សពេញវ័យ និង កុមារអាយុចាប់ពី12ឆ្នាំឡើងទៅ:ប្រើ1ថ្ងៃ1200mg បែងចែកជា2ដងក្នុង1ថ្ងៃ (1ដង600mg រៀងរាល់12ម៉ោង) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី~2ម៉ោង។ -កុមារអាយុក្រោម12ឆ្នាំ:ប្រើ1ដង 10mg/kg រៀងរាល់8ម៉ោង ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី~2ម៉ោង។ កម្រិតប្រើក្នុង1ដងមិនត្រូវអោយលើសពី 600mg នោះទេ។ ករណីថ្នាំលេប: -មនុស្សពេញវ័យ និង កុមារអាយុចាប់ពី12ឆ្នាំឡើងទៅ:លេប1ថ្ងៃ1200mg បែងចែកជា2ដងក្នុង1ថ្ងៃ ដោយលេប1ដង600mg រៀងរាល់12ម៉ោង។ -កុមារអាយុក្រោម12ឆ្នាំ:លេប1ដង 10mg/kg រៀងរាល់8ម៉ោង។ កម្រិតប្រើក្នុង1ដងមិនត្រូវអោយលើសពី 600mg នោះទេ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានផលរំខានរួមមាន ងាយហូរឈាម(ចេញឈាមតាមអញ្ចាញឬច្រមុះជាដើម) ឈាមក្រកក រោគសញ្ញាខ្វះឈាម រាករូស ចង់ក្អួត ឈឺក្បាល រោគសញ្ញាCandidiasisនៅប្រដាប់ភេទ ជីវ្ហាវិញាណខុសប្រក្រតី រលាកពោះវៀនធំ(ក្តៅខ្លួន ឈឺពោះ រាករូសមានឈាម) ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - រោគសញ្ញាខ្វះឈាម (វិលមុខ ឈឺក្បាលជាដើម) ក្តៅខ្លួន ងាយហូរឈាម (មុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹងថយចុះ(Bone marrow suppression)) - គំហើញធ្លាក់ចុះ ខ្វាក់ពណ៌ ភ្នែកស្រវាំង (រោគសញ្ញាបណ្តាលមកពីការប៉ះពាល់ចក្ខុវិញាណ) - ពិបាកដកដង្ហើម ក្តៅក្រហាយមុខនិងពេញខ្លួន កន្ទាលត្រអាក (រោគប្រតិកម្មធ្ងន់ធ្ងរ) - ក្តៅខ្លួន ក្អក ស្លេស ពិបាកដកដង្ហើម (រលាកសួតប្រភេទInterstitial pneumonia) - បរិមាណទឹកនោមថយចុះ ហើមមុខនិងដៃជើង អស់កម្លាំង (មុខងារតម្រងនោមធ្លាក់ចុះ) - ក្អួតចង្អោរច្រើនដង (រោគសញ្ញាអាស៊ីតឡាក់តិចក្នុងឈាមកើនឡើង(Lactic acidosis)) 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថប្រភេទMonoamine oxidase inhibitorឬMAOI (Selegilineជាដើម) - ការប្រើរួមគ្នាអាចធ្វើអោយសម្ពាធឈាមកើនឡើង ・ឱសថប្រភេទAdrenergic (Dopamine, Adrenaline, Phenylpropanolamineជាដើម) - ការប្រើរួមគ្នាអាចធ្វើអោយសម្ពាធឈាមកើនឡើង បេះដូងលោតញាប់។ល។ ・ឱសថប្រភេទSerotonin agonist - ការប្រើរួមគ្នាអាចធ្វើអោយមានរោគសញ្ញាដូចជាវង្វេងស្មារតី ញ័រ បែកញើសច្រើន ក្តៅខ្លួនខ្លាំង។ល។ ・ឱសថRifampicin -ប្រសិទ្ធិភាពLinezolidអាចនឹងថយចុះ ・អាហារដែលមានសារធាតុTyramineច្រើនដូចជា ឈីស ស្រាបៀរ ស្រាក្រហម ជាដើម - អាចបង្កអោយមានលរំខានដូចជាសម្ពាធឈាមកើនឡើង ឬ បេះដូងលោតញាប់។ល។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ការពិសារអាហារដែលមានសារធាតុTyramineច្រើនដូចជា ឈីស ស្រាបៀរ ស្រាក្រហម ជាដើម ក្នុងអំឡុងពេលនៃការប្រើឱសថនេះអាចបង្កជាផលរំខានដូចជាសម្ពាធឈាមកើនឡើង ឬ បេះដូងលោតញាប់។ល។ ដូច្នេះ គួរចៀសវាងបរិភោគអាហារទាំងនេះ។ ・ដើម្បីទប់ស្កាត់កុំអោយកើតមានភាពស៊ាំទៅនឹងឱសថ គួរធ្វើការពិនិត្យប្រភេទបាក់តេរីអោយបានជាក់ច្បាស់មុនប្រើឱសថ និងត្រូវប្រើប្រាស់ឱសថនេះក្នុងរយៈពេលខ្លីចាំបាច់តែប៉ុណ្ណោះ ដោយមិនគួរប្រើប្រាស់ហួសរយៈពេល28ថ្ងៃនោះទេ ព្រោះអាចផ្តល់ផលប៉ះពាល់ដល់ចក្ខុវិញាណរបស់អ្នកជំងឺ សូមពិនិត្យមើលព័ត៌មានបន្ថែម។ ・ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ គួរធ្វើការពិនិត្យឈាមអំពីគ្រាប់ឈាមក្រហម គ្រាប់ឈាមស កម្រិតNaក្នុងឈាម ជាដើម អោយបានម្តងក្នុង1សប្តាហ៍។ 
- 
                    សកម្មភាពឱសថជាឱសថប្រឆាំងបាក់តេរីប្រភេទអុកសាហ្ស៉ូលីឌីណូន(Oxazolidinone antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
