Limaprost alfadex

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - កាត់បន្ថយរោគសញ្ញាដោយសារកង្វះការផ្គត់ផ្គង់ឈាមដូចជា អាការៈដំបៅ ឈឺចាប់ ឬ ត្រជាក់ ជាដើម ដែលកើតមាននៅក្នុងជំងឺរលាកសរសៃឈាមដោយសារការស្ទះកំណកឈាម(Thromboangiitis Obliterans)។

      - កាត់បន្ថយរោគសញ្ញាដូចជា អាការៈឈឺចាប់ឬស្ពឹកនៅជើងនិងបង្កើនសមត្ថភាពដើរ ចំពោះអ្នកដែលមានជំងឺឆ្អឹងកងចង្កេះរួមតូចចង្អៀតមិនមែនពីកំណើត (Lumbar spinal stenosis) (អ្នកដែលលទ្ធផលតេស្តSLRប្រក្រតីនិងមានរោគសញ្ញាជើងទាំងពីរឆាប់រោយពេលដើរ)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាដោយសារកង្វះការផ្គត់ផ្គង់ឈាមដូចជា អាការៈដំបៅ ឈឺចាប់ ឬ ត្រជាក់ ជាដើម ដែលកើតមាននៅក្នុងជំងឺរលាកសរសៃឈាមដោយសារការស្ទះកំណកឈាម(Thromboangiitis Obliterans):

      ជាទូទៅ មនុស្សពេញវ័យ លេប1ថ្ងៃ30μg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។

      ・ករណីប្រើនៅក្នុងការកាត់បន្ថយរោគសញ្ញាដូចជា អាការៈឈឺចាប់ឬស្ពឹកនៅជើងនិងបង្កើនសមត្ថភាពដើរ ចំពោះអ្នកដែលមានជំងឺឆ្អឹងកងចង្កេះរួមតូចចង្អៀតមិនមែនពីកំណើត (Lumbar spinal stenosis) (អ្នកដែលលទ្ធផលតេស្តSLRប្រក្រតីនិងមានរោគសញ្ញាជើងទាំងពីរឆាប់រោយពេលដើរ):

      ជាទូទៅ មនុស្សពេញវ័យ លេប1ថ្ងៃ15μg ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។

    • ហាមប្រើ

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp