Lidocaine + Propitocaine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - កាត់បន្ថយអាការៈឈឺចាប់ នៅពេលទទួលការព្យាបាលដោយការបាញ់កាំរស្មីឡាស៊ែរនៅលើស្បែក

      - កាត់បន្ថយអាការៈឈឺចាប់ នៅពេលចាក់ស៊ឺរ៉ាំង ឬ ប្រើម្ជុលចាក់ភ្ជាប់នឹងសរសៃវ៉ែនសម្រាប់ព្យួរសេរ៉ូម(Intravenous indwelling needle)។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំបិទលើស្បែក:

      នៅក្នុងឱសថនេះ1សន្លឹក រួមមាន សារធាតុLidocaine 25mg និង សារធាតុPropitocaine 25mg។

      - មនុស្សពេញវ័យ: ប្រើបិទនៅលើស្បែកដែលត្រូវទទួលការបាញ់កាំរស្មីឡាស៊ែរឬទទួលការចាក់ស៊ឺរ៉ាំងឬម្ជុលចាក់ភ្ជាប់នឹងសរសៃវ៉ែនសម្រាប់ព្យួរសេរ៉ូម រយៈពេល60នាទី។ អាចប្រើរហូតដល់10សន្លឹកក្នុង1ដង ដោយរយៈពេលនៃការបិទមិនត្រូវលើសពី120នាទីនោះទេ។

      - កុមារ ប្រើបិទនៅលើស្បែកដែលត្រូវទទួលការបាញ់កាំរស្មីឡាស៊ែរឬទទួលការចាក់ស៊ឺរ៉ាំងឬម្ជុលចាក់ភ្ជាប់នឹងសរសៃវ៉ែនសម្រាប់ព្យួរសេរ៉ូម រយៈពេល60នាទី។ អាចប្រើរហូតដល់10សន្លឹកក្នុង1ដង ប៉ុន្តែ ចំនួនសន្លឹកនិងរយៈពេលនៃការបិទជាអតិបរមាក្នុង1ដង គួរអនុវត្តទៅតាមការកំណត់ដូចខាងក្រោម។

      + អាយុ0~2ខែ: ចំនួន1សន្លឹក រយៈពេល60នាទី

      + អាយុ3~11ខែ ទម្ងន់5kgចុះ: ចំនួន1សន្លឹក រយៈពេល60នាទី

      + អាយុ3~11ខែ ទម្ងន់លើសពី5kg: ចំនួន2សន្លឹក រយៈពេល60នាទី

      + អាយុ1~14ឆ្នាំ ទម្ងន់5kgចុះ: ចំនួន1សន្លឹក រយៈពេល60នាទី

      + អាយុ1~14ឆ្នាំ ទម្ងន់លើសពី5kg~10kg: ចំនួន2សន្លឹក រយៈពេល120នាទី

      + អាយុ1~14ឆ្នាំ ទម្ងន់លើសពី10kg: ចំនួន10សន្លឹក រយៈពេល120នាទី។

      ករណីថ្នាំលាបលើស្បែក:

      នៅក្នុងឱសថនេះ1g រួមមាន សារធាតុLidocaine 25mg និង សារធាតុPropitocaine 25mg។

      - មនុស្សពេញវ័យ: ប្រើលាបនៅលើស្បែកដែលត្រូវទទួលការបាញ់កាំរស្មីឡាស៊ែរឬទទួលការចាក់ស៊ឺរ៉ាំងឬម្ជុលចាក់ភ្ជាប់នឹងសរសៃវ៉ែនសម្រាប់ព្យួរសេរ៉ូម រយៈពេល60នាទី ក្នុងទំហំ10㎝2/1gនៃឱសថនេះ ដោយប្រើវិធីរុំជិទ(ODT)។ អាចប្រើរហូតដល់10gក្នុង1ដង ដោយរយៈពេលនៃការលាបមិនត្រូវលើសពី120នាទីនោះទេ។

      - កុមារ: ប្រើលាបនៅលើស្បែកដែលត្រូវទទួលការបាញ់កាំរស្មីឡាស៊ែរឬទទួលការចាក់ស៊ឺរ៉ាំងឬម្ជុលចាក់ភ្ជាប់នឹងសរសៃវ៉ែនសម្រាប់ព្យួរសេរ៉ូម រយៈពេល60នាទី ក្នុងទំហំ10㎝2/1gនៃឱសថនេះ ដោយប្រើវិធីរុំជិទ(ODT)។ បរិមាណលាបនិងរយៈពេលនៃការលាបជាអតិបរមាក្នុង1ដង គួរអនុវត្តទៅតាមការកំណត់ដូចខាងក្រោម។

      + អាយុ0~2ខែ: បរិមាណ1g រយៈពេល60នាទី

      + អាយុ3~11ខែ ទម្ងន់5kgចុះ: បរិមាណ1g រយៈពេល60នាទី

      + អាយុ3~11ខែ ទម្ងន់លើសពី5kg: បរិមាណ2g រយៈពេល60នាទី

      + អាយុ1~14ឆ្នាំ ទម្ងន់5kgចុះ: បរិមាណ1g រយៈពេល60នាទី

      + អាយុ1~14ឆ្នាំ ទម្ងន់លើសពី5kg~10kg: បរិមាណ2g រយៈពេល120នាទី

      + អាយុ1~14ឆ្នាំ ទម្ងន់លើសពី10kg: បរិមាណ10g រយៈពេល120នាទី។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។

      ・អ្នកដែលមានជំងឺMethemoglobinemia។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp