Lidocaine + Ethyl aminobenzoate + Bismuth subgallate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・កាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺឫសដូងបាត (Hemorrhoid និង Anal fissure) រួមមាន អាការៈហូរឈាម ឈឺចាប់ ហើម និង រមាស់។

      ・ព្យាបាលរបួសដោយសារការវះកាត់នៅទ្វារធំ។

    • កម្រិតប្រើប្រាស់

      ថ្នាំសុលតាមទ្វារធំ:

      ក្នុងឱសថ1គ្រាប់ រួមមាន:

      ・Lidocaine 38mg

      ・Ethyl aminobenzoate 128mg

      ・Bismuth subgallate 128mg

      មនុស្សពេញវ័យ:ប្រើ1ដង1គ្រាប់ 1ថ្ងៃ1~3ដង សុលតាមទ្វារធំ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថLidocaine ឬឱសថស្ពឹកប្រភេទAnilide ឬ ឱសថEthyl aminobenzoate។

      ・ទារក។

    • ផលរំខាន

      ក្រហាយ ឬ អារម្មណ៍មិនស្រួលនៅកន្លែងប្រើ ។ល។

    • សកម្មភាពឱសថ

      ផ្សំឡើងដោយសារធាតុដែលមានសកម្មភាពជម្រុញការផលិតកោសិកាថ្មីនិងបំបាត់ការរលាក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp