Lidocaine hydrochloride + Adrenaline bitartrate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការធ្វើអោយមានអាការៈស្ពឹកនៅក្នុងការព្យាបាលមាត់ធ្មេញ(Conduction anesthesia, Infiltration anesthesia)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: ・ក្នុងឱសថ1mL រួមមាន:Lidocaine hydrochloride 20mg និង Adrenaline bitartrate 0.025mg។ ・ក្នុងឱសថ1.8mL រួមមាន:Lidocaine hydrochloride 36mg និង Adrenaline bitartrate 0.045mg។ មនុស្សពេញវ័យ:ចំពោះវិធីConduction anesthesia និង Infiltration anesthesia ប្រើ0.3~1.8mL។ ចំពោះការប្រើនៅក្នុងផ្នែកព្យាបាលផ្សេងក្រៅពីមាត់ធ្មេញ ត្រូវប្រើក្នុងកម្រិត3~5mL។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុ រោគសញ្ញា វិធីស្ពឹក ផ្នែកនៃរាងកាយ និង ស្ថានភាពរបស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・អ្នកដែលមានជំងឺលើសសម្ពាធឈាម ជំងឺរឹងសរសៃឈាម(Arteriosclerosis) ជំងឺខ្សោយបេះដូង(Heart failure) ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតកើនឡើង(Hyperthyroidism) ឬ ជំងឺទឹកនោមផ្អែម។ 
- 
                    ផលរំខានផលរំខានរួមមាន វិលមុខ ងងុយគេង អារម្មណ៍មិនស្ងប់ ស្មារតីកើនឡើងហួសហេតុ ក្អួតចង្អោរ ហើម បេះដូងលោតញាប់ សម្ពាធឈាមកើនឡើង ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ជីពចរដើរយឺត សម្ពាធឈាមធ្លាក់ចុះ ទឹកមុខស្លេកស្លាំង (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)) - ស្មារតីដឹងខ្លួនធ្លាក់ចុះ ញ័រដៃជើង សាច់ដុំកន្ត្រាក់ (បាត់បង់ស្មារតី ប្រកាច់) - ជីពចរដើរញាប់ ចង្វាក់បេះដូងខុសប្រក្រតី សម្ពាធឈាមប្រែប្រួល កម្ដៅក្នុងខ្លួនកើនឡើងភ្លាមៗ រឹងសាច់ដុំ (ក្ដៅខ្លួនធ្ងន់ធ្ងរ(Malignant hyperthermia))។ 
- 
                    អន្តរប្រតិកម្ម・ថ្នាំស្ពឹកលក្ខណៈស្រូបដែលមានសារធាតុHalogen (Halothane ជាដើម) - អាចធ្វើអោយកើតមានអាការៈញ័រថតក្រោមនៃបេះដូង ឬ ចង្វាក់បេះដូងកើនឡើង។ ・ឱសថព្យាបាលជំងឺបាក់ទឹកចិត្តប្រភេទTricyclic antidepressants (ឱសថImipramine ជាដើម), ឱសថប្រភេទMAO inhibitors - អាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់។ ・ឱសថប្រភេទβ blockers (Propranolol ជាដើម) - អាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ ជីពចរខ្សោយ ។ល។ ・ឱសថព្យាបាលជំងឺស្មារតី (Haloperidol, Chlorpromazine ជាដើម), ឱសថប្រភេទα blockers - អាចធ្វើអោយសម្ពាធឈាមចុះទាបខ្លាំង។ ・ឱសថជម្រុញការសម្រាលកូន(Oxytocin ជាដើម), ឱសថប្រភេទErgot alkaloids(Ergotamine ជាដើម) - អាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់។ ・ឱសថព្យាបាលជំងឺទាក់ទងនឹងចង្វាក់បេះដូងក្រុមទីIII (Amiodarone ជាដើម) - អាចធ្វើអោយសកម្មភាពរបស់បេះដូងថយចុះខ្លាំង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ 
- 
                    សកម្មភាពឱសថឱសថនេះផ្សំឡើងដោយសារធាតុសកម្មចំនួន2៖ - Lidocaine hydrochloride:មានសកម្មភាពទប់ស្កាត់គ្រឿងចម្លងអ៊ីយ៉ុងសូដ្យូម(Na+ Channel) ធ្វើអោយអ៊ីយ៉ុងសូដ្យូមមិនអាចចូលទៅក្នុងកោសិកាសាច់ដុំនៃបេះដូងឬសរសៃប្រសាទបាន ជាលទ្ធផល ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការកើតឡើងនៃប៉ូតង់ស្យែលសកម្ម(Action potential)នៅក្នុងសរសៃប្រសាទញាណនិងចលនា បង្កជាអាការៈស្ពឹក។ - Adrenaline bitartrate:មានសកម្មភាពកន្ត្រាក់សរសៃឈាមអោយរួមតូច ដើម្បីកាត់បន្ថយការស្រូបចូលនៃសារធាតុLidocaine hydrochlorideពីកន្លែងចាក់ ធ្វើអោយអាចពន្យាររយៈពេលនៃប្រសិទ្ធិភាពស្ពឹក។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
