Levothyroxine sodium hydrate
ផលិតផល:
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើដើម្បីបំពេញមុខងារអរម៉ូនក្រពេញទីរ៉ូអ៊ីត ដោយមានប្រសិទ្ធិភាពនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - ជំងឺហើមដោយសារខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត(Myxedema) - ជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីតពីកំណើត (Cretinism) - រោគសញ្ញានៃការខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត (ទាំងករណីគ្មានជំងឺជាមូលហេតុ និងករណីដោយសារបញ្ហាក្រពេញPituitary) - ជំងឺមហារីកក្រពេញទីរ៉ូអ៊ីត - ជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីតដែលកើតចំពោះទារក។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: - មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 25~400μg ដោយភាគច្រើនចាប់ផ្ដើមប្រើពីកម្រិត25~100μg និង ប្រើជាប្រចាំក្នុងកម្រិត100~400μg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ - ទារក (ជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីតដែលកើតចំពោះទារក):ពិសារ1ថ្ងៃ1ដង10μg/kg (ថ្នាំម្សៅ0.01%ត្រូវនឹង 100mg/kg)។ ចំពោះទារកដែលកើតមិនគ្រប់ខែ គួរចាប់ផ្ដើមប្រើពីកម្រិត1ថ្ងៃ1ដង 5μg/kg (ថ្នាំម្សៅ0.01%ត្រូវនឹង50mg/kg)ទៅ ដោយចាប់ពីថ្ងៃទី8ទៅ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង 10μg/kg (ថ្នាំម្សៅ0.01%ត្រូវនឹង 100mg/kg)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ 
- 
                    ហាមប្រើ・អ្នកដែលទើបតែកើតមានអាការៈស្ទះសរសៃឈាមក្នុងបេះដូង។ 
- 
                    ផលរំខានផលរំខានរួមមាន រោគប្រតិកម្ម(ឡើងកន្ទួលក្រហម រមាស់) ឈឺក្បាល វិលមុខ គេងមិនលក់ ក្អួតចង្អោរ រាករូស ឈឺសាច់ដុំ ស្រកទម្ងន់ បែកញើស ជីពចរឬចង្វាក់បេះដូងលោតញាប់ បញ្ហាការមករដូវ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ឈឺទ្រូង ថប់ទ្រូង អារម្មណ៍ចង្អៀតឬដូចត្រូវសង្កត់នៅទ្រូង (ជំងឺត្បៀតសរសៃឈាមក្នុងបេះដូង) - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង) - អស់កម្លាំង សម្ពាធឈាមទាប បរិមាណទឹកនោមថយចុះ ពិបាកដកដង្ហើម (ជំងឺខ្សោយក្រពេញអាដ្រេណាល់ស្រួចស្រាវ(Adrenal crisis)) - សម្ពាធឈាមធ្លាក់ចុះ បរិមាណទឹកនោមថយចុះ កម្រិតសូដ្យូមក្នុងឈាមធ្លាក់ចុះ (ជំងឺLate circulatory collapse, LCC)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថប្រឆាំងកំណកឈាមWarfarin - អាចធ្វើអោយសកម្មភាពនៃWarfarinកើនឡើង។ ・ឱសថភ្ញោចប្រព័ន្ធប្រសាទ (Adrenalin, Noradrenaline, Ephedrine, Methylephedrine) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។ ・ឱសថបង្កើនសកម្មភាពបេះដូង (Digoxin, Digitoxin ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះប្រែប្រួល។ ・ឱសថបញ្ចុះជាតិស្ករក្នុងឈាម - អាចធ្វើអោយការគ្រប់គ្រងជាតិស្ករក្នុងឈាមប្រែប្រួល។ ・ឱសថColestyramine, ឱសថColestimide, ឱសថជាតិដែក, ឱសថមានផ្ទុកសារធាតុអាលុយមីញ៉ូម, ឱសថCalcium carbonate, ឱសថLanthanum carbonate hydrate, ឱសថSevelamer hydrochloride - អាចធ្វើអោយការស្រូបសារធាតុឱសថទាំងនេះថយចុះ។ ដូច្នេះ គួរទុកគម្លាតរវាងការប្រើប្រាស់ឱសថទាំងនេះជាមួយនឹងឱសថLevothyroxine។ ・ឱសថPhenytoin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថLevothyroxineថយចុះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅពេលចាប់ផ្ដើមព្យាបាលដោយប្រើឱសថនេះ អាចធ្វើអោយកើតមានអាការៈត្បៀតសរសៃឈាមបេះដូង(Angina pectoris) ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះអាការៈទាំងនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនក្រពេញទីរ៉ូអ៊ីតនៅក្នុងរាងកាយ រួមមាន ៖ - បង្កើនប្រសិទ្ធិភាពនៃការប្រើប្រាស់អុកស៊ីសែន ធ្វើអោយប្រតិកម្មនៅក្នុងរាងកាយកើនឡើង។ - ជម្រុញការលូតលាស់ ប៉ុន្តែ វានឹងទប់ស្កាត់ការលូតលាស់ទៅវិញ ករណីប្រើឱសថនេះក្នុងកម្រិតខ្ពស់។ - ជម្រុញការសំយោគប្រូតេអ៊ីន ប៉ុន្តែ វានឹងជម្រុញការបំបែកប្រូតេអ៊ីនទៅវិញ ករណីប្រើឱសថនេះក្នុងកម្រិតខ្ពស់។ - បញ្ចុះសារធាតុខ្លាញ់នៅក្នុងឈាម ជាពិសេសកូឡេស្តេរ៉ូល។ - ជម្រុញការបំបែកសារធាតុGlycogenនៅក្នុងថ្លើម។ល។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
