Levodopa + Carbidopa Hydrate + Entacapone
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺប៉ាឃីនសុន(Parkinson's disease) ករណីដែលអ្នកជំងឺកំពុងប្រើឱសថLevodopa/Carbidopa និងមានរោគសញ្ញាWearing-off។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
ក្នុងឱសថនេះ1គ្រាប់ រួមមាន Levodopa 50mg, Carbidopa hydrate 5.4mg(ត្រូវនឹងCarbidopa 5mg) និង Entacapone 100mg ឬ រួមមាន Levodopa 100mg, Carbidopa hydrate 10.8mg(ត្រូវនឹងCarbidopa 10mg) និង Entacapone 100mg។
មនុស្សពេញវ័យ លេប1ដង 1គ្រាប់ ឬ 2គ្រាប់នៃកម្រិតខាងលើ(ត្រូវជា50mg/5mg/100mg ~ 200mg/20mg/200mg)។ អាចកំណត់កម្រិតប្រើប្រាស់និងចំនួនដងលេបក្នុង1ថ្ងៃទៅតាមរោគសញ្ញារបស់អ្នកជំងឺ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃនៃសារធាតុនីមួយៗគឺ Levodopa 1500mg, Carbidopa 150mg) និង Entacapone 1600mg។ ម្យ៉ាងទៀត មិនត្រូវប្រើលើសពី8ដងក្នុង1ថ្ងៃនោះទេ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺNeuroleptic malignant syndrome ឬ ជំងឺរលាយសាច់ដុំ(Rhabdomyolysis)។
・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp