Levodopa + Carbidopa hydrate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬបណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinson's disease and Parkinsonism)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីអ្នកជំងឺមិនកំពុងប្រើឱសថLevodopa: មនុស្សពេញវ័យ:ចាប់ផ្ដើមប្រើពីកម្រិត 1ដង100~125mg (កម្រិតLevodopa) 1ថ្ងៃ100~300mg(កម្រិតLevodopa)។ បន្ទាប់ពីនោះ បង្កើនកម្រិតម្ដង100~125mg(កម្រិតLevodopa) រៀងរាល់ថ្ងៃឬ2ថ្ងៃម្ដង រហូតដល់កម្រិតដែលសមស្របសម្រាប់ការប្រើជាប្រចាំ (ជាទូទៅគឺ1ដង200~250mg(កម្រិតLevodopa) 1ថ្ងៃ3ដង)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា ប៉ុន្តែ មិនត្រូវប្រើលើសពី1500mg(កម្រិតLevodopa)ក្នុង1ថ្ងៃនោះទេ។ ・ករណីអ្នកជំងឺកំពុងប្រើឱសថLevodopa: មនុស្សពេញវ័យ:ក្រោយប្រើឱសថLevodopaតែឯងរួច ត្រូវទុកគម្លាតរយៈពេលយ៉ាងហោចណាស់8ម៉ោងមុននឹងចាប់ផ្ដើមប្រើឱសថនេះ។ នៅលើកដំបូង ប្រើឱសថនេះក្នុងកម្រិតដែលបរិមាណLevodopaក្នុង1ថ្ងៃនៃឱសថនេះស្មើនឹង1/5នៃបរិមាណឱសថLevodopaដែលកំពុងប្រើ ដោយបែងចែកជា3ដងក្នុង1ថ្ងៃ។ បន្ទាប់ពីនោះ បង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា រហូតដល់កម្រិតដែលសមស្របសម្រាប់ការប្រើជាប្រចាំ (ជាទូទៅគឺ1ដង200~250mg(កម្រិតLevodopa) 1ថ្ងៃ3ដង)។ មិនត្រូវប្រើលើសពី1500mg(កម្រិតLevodopa)ក្នុង1ថ្ងៃនោះទេ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។ 
- 
                    ផលរំខានផលរំខានរួមមាន ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ចលនាមិនអាចគ្រប់គ្រងបាន(ញ័រ អណ្ដាតឬចង្ការមានចលនាដោយឯកឯង) ងងឹតមុខពេលក្រោកឈរ ឡើងកន្ទួលក្រហម អាការៈខ្វះឈាម ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្ដៅខ្លួនខ្លាំង សាច់ដុំរឹង ញ័រដៃជើង សាច់ដុំកន្ត្រាក់ (Syndrome malin) - មិនស្គាល់ទីកន្លែងឬពេលវេលា ឃើញរូបភាពឬស្ដាប់លឺសម្លេងដែលមិនមានពិត អស់កម្លាំង (វង្វេងវង្វាន់ រវើរវាយ ជំងឺបាក់ទឹកចិត្ត) - ឈឺនៅចុងដង្ហើម ឈឺដូចគេសង្កត់ ក្អួតចង្អោរ (អាការៈនៃជំងឺដំបៅក្រពះឬគល់ពោះវៀនតូចកាន់តែធ្ងន់ធ្ងរ) - អស់កម្លាំង បេះដូងលោតញាប់ ដង្ហក់ ទឹកនោមពណ៌ក្រហមត្នោត ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ (ជំងឺខ្វះឈាមប្រភេទHemolytic anemia រោគសញ្ញានៃចំនួនប្លាកែតថយចុះ) - ងងុយគេងភ្លាមៗ (ការគេងលក់ភ្លាមៗ) - ភ្នែកព្រិល ឈឺភ្នែក ភ្នែកក្រហម ឈឺក្បាល ចង់ក្អួត (ជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma))។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថReserpine, ឱសថTetrabenazine - អាចធ្វើអោយសារធាតុដូប៉ាមីននៅក្នុងខួរក្បាលថយចុះ ហើយប្រសិទ្ធិភាពនៃLevodopaក៏ថយចុះ។ ・ឱសថMethyldopa hydrate, ឱសថReserpine - អាចធ្វើអោយសកម្មភាពបញ្ចុះសម្ពាធឈាមកើនឡើង។ ・ឱសថព្យាបាលជំងឺទាក់ទងនឹងស្មារតី (ឱសថប្រភេទPhenothiazine (Chlorpromazine ជាដើម), ឱសថប្រភេទButyrophenone(Haloperidol ជាដើម), ឱសថPerospirone ជាដើម) - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។ ・ឱសថប្រឆាំងគ្រឿងទទួលNMDA (Memantine hydrochloride ជាដើម) - អាចធ្វើអោយសកម្មភាពនៃLevodopaកើនឡើង។ ・ឱសថPapaverine hydrochloride - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។ ・ឱសថព្យាបាលអាការៈប៉ាឃីនសុនផ្សេងទៀត (ឱសថប្រឆាំងអាសេទីលកូលីន, ឱសថAmantadine hydrochloride, ឱសថBromocriptine mesilate) - អាចធ្វើអោយកើតមានផលរំខានទាក់ទងនឹងសរសៃប្រសាទស្មារតី។ ・ឱសថជាតិដែក - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។ ・ឱសថIsoniazid - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។ ・ឱសថSpiramycin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLevodopaថយចុះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថនេះអាចធ្វើអោយការបញ្ចេញទឹកដោះថយចុះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ឬការគេងលក់ភ្លាមៗ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ ・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយញើស ទឹកនោម ឬ ទឹកមាត់ ប្រែពណ៌ទៅជាខ្មៅ។ ・ប្រើចំពោះអ្នកជំងឺដែលរោគសញ្ញាបានវិវត្តមួយកម្រិតហើយ ដោយឱសថនេះមានប្រសិទ្ធិភាពកាត់បន្ថយអាការៈគ្មានចលនា(Akinesia)និងសាច់ដុំរឹង(Rigidity)របស់អ្នកជំងឺប៉ាឃីនសុន។ ・ត្រូវផ្ដល់ដំបូន្មានអោយអ្នកជំងឺដែលអាចកើតមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma) ទៅទទួលការពិនិត្យនៅផ្នែកចក្ខុ។ 
- 
                    សកម្មភាពឱសថឱសថនេះផ្សំឡើងដោយសារធាតុសកម្មចំនួន2៖ - Levodopa:នឹងបំលែងទៅជាសារធាតុដូប៉ាមីន(Dopamine) ដោយគេសន្មតថាការខ្វះសារធាតុដូប៉ាមីននៅក្នុងខួរក្បាលធ្វើអោយកើតមានរោគសញ្ញាប៉ាឃីនសុន។ ដូច្នេះ សារធាតុឱសថនេះមានតួនាទីបំពេញកង្វះខាតនៃសារធាតុដូប៉ាមីននៅក្នុងខួរក្បាល។ - Carbidopa:ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមDecarboxylaseដែលបំលែងសារធាតុឱសថLevodopaទៅជាដូប៉ាមីន។ ដោយសារCarbidopaមិនអាចជ្រៀតចូលក្នុងខួរក្បាលបាន វាធ្វើអោយការបំលែងពីLevodopaទៅជាដូប៉ាមីនមិនអាចកើតឡើងទេនៅផ្នែកក្រៅពីខួរក្បាល ដូច្នេះ Levodopaកាន់តែច្រើននឹងជ្រៀតចូលក្នុងខួរក្បាលដើម្បីទទួលប្រតិកម្មបំលែងទៅជាដូប៉ាមីន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
