Levodopa + Benserazide hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឬបណ្ដុំរោគសញ្ញាប៉ាឃីនសុន(Parkinson's disease and Parkinsonism)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ក្នុងឱសថ1គ្រាប់រួមមាន:Levodopa 100mg និង Benserazide hydrochloride 28.5mg (ត្រូវនឹងBenserazide 25mg)។

      ・ករណីអ្នកជំងឺមិនកំពុងប្រើឱសថLevodopa:

      មនុស្សពេញវ័យ:ចាប់ផ្ដើមប្រើពីកម្រិត 1ថ្ងៃ1~3គ្រាប់ បែងចែកជា1~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ បន្ទាប់ពីនោះ បង្កើនកម្រិតម្ដង1~2គ្រាប់/ថ្ងៃ រៀងរាល់2~3ថ្ងៃ រហូតដល់កម្រិតដែលសមស្របសម្រាប់ការប្រើជាប្រចាំគឺ1ថ្ងៃ3~6គ្រាប់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីអ្នកជំងឺកំពុងប្រើឱសថLevodopa:

      មនុស្សពេញវ័យ:នៅលើកដំបូង ប្រើឱសថនេះក្នុងកម្រិតដែលបរិមាណLevodopaក្នុង1ថ្ងៃនៃឱសថនេះស្មើនឹង1/5នៃបរិមាណឱសថLevodopaដែលកំពុងប្រើ ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហារ។ បន្ទាប់ពីនោះ បង្កើនឬបន្ថយកម្រិតប្រើប្រាស់បន្តិចម្ដងៗ ដោយកម្រិតប្រើជាប្រចាំគឺ1ថ្ងៃ3~6គ្រាប់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma)។

    • ផលរំខាន

      ផលរំខានរួមមាន ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ចលនាមិនអាចគ្រប់គ្រងបាន(ញ័រ អណ្ដាតឬចង្ការមានចលនាដោយឯកឯង) រវើរវាយ ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្ដៅខ្លួនខ្លាំង សាច់ដុំរឹង ញ័រដៃជើង សាច់ដុំកន្ត្រាក់ (Syndrome malin)

      - មិនស្គាល់ទីកន្លែងឬពេលវេលា ឃើញរូបភាពឬស្ដាប់លឺសម្លេងដែលមិនមានពិត អស់កម្លាំង (វង្វេងវង្វាន់ រវើរវាយ ជំងឺបាក់ទឹកចិត្ត)

      - ឈឺនៅចុងដង្ហើម ឈឺដូចគេសង្កត់ ក្អួតឈាម (អាការៈនៃជំងឺដំបៅក្រពះឬគល់ពោះវៀនតូចកាន់តែធ្ងន់ធ្ងរ)

      - អស់កម្លាំង បេះដូងលោតញាប់ ដង្ហក់ ទឹកនោមពណ៌ក្រហមត្នោត ឈាមច្រមុះ ឈាមតាមអញ្ចាញធ្មេញ (ជំងឺខ្វះឈាមប្រភេទHemolytic anemia រោគសញ្ញានៃចំនួនប្លាកែតថយចុះ)

      - ងងុយគេងភ្លាមៗ (ការគេងលក់ភ្លាមៗ)

      - ភ្នែកព្រិល ឈឺភ្នែក ភ្នែកក្រហម ឈឺក្បាល ចង់ក្អួត (ជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma))។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថReserpine, ឱសថTetrabenazine - អាចធ្វើអោយសារធាតុដូប៉ាមីននៅក្នុងខួរក្បាលថយចុះ ហើយប្រសិទ្ធិភាពនៃLevodopaក៏ថយចុះ។

      ・ឱសថព្យាបាលជំងឺទាក់ទងនឹងស្មារតី (ឱសថប្រភេទPhenothiazine (Chlorpromazine ជាដើម), ឱសថប្រភេទButyrophenone(Haloperidol ជាដើម), ឱសថPerospirone ជាដើម) - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។

      ・ឱសថPapaverine hydrochloride - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។

      ・ឱសថជាតិដែក - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។

      ・ឱសថIsoniazid - អាចធ្វើអោយសកម្មភាពនៃLevodopaថយចុះ។

      ・ឱសថMethyldopa hydrate, ឱសថReserpine - អាចធ្វើអោយសកម្មភាពបញ្ចុះសម្ពាធឈាមកើនឡើង។

      ・ឱសថព្យាបាលអាការៈប៉ាឃីនសុនផ្សេងទៀត (ឱសថប្រឆាំងអាសេទីលកូលីន, ឱសថAmantadine hydrochloride, ឱសថBromocriptine mesilate, ឱសថTalipexol, ឱសថDroxidopa ជាដើម) - អាចធ្វើអោយកើតមានផលរំខានទាក់ទងនឹងសរសៃប្រសាទស្មារតីនិងប្រព័ន្ធរបត់ឈាម។

      ・ឱសថប្រឆាំងគ្រឿងទទួលNMDA (Memantine hydrochloride ជាដើម) - អាចធ្វើអោយសកម្មភាពនៃLevodopaកើនឡើង។

      ・ឱសថសណ្ដំ (Halothane ជាដើម) - អាចធ្វើអោយចង្វាក់បេះដូងខុសប្រក្រតី។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើប្រាស់ឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថនេះអាចធ្វើអោយការបញ្ចេញទឹកដោះថយចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ឬការគេងលក់ភ្លាមៗ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ការប្រើប្រាស់ឱសថនេះអាចធ្វើអោយកើតមានអាការៈ ដូចជា ការលេងល្បែងឬការទិញទំនិញហួសហេតុ ចំណង់អាហារឬចំណង់ផ្លូវភេទអាចកើនឡើងខុសប្រក្រតី ជាដើម។

      ・ប្រើចំពោះអ្នកជំងឺដែលរោគសញ្ញាបានវិវត្តមួយកម្រិតហើយ ដោយឱសថនេះមានប្រសិទ្ធិភាពកាត់បន្ថយអាការៈគ្មានចលនា(Akinesia)និងសាច់ដុំរឹង(Rigidity)របស់អ្នកជំងឺប៉ាឃីនសុន។

      ・ត្រូវផ្ដល់ដំបូន្មានអោយអ្នកជំងឺដែលអាចកើតមានជំងឺក្លូកូមប្រភេទបិទជិទ(Angle-closure glaucoma) ទៅទទួលការពិនិត្យនៅផ្នែកចក្ខុ។

    • សកម្មភាពឱសថ

      ឱសថនេះផ្សំឡើងដោយសារធាតុសកម្មចំនួន2៖

      - Levodopa:នឹងបំលែងទៅជាសារធាតុដូប៉ាមីន(Dopamine) ដោយគេសន្មតថាការខ្វះសារធាតុដូប៉ាមីននៅក្នុងខួរក្បាលធ្វើអោយកើតមានរោគសញ្ញាប៉ាឃីនសុន។ ដូច្នេះ សារធាតុឱសថនេះមានតួនាទីបំពេញកង្វះខាតនៃសារធាតុដូប៉ាមីននៅក្នុងខួរក្បាល។

      - Benserazide hydrochloride:ទប់ស្កាត់សកម្មភាពនៃអង់ស៊ីមDecarboxylaseដែលបំលែងសារធាតុឱសថLevodopaទៅជាដូប៉ាមីន។ ដោយសារBenserazideមិនអាចជ្រៀតចូលក្នុងខួរក្បាលបាន វាធ្វើអោយការបំលែងពីLevodopaទៅជាដូប៉ាមីនមិនអាចកើតឡើងទេនៅផ្នែកក្រៅពីខួរក្បាល ដូច្នេះ Levodopaកាន់តែច្រើននឹងជ្រៀតចូលក្នុងខួរក្បាលដើម្បីទទួលប្រតិកម្មបំលែងទៅជាដូប៉ាមីន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp