Levobupivacaine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖

      - បំបាត់អាការៈឈឺចាប់នៅក្រោយពេលវះកាត់

      - បង្កអាការៈស្ពឹកនៅតាមផ្នែកនៃរាងកាយតាមវិធីConduction anesthesia

      - បង្កអាការៈស្ពឹកនៅតាមផ្នែកនៃរាងកាយតាមវិធីEpidural anesthesia។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់នៅក្រោយពេលវះកាត់:

      មនុស្សពេញវ័យ: នៅក្រោយពេលវះកាត់ ប្រើដោយបញ្ចូលឱសថនេះជាប់ឥតដាច់ក្នុងEpidural space ក្នុងកម្រិត15mg/ម៉ោង (កម្រិតLevobupivacaine) (ឱសថកំហាប់0.25% ត្រូវនឹង6mL/ម៉ោង)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ក្នុងចន្លោះ 4~8mL/ម៉ោង(ឱសថកំហាប់0.25%) ទៅតាមកម្រិតស្ពឹកដែលចង់បាន កន្លែងវះកាត់ អាយុ កម្ពស់ ទម្ងន់ និង ស្ថានភាពរាងកាយទាំងមូលជាដើមរបស់អ្នកជំងឺ។

      ・ករណីប្រើជាថ្នាំស្ពឹកនៅក្នុងConduction anesthesia:

      មនុស្សពេញវ័យ: អាចប្រើក្នុងកម្រិតរហូតដល់ 100mg(កម្រិតLevobupivacaine) (ឱសថកំហាប់0.25% ត្រូវនឹង40mL) ឬ 150mg(កម្រិតLevobupivacaine) (ឱសថកំហាប់0.5% ត្រូវនឹង30mL) ចាក់បញ្ចូលទៅក្នុងសរសៃប្រសាទឬបរិវេណបណ្ដុំសរសៃប្រសាទដែលជាគោលដៅ។ ទោះជាមានគោលដៅចាក់នៅសរសៃប្រសាទច្រើនកន្លែងក៏ដោយ ក៏បរិមាណប្រើសរុបជាអតិបរមាគឺ 150mg(កម្រិតLevobupivacaine) (ឱសថកំហាប់0.25% ត្រូវនឹង60mL, ឱសថកំហាប់0.5% ត្រូវនឹង30mL)ដែរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមកម្រិតស្ពឹកដែលចង់បាន កន្លែងវះកាត់ អាយុ កម្ពស់ ទម្ងន់ និង ស្ថានភាពរាងកាយទាំងមូលជាដើមរបស់អ្នកជំងឺ។

      ・ករណីប្រើជាថ្នាំស្ពឹកនៅក្នុងEpidural anesthesia:

      មនុស្សពេញវ័យ: អាចប្រើក្នុងកម្រិតរហូតដល់ 150mg(កម្រិតLevobupivacaine) (ឱសថកំហាប់0.75% ត្រូវនឹង20mL) ចាក់ទៅក្នុងEpidural space។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមកម្រិតស្ពឹកដែលចង់បាន កន្លែងវះកាត់ អាយុ កម្ពស់ ទម្ងន់ និង ស្ថានភាពរាងកាយទាំងមូលជាដើមរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះឬថ្នាំស្ពឹកប្រភេទអាមីដ(Amide)។

      ករណីប្រើនៅក្នុងការបំបាត់អាការៈឈឺចាប់នៅក្រោយពេលវះកាត់ និង ករណីប្រើជាថ្នាំស្ពឹកនៅក្នុងEpidural anesthesia:

      ・អ្នកដែលកំពុងមានអាការៈបាត់បង់ឈាមច្រើនឬអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។

      ・អ្នកដែលមានអាការៈរលាកនៅកន្លែងចាក់ឬបរិវេណនោះ។

      ・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp