Levobunolol hydrochloride
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) និង អាការៈសម្ពាធភ្នែកកើនឡើង។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំបន្តក់ភ្នែក (0.5%): ជាទូទៅ បន្តក់ក្នុងភ្នែក 1ដង1តំណក់ 1ថ្ងៃ1ដង។ ករណីប្រសិទ្ធិភាពបញ្ចុះសម្ពាធភ្នែកមិនអាចបន្តជាប់រហូត អាចប្រើ1ថ្ងៃ2ដង។ 
- 
                    ហាមប្រើ・អ្នកដែលកំពុងមានឬធ្លាប់មានជំងឺហឺត(Bronchial asthma)។ ・អ្នកដែលមានអាការៈទងសួតកន្ត្រាក់។ ・អ្នកដែលមានជំងឺសួតលក្ខណៈស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ(COPD)កម្រិតធ្ងន់ធ្ងរ។ ・អ្នកដែលមានជំងឹខ្សោយមុខងារបេះដូង(Heart failure)ដែលមិនទាន់គ្រប់គ្រងបានល្អ ឬ មានរោគសញ្ញានៃជីពចរចុះខ្សោយដោយសារបញ្ហាSinus node (Sinus bradycardia) ឬ មានជំងឺស្ទះការបញ្ជូនសញ្ញាក្នុងបេះដូងA-V blockកម្រិតIIនិងIII ឬ មានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានក្រហមភ្នែក ក្រហាយភ្នែក រលាកកញ្ចក់ភ្នែក ឈឺក្បាល រមាស់ វិលមុខ ។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះអាចនឹងត្រូវបានស្រូបចូលប្រព័ន្ធឈាមក្នុងរាងកាយ ដូច្នេះ ត្រូវប្រុងប្រយ័ត្នចំពោះផលរំខានផ្សេងៗ។ 
- 
                    សកម្មភាពឱសថទប់ស្កាត់គ្រឿងទទួលβដើម្បីកាត់បន្ថយការផលិតទឹកក្នុងភ្នែក(Aqueous humour) ព្រមទាំងទប់ស្កាត់គ្រឿងទទួលαដើម្បីជម្រុញការបង្ហូរចេញនូវទឹកក្នុងភ្នែក។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
