Levetiracetam

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - អាការៈប្រកាច់ដោយផ្នែក(Partial seizures) (រួមទាំង Secondarily generalized seizures)

      - ប្រើរួមជាមួយឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតនៅក្នុងការព្យាបាលអាការៈTonic-clonic seizures ដែលការប្រើឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

      ករណីថ្នាំចាក់:

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ចំពោះអ្នកជំងឺដែលមិនអាចប្រើប្រាស់ថ្នាំលេបបាន៖

      - អាការៈប្រកាច់ដោយផ្នែក(Partial seizures) (រួមទាំង Secondarily generalized seizures)

      - ប្រើរួមជាមួយឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតនៅក្នុងការព្យាបាលអាការៈTonic-clonic seizures ដែលការប្រើឱសថព្យាបាលជំងឺប្រកាច់ផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប:

      - មនុស្សពេញវ័យ:លេបក្នុងកម្រិត 1ថ្ងៃ1000mg (ថ្នាំម្សៅ50%ត្រូវនឹង2g) បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ3000mg (ថ្នាំម្សៅ50%ត្រូវនឹង6g) ។ ត្រូវទុកគម្លាតរវាងការបង្កើនកម្រិតម្ដងៗរយៈពេលយ៉ាងហោចណាស់2សប្ដាហ៍ ដោយបង្កើនម្ដង1000mg/ថ្ងៃ(ថ្នាំម្សៅ50%ត្រូវនឹង2g/ថ្ងៃ) ឬតិចជាងនេះ។

      - កុមារអាយុ4ឆ្នាំឡើងទៅ:លេបក្នុងកម្រិត 1ថ្ងៃ 20mg/kg (ថ្នាំម្សៅ50%ត្រូវនឹង40mg/kg) បែងចែកជា2ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ60mg/kg (ថ្នាំម្សៅ50%ត្រូវនឹង120mg/kg) ។ ត្រូវទុកគម្លាតរវាងការបង្កើនកម្រិតម្ដងៗរយៈពេលយ៉ាងហោចណាស់2សប្ដាហ៍ ដោយបង្កើនម្ដង20mg/kg/ថ្ងៃ (ថ្នាំម្សៅ50%ត្រូវនឹង40mg/kg/ថ្ងៃ) ឬតិចជាងនេះ។ ចំពោះកុមារដែលមានទម្ងន់50kgឡើងទៅ ត្រូវប្រើក្នុងកម្រិតដូចមនុស្សពេញវ័យដែរ។

      ករណីថ្នាំចាក់:

      ・ករណីប្ដូរពីការប្រើថ្នាំលេបមកជាការប្រើថ្នាំចាក់វិញ:

      ជាទូទៅ កម្រិតប្រើក្នុង1ថ្ងៃនិងចំនួនដងនៃការប្រើប្រាស់គឺដូចគ្នាទៅនឹងករណីថ្នាំលេបដែរ ដោយប្រើជាការព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល15នាទី/ដង។

      ・ករណីប្រើថ្នាំចាក់មុននឹងចាប់ផ្ដើមប្រើថ្នាំលេប:

      - មនុស្សពេញវ័យ:ប្រើក្នុងកម្រិត1ថ្ងៃ1000mg បែងចែកជា2ដងក្នុង1ថ្ងៃ ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល15នាទី/ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ3000mg។ ត្រូវទុកគម្លាតរវាងការបង្កើនកម្រិតម្ដងៗរយៈពេលយ៉ាងហោចណាស់2សប្ដាហ៍ ដោយបង្កើនម្ដង1000mg/ថ្ងៃឬតិចជាងនេះ។

      - កុមារអាយុ4ឆ្នាំឡើងទៅ:ប្រើក្នុងកម្រិត1ថ្ងៃ20mg/kg បែងចែកជា2ដងក្នុង1ថ្ងៃ ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល15នាទី/ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ60mg/kg។ ត្រូវទុកគម្លាតរវាងការបង្កើនកម្រិតម្ដងៗរយៈពេលយ៉ាងហោចណាស់2សប្ដាហ៍ ដោយបង្កើនម្ដង20mg/kg/ថ្ងៃ ឬតិចជាងនេះ។ ចំពោះកុមារដែលមានទម្ងន់50kgឡើងទៅ ត្រូវប្រើក្នុងកម្រិតដូចមនុស្សពេញវ័យដែរ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទPyrrolidone។

    • ផលរំខាន

      ផលរំខានរួមមាន រលាកច្រមុះបំពង់ក ងងុយគេង ឈឺក្បាល វិលមុខ រាករូសឬទល់លាមក ជំងឺឆ្លងនៅផ្លូវដង្ហើមផ្នែកខាងលើ ឡើងកន្ទួលក្រហម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ក្តៅខ្លួន ស្នាមក្រហមលើស្បែក ភ្នែកក្រហម របកស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome ឬ StevensJohnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN))

      - ឈឺបំពង់ក ងាយហូរឈាម អាការៈខ្វះឈាម វិលមុខ (ជំងឺខ្វះឈាមប្រភេទAplastic anemia, បញ្ហាឈាមដូចជារោគសញ្ញានៃការថយចុះចំនួនគ្រាប់ឈាមស ជាដើម)

      - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)

      - ឈឺផ្នែកខាងលើនៃពោះ ក្ដៅខ្លួន ចង់ក្អួត (រលាកលំពែង)

      - អារម្មណ៍មួរម៉ៅនិងខឹង គិតចង់សម្លាប់ខ្លួន

      - ឈឺសាច់ដុំដៃនិងជើង ស្ពឹករឹង ទឹកនោមមានពណ៌ក្រហមត្នោត ( ជំងឺរលាយសាច់ដុំ(Rhabdomyolysis))

      - បរិមាណទឹកនោមថយចុះ ហើម អស់កម្លាំង (ផលប៉ះពាល់តម្រងនោមស្រួចស្រាវ)

      - ក្ដៅខ្លួនភ្លាមៗ ពិបាកលេប រឹងសាច់ដុំ ជីពចរដើរលឿន (Syndrome malin)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចធ្វើអោយកើតមានអាការៈដូចជា ងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស វិលមុខ ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចខាងក្រោម៖

      - ភ្ជាប់ទៅនឹងប្រូតេអ៊ីន2Aនៃស៊ីណាប់នៅផ្នែកខាងចុងនៃកោសិកាសរសៃប្រសាទ

      - ទប់ស្កាត់សកម្មភាពនៃគ្រឿងចម្លងអ៊ីយ៉ុងកាល់ស្យូម(Ca2+ channel)ប្រភេទN

      - ទប់ស្កាត់ការបញ្ចេញអ៊ីយ៉ុងកាល់ស្យូម ។ល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp