Levallorphan tartrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញាចុះខ្សោយដំណកដង្ហើម ដែលកើតឡើងដោយសារការប្រើឱសថប្រភេទញៀន។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ប្រើឱសថនេះនៅមុនឬក្រោយឬរួមជាមួយការប្រើឱសថប្រភេទញៀន ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំឬតាមសរសៃវ៉ែន។

      របៀបប្រើនិកម្រិតប្រើប្រាស់អាចប្រែប្រួលទៅតាមប្រភេទ របៀបបញ្ចូល ឬ បរិមាណនៃឱសថប្រភេទញៀន។

      ・ឧទាហរណ៍នៃ អត្រាកម្រិតប្រើប្រាស់របស់ឱសថ និង របៀបបញ្ចូលឱសថ:

      - ឱសថLevorphanol/ឱសថLevallorphan tartrate = 10:1 ចាក់ក្រោមស្បែកឬតាមសរសៃវ៉ែន ឧ.ឱសថLevorphanol 3mg/ឱសថLevallorphan tartrate 0.3mg។

      - ឱសថMorphine/ឱសថLevallorphan tartrate = 50:1 ចាក់ក្រោមស្បែកឬតាមសរសៃវ៉ែន ឧ.ឱសថMorphine 15mg/ឱសថLevallorphan tartrate 0.3mg។

      - ឱសថAlphaprozin hydrochloride/ឱសថLevallorphan tartrate = 50:1 ចាក់ក្រោមស្បែកឬតាមសរសៃវ៉ែន ឧ.ឱសថAlphaprozin hydrochloride 60mg/ឱសថLevallorphan tartrate 1.2mg។

      - ឱសថPethidine hydrochloride/ឱសថLevallorphan tartrate = 100:1 ចាក់ក្នុងសាច់ដុំឬតាមសរសៃវ៉ែន ឧ.ឱសថPethidine hydrochloride 100mg/ឱសថLevallorphan tartrate 1mg។

      ・ការប្រើនៅក្នុងសម្ភព:

      - បង្ការោគសញ្ញាចុះខ្សោយដំណកដង្ហើមដោយសារការប្រើឱសថប្រភេទញៀនទៅលើម្ដាយនិងគភ៌: ប្រើឱសថនេះរួមជាមួយនឹងឱសថប្រភេទញៀនក្នុងអត្រាសមស្រប ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ បន្ទាប់ពីនោះ អាចបន្តប្រើក្នុងកម្រិតពាក់កណ្ដាល(1/2)នៃឱសថនីមួយៗ ដោយទុកគម្លាតនៃការចាក់ចាប់ពី30នាទីឡើងទៅ។

      - បង្ការោគសញ្ញាចុះខ្សោយដំណកដង្ហើមនៅទារកទើបកើត ដោយសារការប្រើឱសថប្រភេទញៀននៅពេលសម្រាល: (ករណីមិនប្រើឱសថនេះរួមជាមួយនឹងឱសថប្រភេទញៀន) ប្រើក្នុងកម្រិត1~2mg នៅ5~10នាទីមុនពេលសម្រាល ដោយចាក់តាមសរសៃវ៉ែន។

      - ព្យាលបាលរោគសញ្ញាចុះខ្សោយដំណកដង្ហើមនៅទារកទើបកើត ដោយសារការប្រើឱសថប្រភេទញៀន: ប្រើក្នុងកម្រិត0.05~0.1mg នៅពេលភ្លាមៗមុនសម្រាល ដោយចាក់តាមសរសៃវ៉ែននៃទងផ្ចិត។

      - ព្យាលបាលរោគសញ្ញាចុះខ្សោយដំណកដង្ហើមនៅស្ត្រីទើបសម្រាលកូនរួច ដោយសារការប្រើឱសថប្រភេទញៀន: ករណីមិនច្បាស់អំពីកម្រិតនៃការប្រើឱសថប្រភេទញៀនលើសកម្រិត ប្រើឱសថនេះក្នុងកម្រិត1mg ដោយចាក់តាមសរសៃវ៉ែន។ ប្រសិនបើឃើញមានប្រសិទ្ធិភាព អាចចាក់1~2ដងទៀតទៅតាមការចាំបាច់ ក្នុងកម្រិត0.5mg ដោយទុកគម្លាតរយៈពេល3នាទី។ ករណីដឹងអំពីឱសថប្រភេទញៀននិងកម្រិតលើស ប្រើឱសថនេះក្នុងកម្រិតសមស្របទៅតាមអត្រាធៀបនៃឱសថនេះនិងឱសថប្រភេទញៀន ដោយចាក់តាមសរសៃវ៉ែន។ ប្រសិនបើចាំបាច់ អាចចាក់1~2ដងទៀត ក្នុងកម្រិតពាក់កណ្ដាល(1/2) ដោយទុកគម្លាតរយៈពេល3នាទី។

      ・ការប្រើជាឱសថជំនួយនៅពេលអនុវត្តការសណ្ដំដោយប្រើឱសថប្រភេទញៀន:

      - ព្យាលបាលរោគសញ្ញាចុះខ្សោយដំណកដង្ហើមដោយសារការប្រើឱសថប្រភេទញៀន: ប្រើក្នុងកម្រិត 0.5~1.5mg ដោយចាក់តាមសរសៃវ៉ែន។

      - បង្ការោគសញ្ញាចុះខ្សោយដំណកដង្ហើមដោយសារការប្រើឱសថប្រភេទញៀន: ប្រើឱសថនេះរួមជាមួយនឹងឱសថប្រភេទញៀនក្នុងអត្រាសមស្រប ឬ ប្រើនៅ4~6នាទីមុនប្រើឱសថប្រភេទញៀន ដោយចាក់តាមសរសៃវ៉ែន។ ក្រោយពេលប្រើ ប្រសិនបើមុខងារដំណកដង្ហើមមានលក្ខណៈគ្រប់គ្រាន់ហើយ មិនចាំបាច់បន្តប្រើឱសថនេះទេ ប៉ុន្តែ ប្រសិនបើការវះកាត់មានរយៈពេលវែង ឬ ក្រោយពេលសណ្ដំ ដំណកដង្ហើមរបស់អ្នកជំងឺមានលក្ខណៈមិនគ្រប់គ្រាន់ អាចបន្ថែមការចាក់ឱសថនេះក្នុងកម្រិត 0.4~0.6mg ម្ដងទៅច្រើនដងបន្តទៀត។

      ・ការប្រើនៅមុនឬក្រោយពេលវះកាត់ ឬ នៅពេលប្រើឱសថប្រភេទញៀនសម្រាប់ការព្យាបាលជំងឺនៅសរីរាង្គក្នុងរាងកាយ: ដើម្បីកាត់បន្ថយអាការៈឈឺចាប់នៅមុននិងក្រោយពេលវះកាត់ និង ដើម្បីបង្ការោគសញ្ញាចុះខ្សោយដំណកដង្ហើមនៅក្រោយពេលប្រើឱសថប្រភេទញៀនសម្រាប់ការព្យាបាលជំងឺនៅសរីរាង្គក្នុងរាងកាយ ត្រូវប្រើឱសថនេះរួមជាមួយនឹងឱសថប្រភេទញៀនក្នុងអត្រាសមស្រប ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។

      ・ការប្រើនៅក្នុងការព្យាបាលរោគសញ្ញាចុះខ្សោយដំណកដង្ហើមដោយសារការប្រើឱសថប្រភេទញៀនលើសកម្រិតចំពោះមនុស្សពេញវ័យ: ករណីមិនច្បាស់អំពីកម្រិតនៃការប្រើឱសថប្រភេទញៀនលើសកម្រិត ប្រើឱសថនេះក្នុងកម្រិត1mg ដោយចាក់តាមសរសៃវ៉ែន។ ប្រសិនបើឃើញមានប្រសិទ្ធិភាព អាចចាក់1~2ដងទៀតទៅតាមការចាំបាច់ ក្នុងកម្រិត0.5mg ដោយទុកគម្លាតរយៈពេល3នាទី។ ករណីដឹងអំពីឱសថប្រភេទញៀននិងកម្រិតលើស ប្រើឱសថនេះក្នុងកម្រិតសមស្របទៅតាមអត្រាធៀបនៃឱសថនេះនិងឱសថប្រភេទញៀន ដោយចាក់តាមសរសៃវ៉ែន។ ប្រសិនបើចាំបាច់ អាចចាក់1~2ដងទៀត ក្នុងកម្រិតពាក់កណ្ដាល(1/2) ដោយទុកគម្លាតរយៈពេល3នាទី។

    • ហាមប្រើ

      ・អ្នកដែលមានរោគសញ្ញាចុះខ្សោយដំណកដង្ហើម(Respiratory depression)លក្ខណៈយឺត។

      ・អ្នកដែលមានរោគសញ្ញាចុះខ្សោយដំណកដង្ហើម កើតឡើងដោយសារជំងឺឬដោយសារការប្រើប្រាស់ឱសថទប់ស្កាត់មុខងារប្រព័ន្ធសរសៃប្រសាទកណ្ដាលប្រភេទមិនញៀន(Non-narcotic central nervous inhibitor) ដូចជា ឱសថប្រភេទBarbiturates។

      ・អ្នកដែលមានអាការៈញៀននឹងឱសថប្រភេទញៀន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp