Letrozole
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសុដន់ចំពោះស្ត្រីអស់រដូវ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ជាទូទៅ មនុស្សពេញវ័យ លេប1ថ្ងៃ1ដង2.5mg។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・ស្ត្រីដែលកំពុងបំបៅដោះកូន។ 
- 
                    ផលរំខានផលរំខានរួមមាន ឈឺសន្លាក់ ក្ដៅច្រាល ឡើងកន្ទួលក្រហម ឈឺក្បាល ចង់ក្អួត រមាស់ វិលមុខ ងងុយគេង។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ពិបាកដកដង្ហើម ថប់ទ្រូងខ្លាំង ស្ពឹកដៃជើងនិងមុខ (ជំងឺស្ទះកំណកឈាមក្នុងសួត ជំងឺស្ទះសរសៃឈាមក្នុងបេះដូងឬខួរក្បាល) - ហើមនិងឈឺនៅតាមជើង (ជំងឺស្ទះកំណកឈាមនៅសរសៃឈាមអាកទែរ ជំងឺរលាកសរសៃវ៉ែនដោយមានកំណកឈាម) - ពិបាកដកដង្ហើម ឈឺទ្រូង អារម្មណ៍ថប់ក្នុងទ្រូង (មុខងារបេះដូងចុះខ្សោយ ជំងឺត្បៀតសរសៃឈាម) - ក្តៅខ្លួន ស្បែកឡើងក្រហម ឈឺសន្លាក់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជាដើម) - ភ្នែកនិងស្បែកប្រែពណ៌លឿង អស់កម្លាំង បាត់បង់ចំណង់អាហារ(មុខងារថ្លើមថយចុះ ខាន់លឿង)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលទប់ស្កាត់សកម្មភាពCYP2A6 (Methoxsalen ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLetrozoleកើនឡើង។ ・ឱសថដែលទប់ស្កាត់សកម្មភាពCYP3A4 (ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLetrozoleកើនឡើង។ ・ឱសថដែលជម្រុញសកម្មភាពCYP3A4 (Tamoxifen, Rifampicin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLetrozoleថយចុះ។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសុដន់ចំពោះស្ត្រីអស់រដូវតែប៉ុណ្ណោះ ដូច្នេះ មិនមានទិន្នន័យគ្រប់គ្រាន់បញ្ជាក់អំពីសុវត្ថិភាពនៅក្នុងការប្រើឱសថនេះចំពោះស្ត្រីមានផ្ទៃពោះឬស្ត្រីបំបៅដោះកូននោះទេ។ សម្រាប់ស្ត្រីបំបៅដោះកូន ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ឱសថនេះអាចផ្ដល់ផលរំខាន ដូចជា ងងុយគេង អស់កម្លាំង វិលមុខ ជាដើម ដូច្នេះ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ គួរចៀសវាងការបើកបរឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមAromatase ដែលជាអង់ស៊ីមមានតួនាទីបំលែងអរម៉ូនAndrogenទៅជាអរម៉ូនEstrogenនៅក្នុងរាងកាយ។ អរម៉ូនEstrogenមានឥទ្ធិពលទៅលើជំងឺមហារីកសុដន់ ដោយអរម៉ូននេះនឹងជម្រុញការបំបែកខ្លួន(ការកើនចំនួន)នៃកោសិកាមហារីក។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
