Lenograstim

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជម្រុញចលនានៃកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាម(Hematopoietic stem cell, HSC)ចូលទៅក្នុងឈាមនៅតាមសរសៃឈាម។

      - ជម្រុញការបង្កើនចំនួនគ្រាប់ឈាមសណឺត្រូហ្វីល(Neutrophil)ចំពោះអ្នកជំងឺទទួលការវះកាត់ផ្លាស់ប្ដូរកោសិកាដើមសម្រាប់ផលិតគ្រាប់ឈាម(Hematopoietic stem cell transplantation)

      - ជម្រុញការបង្កើនចំនួនគ្រាប់ឈាមសណឺត្រូហ្វីល(Neutrophil)នៅពេលគ្រាប់ឈាមសណឺត្រូហ្វីលធ្លាក់ចុះទាបក្នុងករណីដូចជា (1)អ្នកជំងឺដែលទទួលការព្យាបាលជំងឺមហារីកដោយគីមី(Chemotherapy) (2)ការធ្លាក់ចុះនៃគ្រាប់ឈាមសណឺត្រូហ្វីលបង្កជាឧបសគ្គនៅក្នុងការព្យាបាលជំងឺឆ្លងវីវុសហ៊ីវ(HIV) (3)អ្នកជំងឺដែលការផលិតគ្រាប់ឈាមនៅក្នុងខួរឆ្អឹងខុសប្រក្រតី(Myelodysplastic syndrome) (4)អ្នកជំងឺខ្វះឈាមប្រភេទAplastic anemia (5)អ្នកជំងឺដែលគ្រាប់ឈាមសណឺត្រូហ្វីលធ្លាក់ចុះទាបពីកំណើត ឬ ដោយមិនដឹងមូលហេតុ (6)អ្នកជំងឺដែលគ្រាប់ឈាមសណឺត្រូហ្វីលធ្លាក់ចុះដោយសារការព្យាបាលដោយប្រើឱសថប្រឆាំងប្រព័ន្ធភាពស៊ាំ(ការវះកាត់ផ្លាស់ប្ដូរតម្រងនោម)។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យខ្លឹមសារលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រភេទG-CSFផ្សេងទៀត។

      ・អ្នកជំងឺមហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹង(Myelogenous leukemia)ដែលកោសិកាបង្កើតគ្រាប់ឈាម(Myeloblast)នៅក្នុងខួរឆ្អឹងមិនទាន់ថយចុះចំនួនច្រើន ឬ អ្នកជំងឺមហារីកគ្រាប់ឈាមសប្រភេទខួរឆ្អឹង(Myelogenous leukemia)ដែលពិនិត្យឃើញវត្តមាននៃកោសិកាបង្កើតគ្រាប់ឈាម(Myeloblast)នៅតាមសរសៃឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp