Leflunomide
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់(Rheumatoid arthritis)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: មនុស្សពេញវ័យ:ចាប់ផ្ដើមលេបក្នុងកម្រិត 1ថ្ងៃ1ដង 100mg រយៈពេល3ថ្ងៃ បន្ទាប់ពីនោះ លេបជាប្រចាំក្នុងកម្រិត 1ថ្ងៃ1ដង 20mg។ ឬ ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ1ដង20mg តែម្ដង។ អាចបន្ថយកម្រិតប្រើប្រាស់ជាប្រចាំមកត្រឹម 1ថ្ងៃ1ដង 10mg ទៅតាមស្ថានភាពនិងទម្ងន់របស់អ្នកជំងឺ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។ ・ស្ត្រីកំពុងបំបៅដោះកូន។ ・អ្នកដែលមានជំងឺថ្លើមរ៉ាំរ៉ៃ។ ・អ្នកដែលកំពុងមានអាការៈផ្សេងៗដោយសារជំងឺរបេង។ 
- 
                    ផលរំខានផលរំខានរួមមាន រាករូស ជ្រុះរោមឬសក់ ឡើងកន្ទួលក្រហម សម្ពាធឈាមកើនឡើង ក្ដៅខ្លួន ឈឺពោះ ជំងឺឆ្លងនៅផ្លូវដង្ហើមផ្នែកខាងលើ ចង់ក្អួត ឈឺក្បាល ស្ពឹកដៃជើង ។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ត្រជាក់ខ្លួន ពិបាកដកដង្ហើម បែកញើសទាំងត្រជាក់ (រោគប្រតិកម្មធ្ងន់ធ្ងរ) - ក្ដៅខ្លួន ស្នាមក្រហមលើស្បែក ពងទឹកឬរលាត់លើស្បែក (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndromeឬStevens-Johnson syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (រលាកថ្លើម មុខងារថ្លើមចុះខ្សោយ ជាដើម) - ក្ដៅខ្លួន អស់កម្លាំង ឈឺបំពង់ក អាការៈដូចផ្ដាសាយ (ប៉ះពាល់មុខងារផលិតគ្រាប់ឈាមនៃខួរឆ្អឹង ជំងឺឆ្លង) - ក្ដៅខ្លួន ក្អកស្ងួត ពិបាកដកដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumonia) - ក្ដៅខ្លួន ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង (រលាកលំពែង)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថWarfarin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃWarfarinកើនឡើង។ ・ឱសថColestyramine - អាចធ្វើអោយសកម្មភាពនៃឱសថLeflunomideថយចុះ។ ・ឱសថដែលបន្ថយសកម្មភាពនៃប្រព័ន្ធភាពស៊ាំ(ឱសថស្តេរ៉ូអ៊ីតជាដើម) - អាចធ្វើអោយប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយ នាំអោយងាយកើតមានជំងឺឆ្លងផ្សេងៗ។ ・ឱសថព្យាបាលជំងឺរូម៉ាទីសនៅសន្លាក់ផ្សេងទៀត(Methotrexateជាដើម) - អាចធ្វើអោយងាយកើតមានផលប៉ះពាល់ទៅលើថ្លើមនិងប្រព័ន្ធឈាមក្នុងរាងកាយ។ ・ឱសថRifampicin - អាចធ្វើអោយប្រសិទ្ធិភាពនៃLeflunomideប្រែប្រួល។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ・ស្ត្រីបំបៅដោះកូន មិនត្រូវប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះឬជាបុរសដែលដៃគូរបស់គាត់អាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលរំខានធ្វើអោយកើតមានជំងឺឆ្លង ផលប៉ះពាល់ចំពោះសួត ថ្លើម និង ប្រព័ន្ធឈាមនៅក្នុងរាងកាយ ព្រោះវាអាចធ្វើអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។ ・គ្រឿងស្រវឹងអាចធ្វើអោយងាយកើតមានផលរំខានប៉ះពាល់ដល់ថ្លើម ដូច្នេះ គួរចៀសវាងពិសាគ្រឿងស្រវឹង ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ・ជាទូទៅ ឱសថនេះនឹងបង្ហាញប្រសិទ្ធិភាពក្នុងរយៈពេលពី2សប្ដាហ៍ទៅ3ខែបន្ទាប់ពីពេលចាប់ផ្ដើមប្រើប្រាស់ឱសថនេះ។ ដូច្នេះ គួរបន្តប្រើប្រាស់ឱសថនេះយ៉ាងហោចណាស់អោយបានរយៈពេល3ខែ មុននឹងវាយតម្លៃប្រសិទ្ធិភាពឱសថ។ ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះឬជាបុរសដែលដៃគូរបស់គាត់អាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមDHODHដែលមានតួនាទីនៅក្នុងការបង្កើនចំនួនកោសិកាទឹករងៃ ដើម្បីកាត់បន្ថយសកម្មភាពនៃប្រព័ន្ធភាពស៊ាំដែលមានលក្ខណៈខុសប្រក្រតី។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
