Lecithin-bound iodine = Iodolecithine
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
・ជំងឺមហារីកក្រពេញទីរ៉ូអ៊ីតដោយសារកង្វះជាតិអ៊ីយ៉ូត ជំងឺមុខងារក្រពេញទីរ៉ូអ៊ីតចុះខ្សោយដោយសារកង្វះជាតិអ៊ីយ៉ូត
・ជំងឺរលាករេទីនប្រភេទCentral retinitis អាការៈហូរឈាមនៅរេទីន អាការៈហូរឈាមឬល្អក់នៅផ្នែកVitreous humorនៃភ្នែក ជំងឺស្ទះសរសៃវ៉ែននៅរេទីន
・ជំងឺហឺត(Bronchial asthma)ដែលកើតចំពោះកុមារ ជំងឺរលាកទងសួតលក្ចណៈហឺត។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:លេប1ថ្ងៃ300~600μg បែងចែកជា2~3ដងក្នុង1ថ្ងៃ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុអ៊ីយ៉ូត។
-
ផលរំខាន
ប៉ះពាល់ក្រពះពោះវៀន រោគប្រតិកម្មទៅនឹងឱសថ បាត់បង់ចំណង់អាហារ។
-
សកម្មភាពឱសថ
ឱសថនេះនឹងឆ្លងកាត់ចរន្តឈាមចូលទៅក្នុងក្រពេញទីរ៉ូអ៊ីត ដើម្បីជម្រុញមុខងារក្រពេញទីរ៉ូអ៊ីត។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp