Latanoprost
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺក្លូកូម(Glaucoma) ឬ រោគសញ្ញានៃការកើនឡើងសម្ពាធភ្នែក។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំបន្តក់ភ្នែក (0.005%): បន្តក់ក្នុងភ្នែក 1ដង1តំណក់ 1ថ្ងៃ1ដង។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានផលរំខានរួមមាន ភ្នែកក្រហម ក្រហាយភ្នែក រមាស់ភ្នែក ឈឺភ្នែក រលាកត្របកភ្នែក ត្របកភ្នែកប្រែពណ៌ ភ្នែកស្រវាំង មើលមិនច្បាស់ ចេញទឹកភ្នែក ឈឺក្បាល អារម្មណ៍ទើសក្នុងបំពង់ក ចង់ក្អួត ។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - កូនក្រមុំភ្នែកប្រែពណ៌កាន់តែខ្មៅ (ស្រទាប់ជុំវិញកូនក្រមុំភ្នែកប្រែពណ៌)។ 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថបន្តក់ភ្នែកប្រភេទប្រូស្តាក្លង់ឌីន(Prostaglandin) - អាចធ្វើអោយសម្ពាធភ្នែកកើនឡើង។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・មានប្រសិទ្ធិភាពបញ្ចុះសម្ពាធភ្នែក ដោយមិនមានឥទ្ធិពលធ្វើអោយកូនក្រមុំភ្នែករួមឬរីកនោះទេ។ ・ក្រោយប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈស្រវាំងភ្នែកជាបណ្ដោះអាសន្ន ដូច្នេះ គួរចៀសវាងបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ រហូតដល់ពេលភ្នែកត្រលប់មកសភាពដើមវិញ។ ・ការប្រើប្រាស់ឱសថនេះអាចផ្ដល់ផលរំខានធ្វើអោយកូនក្រមុំភ្នែកប្រែពណ៌ ប៉ុន្តែ វានឹងបាត់ទៅវិញបន្ទាប់ពីបញ្ឈប់ការប្រើប្រាស់ឱសថនេះ។ ・ករណីប្រើជាមួយថ្នាំបន្តក់ភ្នែកផ្សេងទៀត គួរទុកគម្លាតរវាងគ្នារយៈពេលយ៉ាងហោចណាស់5នាទី។ ・ករណីប្រើContact lens គួរដោះចេញមុននឹងបន្តក់ថ្នាំនេះ ព្រោះវាអាចធ្វើអោយContact lensប្រែពណ៌។ បន្ទាប់ពីនោះ គួរទុករយៈពេលយ៉ាងហោចណាស់15នាទី មុននឹងពាក់Contact lensវិញ។ ・ក្រោយបន្តក់ភ្នែក ប្រសិនបើនៅមានទឹកថ្នាំជាប់នៅជុំវិញភ្នែក គួរជូតចេញដោយក្រណាត់សើមឬលាងមុខចេញ ព្រោះសារធាតុថ្នាំនេះអាចធ្វើអោយខ្មៅជុំវិញភ្នែក។ ・ឱសថនេះអាចធ្វើអោយប៉ះពាល់ដល់កញ្ចក់ភ្នែក ដូច្នេះ មិនត្រូវបន្តក់លើសពី1តំណក់នោះទេ និង អ្នកជំងឺត្រូវទទួលការពិនិត្យកញ្ចក់ភ្នែកអោយបានទៀងទាត់។ 
- 
                    សកម្មភាពឱសថឱសថនេះជាប្រភេទប្រូស្តាក្លង់ឌីនF2α (PGF2α) វាមានសកម្មភាពភ្ជាប់ទៅនឹងគ្រឿងទទួលFP(FP receptor) ដើម្បីបង្កើនការហូរចេញនៃទឹកក្នុងភ្នែក(Aqueous humour)តាមរយៈចន្លោះស្រទាប់Uveaនិងស្រទាប់Sclera ធ្វើអោយសម្ពាធក្នុងភ្នែកថយចុះ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
