Lapatinib tosilate hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីកសុដន់ដែលរើឡើងវិញឬមិនអាចវះកាត់បាន និង ដែលពិនិត្យឃើញកម្រិតHER2កើនឡើងខ្ពស់។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង ក្នុងកម្រិតដូចខាងក្រោម នៅយ៉ាងហោចណាស់1ម៉ោងមុនបរិភោគអាហារឬ2ម៉ោងក្រោយបរិភោគអាហារ។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      ・ករណីប្រើរួមជាមួយឱសថCapecitabine:1250mg។

      ・ករណីប្រើរួមជាមួយឱសថប្រភេទទប់ស្កាត់អង់ស៊ីមអារ៉ូម៉ាតាស(Aromatase inhibitors):1500mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ ។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស បញ្ហានៅបាតដៃនិងបាតជើង(ក្រហម ហើម ប្រេះ ឈឺ។ល។) ចង់ក្អួត ដំបៅក្នុងមាត់ ឡើងកន្ទួលក្រហម ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - អស់កម្លាំង ចង់ក្អួត ភ្នែកនិងស្បែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម)

      - ពិបាកដកដង្ហើម ដង្ហក់ ក្អក ក្ដៅខ្លួន (ប៉ះពាល់មុខងារសួត ដូចជា រលាកសួតប្រភេទInterstitial pneumonia)

      - បេះដូងលោតញាប់ ដង្ហក់ ហើម (ប៉ះពាល់មុខងារបេះដូង)

      - លាមកជ្រាយឬទឹក ខ្សោះជាតិទឹក ដកដង្ហើមខុសប្រក្រតី ញ័រដៃ (រាករូសធ្ងន់ធ្ងរ)

      - ឈឺទ្រូង បេះដូងលោតញាប់ អារម្មណ៍មិនស្រួលក្នុងទ្រូង (QTនៃចង្វាក់បេះដូងអូសបន្លាយ)

      - ឡើងកន្ទួលក្រហម ក្ដៅខ្លួន ភ្នែកក្រហម (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(Toxic Epidermal Necrolysis, TEN) ជាដើម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដែលទប់ស្កាត់សកម្មភាពអង់ស៊ីមCYP3A4 (ឱសថប្រឆាំងមេរោគផ្សិតប្រភេទAzole(Ketoconazole, Fluconazole, Itraconazole, Miconazole), ឱសថប្រឆាំងបាក់តេរីប្រភេទMacrolide(Erythromycin, Clarithromycin ជាដើម), ឱសថRitonavir, ឱសថIndinavir, ឱសថNelfinavir, ឱសថSaquinavir ជាដើម), ផ្លែក្រូចថ្លុង - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLapatinibកើនឡើង បង្កជាផលរំខានផ្សេងៗ។

      ・ឱសថដែលបង្កើនសកម្មភាពអង់ស៊ីមCYP3A4 (Phenytoin, Carbamazepine, Rifampicin, Phenobarbital ជាដើម), អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John's Wort - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃLapatinibថយចុះ។

      ・ឱសថMidazolam, Vinorelbine, Paclitaxel, Pazopanib, Irinotecan - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង។

      ・ឱសថដែលមានឥទ្ធិពលទៅលើP-glycoprotein (Verapamil, Itraconazole, Quinidine, Ciclosporin, Erythromycin, Rifampicin, Digoxin ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃLapatinibប្រែប្រួល។

      ・ឱសថបញ្ចុះជាតិអាស៊ីតក្នុងក្រពះប្រភេទProton-pump inhibitors (

      Esomeprazole ជាដើម) - អាចធ្វើអោយកំហាប់ក្នុងឈាមនៃLapatinibថយចុះ។

      ・ឱសថដែលមានឥទ្ធិពលលើចង្វាក់បេះដូង(Imipramine, Pimozide, Quinidine, Procainamide, Disopyramide ជាដើម) - អាចធ្វើអោយផលរំខានទាក់ទងនឹងរយៈពេលQTងាយកើតឡើងឬកាន់តែធ្ងន់ធ្ងរ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ ព្រោះសារធាតុឱសថអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・អ្នកជំងឺជាស្ត្រីដែលអាចមានផ្ទៃពោះ គួរប្រើប្រាស់វិធីពន្យារកំណើតក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះផលប៉ះពាល់ទៅលើមុខងារថ្លើមនិងសួត ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។

      ・សារធាតុនៅក្នុងផ្លែក្រូចថ្លុង និង អាហារបំប៉នដែលមានសារធាតុSt.John's Wort អាចធ្វើអោយប្រសិទ្ធិភាពឱសថប្រែប្រួល ដូច្នេះ គួរចៀសវាងបរិភោគអាហារទាំងនេះក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់ HER2 និង EGFR ដែលមានតួនាទីនៅក្នុងការកើនចំនួននៃកោសិកាមហារីក។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp