Lanthanum carbonate hydrate
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការកែលម្អរោគសញ្ញានៃការកើនឡើងកម្រិតផូស្វ័រក្នុងឈាម(Hyperphosphatemia) ដែលកើតមាននៅក្នុងអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
មនុស្សពេញវ័យ:ចាប់ផ្ដើមលេបពីកម្រិត1ថ្ងៃ750mg បែងចែកជា3ដងក្នុង1ថ្ងៃ ក្រោយបរិភោគអាហាររួចភ្លាម។ បន្ទាប់ពីនោះ អាចបន្ថយឬបង្កើនកម្រិតទៅតាមរោគសញ្ញាឬកម្រិតផូស្វ័រក្នុងឈាម ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃគឺ 2250mg។ នៅពេលចាប់ផ្ដើមប្រើប្រាស់ឬប្រែប្រួលកម្រិតប្រើប្រាស់ឱសថរបស់អ្នកជំងឺ ត្រូវតាមដានប្រសិទ្ធិភាពឱសថតាមរយៈការពិនិត្យកម្រិតផូស្វ័រក្នុងឈាមរយៈពេល1សប្ដាហ៍សិន។ ម្យ៉ាងទៀត ករណីបង្កើនកម្រិតប្រើប្រាស់ ត្រូវបង្កើនម្ដង750mgឬតិចជាងនេះ/ថ្ងៃ ដោយទុកគម្លាតរយៈពេលយ៉ាងហោចណាស់1សប្ដាហ៍រវាងការបង្កើនកម្រិតម្ដងៗ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
-
ផលរំខាន
ចង់ក្អួត ក្អួត បាត់បង់ចំណង់អាហារ ឈឺពោះ អាការៈខ្វះឈាម មុខងារក្រពេញប៉ារ៉ាទីរ៉ូអ៊ិតកើនឡើង។
-
ការប្រុងប្រយ័ត្នជាពិសេស
・មិនមានផ្ទុកសារធាតុកាល់ស្យូមនោះទេ។
-
សកម្មភាពឱសថ
មានសកម្មភាពភ្ជាប់ទៅនឹងអ៊ីយ៉ុងផូស្វ័រនៅក្នុងក្រពះពោះវៀន ដើម្បីទប់ស្កាត់ការស្រូបសារធាតុផូស្វ័រពីចំណីអាហារចូលទៅក្នុងរាងកាយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp