Lanreotide acetate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម ៖ - ស្ថានភាពនៃការបញ្ចេញអរម៉ូនលូតលាស់(Growth hormone)ឬសារធាតុIGF-I (Somatomedin C) ហួសហេតុ និង រោគសញ្ញាផ្សេងៗ នៅក្នុងជំងឺដូចជា: ជំងឹAcromegaly ជំងឹPituitary gigantism (ករណីការព្យាបាលដោយការវះកាត់មិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ឬពិបាកអនុវត្ត) - ជំងឹមហារីកនៅកោសិកាបញ្ចេញអរម៉ូននៃលំពែងឬក្រពះពោះវៀន (Gastroenteropancreatic neuroendocrine tumor, GEP-NET)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំចាក់: ・ករណីជំងឹAcromegaly ជំងឹPituitary gigantism: មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង90mg ដោយចាក់ក្រោមស្បែកនៅផ្នែកជ្រៅ រៀងរាល់4សប្ដាហ៍ម្ដង រយៈពេល3ខែ។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិត60mgឬ90mgឬ120mg រៀងរាល់4សប្ដាហ៍ម្ដង ទៅតាមស្ថានភាពរបស់អ្នកជំងឹ។ ・ករណីជំងឹមហារីកនៅកោសិកាបញ្ចេញអរម៉ូននៃលំពែងឬក្រពះពោះវៀន (Gastroenteropancreatic neuroendocrine tumor, GEP-NET): មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង120mg ដោយចាក់ក្រោមស្បែកនៅផ្នែកជ្រៅ រៀងរាល់4សប្ដាហ៍ម្ដង។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
