Laninamivir octanoate hydrate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលឬបង្ការជំងឺផ្ដាសាយធំ(Influenza) ប្រភេទA និង ប្រភេទB។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំបាញ់ស្រូបតាមមាត់: ・សម្រាប់ការព្យាបាល: - មនុស្សពេញវ័យ:ប្រើ1ដង 40mg ដោយបាញ់ដើម្បីស្រូបតាមមាត់ (ប្រើតែ1ដង)។ - កុមារអាយុក្រោម10ឆ្នាំ:ប្រើ1ដង 20mg ដោយបាញ់ដើម្បីស្រូបតាមមាត់ (ប្រើតែ1ដង)។ - កុមារអាយុ10ឆ្នាំឡើង:ប្រើ1ដង 40mg ដោយបាញ់ដើម្បីស្រូបតាមមាត់ (ប្រើតែ1ដង)។ ・សម្រាប់ការបង្ការ: - មនុស្សពេញវ័យ:ប្រើ1ដង40mg (ប្រើតែ1ដង)។ ឬ ប្រើ1ថ្ងៃ1ដង20mg រយៈពេល2ថ្ងៃ ដោយបាញ់ដើម្បីស្រូបតាមមាត់។ - កុមារអាយុក្រោម10ឆ្នាំ:ប្រើ1ដង 20mg ដោយបាញ់ដើម្បីស្រូបតាមមាត់ (ប្រើតែ1ដង)។ - កុមារអាយុ10ឆ្នាំឡើង:ប្រើ1ដង40mg (ប្រើតែ1ដង)។ ឬ ប្រើ1ថ្ងៃ1ដង20mg រយៈពេល2ថ្ងៃ ដោយបាញ់ដើម្បីស្រូបតាមមាត់។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានរាករូស ចង់ក្អួត ក្អួត ប៉ះពាល់មុខងារថ្លើម រលាកក្រពះពោះវៀន។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ដោយសារឱសថនេះប្រើតែ1ដង គួរសុំអោយអ្នកជំងឺប្រើនៅឱសថស្ថានតែម្ដង ទៅតាមការណែនាំរបស់ឱសថការី។ ・ការប្រើឱសថនេះនៅពេលលើសពី48ម៉ោងបន្ទាប់ពីកើតមានរោគសញ្ញាផ្ដាសាយធំ ភាគច្រើនមិនបង្ហាញប្រសិទ្ធិភាពព្យាបាលនោះទេ។ 
- 
                    សកម្មភាពឱសថជាឱសថប្រឆាំងវីរុសផ្ដាសាយធំ(Influenza virus A & B) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមNeuraminidaseដែលស្ថិតនៅលើវីរុស ធ្វើអោយវីរុសដែលកើតថ្មីមិនអាចចេញពីកោសិកាដែលឆ្លងវីរុសនោះដើម្បីបន្តកកើតចំនួននៅកោសិកាផ្សេងទៀតបាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
