Landiolol hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- ព្យាបាលជាបន្ទាន់ចំពោះរោគសញ្ញាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតីនៅក្នុងពេលវះកាត់ ប្រភេទដូចខាងក្រោម: អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation) អាការៈញ័រថតលើនៃបេះដូងប្រភេទAtrial flutter អាការៈជីពចរលោតញាប់ដោយសារបញ្ហាSinus node(Sinus tachycardia)។
- ព្យាបាលជាបន្ទាន់ចំពោះរោគសញ្ញាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតីនៅក្រោយពេលវះកាត់ ប្រភេទដូចខាងក្រោម: អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation) អាការៈញ័រថតលើនៃបេះដូងប្រភេទAtrial flutter អាការៈជីពចរលោតញាប់ដោយសារបញ្ហាSinus node(Sinus tachycardia)។
- ព្យាបាលរោគសញ្ញាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតីប្រភេទដូចខាងក្រោម ចំពោះអ្នកជំងឺដែលមានមុខងារបេះដូងចុះខ្សោយ: អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation) អាការៈញ័រថតលើនៃបេះដូងប្រភេទAtrial flutte។
- ព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលមានគ្រោះថ្នាក់ដល់ជីវិតប្រភេទដូចខាងក្រោម ដែលពិបាកព្យាបាលនិងត្រូវការការព្យាបាលជាបន្ទាន់: អាការៈញ័រថតក្រោមនៃបេះដូង (Ventricular fibrillation) អាការៈចង្វាក់បេះដូងកើនឡើងដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia)និងមានចលនាឈាមមិននឹងនរ។
- ប្រើជាជំនួយនៅក្នុងការថតCT ដើម្បីបង្កើនការបង្ហាញរូបភាពសរសៃអាកទែបេះដូងនៅពេលចង្វាក់បេះដូងឡើងខ្ពស់។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីព្យាបាលជាបន្ទាន់ចំពោះរោគសញ្ញាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតីនៅក្នុងពេលវះកាត់ ប្រភេទដូចខាងក្រោម: អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation) អាការៈញ័រថតលើនៃបេះដូងប្រភេទAtrial flutter អាការៈជីពចរលោតញាប់ដោយសារបញ្ហាSinus node(Sinus tachycardia):
ប្រើឱសថនេះដោយបញ្ចូលក្នុងសរសៃវ៉ែនជាប់ឥតដាច់ក្នុងល្បឿន0.125mg/kg/min រយៈពេល1នាទី បន្ទាប់មកបញ្ចូលឱសថក្នុងល្បឿន0.04mg/kg/min។ នៅក្នុងពេលបញ្ចូលឱសថ ត្រូវតាមដានចង្វាក់បេះដូងនិងសម្ពាធឈាម ដោយអាចសម្រួលកម្រិតប្រើប្រាស់ក្នុងចន្លោះ0.01~0.04mg/kg/min។
・ករណីព្យាបាលជាបន្ទាន់ចំពោះរោគសញ្ញាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតីនៅក្រោយពេលវះកាត់ ប្រភេទដូចខាងក្រោម: អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation) អាការៈញ័រថតលើនៃបេះដូងប្រភេទAtrial flutter អាការៈជីពចរលោតញាប់ដោយសារបញ្ហាSinus node(Sinus tachycardia):
ប្រើឱសថនេះដោយបញ្ចូលក្នុងសរសៃវ៉ែនជាប់ឥតដាច់ក្នុងល្បឿន0.06mg/kg/min រយៈពេល1នាទី បន្ទាប់មកបញ្ចូលឱសថក្នុងល្បឿន0.02mg/kg/min។ ប្រសិនបើចង្វាក់បេះដូងមិនចុះមកយឺតនៅ5~10នាទីបន្ទាប់ពីនោះទេ ត្រូវបញ្ចូលឱសថក្នុងសរសៃវ៉ែនជាប់ឥតដាច់ក្នុងល្បឿន0.125mg/kg/min រយៈពេល1នាទី បន្ទាប់មកបញ្ចូលឱសថក្នុងល្បឿន0.04mg/kg/min។ នៅក្នុងពេលបញ្ចូលឱសថ ត្រូវតាមដានចង្វាក់បេះដូងនិងសម្ពាធឈាម ដោយអាចសម្រួលកម្រិតប្រើប្រាស់ក្នុងចន្លោះ0.01~0.04mg/kg/min។
・ករណីព្យាបាលរោគសញ្ញាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតីប្រភេទដូចខាងក្រោម ចំពោះអ្នកជំងឺដែលមានមុខងារបេះដូងចុះខ្សោយ: អាការៈញ័រថតលើនៃបេះដូង(Atrial fibrillation) អាការៈញ័រថតលើនៃបេះដូងប្រភេទAtrial flutter:
ចាប់ផ្ដើមបញ្ចូលឱសថក្នុងសរសៃវ៉ែនជាប់ឥតដាច់ក្នុងល្បឿន1μg/kg/min។ នៅក្នុងពេលបញ្ចូលឱសថ ត្រូវតាមដានចង្វាក់បេះដូងនិងសម្ពាធឈាម ដោយអាចសម្រួលកម្រិតប្រើប្រាស់ក្នុងចន្លោះ1~10μg/kg/min។
・ករណីព្យាបាលជំងឺចង្វាក់បេះដូងខុសប្រក្រតីដែលមានគ្រោះថ្នាក់ដល់ជីវិតប្រភេទដូចខាងក្រោម ដែលពិបាកព្យាបាលនិងត្រូវការការព្យាបាលជាបន្ទាន់: អាការៈញ័រថតក្រោមនៃបេះដូង (Ventricular fibrillation) អាការៈចង្វាក់បេះដូងកើនឡើងដោយសារបញ្ហាថតក្រោមនៃបេះដូង(Ventricular tachycardia)និងមានចលនាឈាមមិននឹងនរ:
ចាប់ផ្ដើមបញ្ចូលឱសថក្នុងសរសៃវ៉ែនជាប់ឥតដាច់ក្នុងល្បឿន1μg/kg/min។ នៅក្នុងពេលបញ្ចូលឱសថ ត្រូវតាមដានចង្វាក់បេះដូងនិងសម្ពាធឈាម ដោយអាចសម្រួលកម្រិតប្រើប្រាស់ក្នុងចន្លោះ1~10μg/kg/min។ ករណីជាអាការៈដែលរើឡើងវិញហើយចាំបាច់ត្រូវប្រើឱសថនេះ ត្រូវវាស់ចង្វាក់បេះដូងនិងសម្ពាធឈាម ហើយអាចបង្កើនកម្រិតប្រើប្រាស់ឱសថនេះដល់ត្រឹមកម្រិតអតិបរមា40μg/kg/min។
・ករណីប្រើជាជំនួយនៅក្នុងការថតCT ដើម្បីបង្កើនការបង្ហាញរូបភាពសរសៃអាកទែបេះដូងនៅពេលចង្វាក់បេះដូងឡើងខ្ពស់:
ប្រើក្នុងកម្រិត1ដង 0.125mg/kg ដោយចាក់ក្នុងសរសៃវ៉ែនរយៈពេល1នាទី។ ក្រោយចប់ការចាក់បញ្ចូលឱសថនេះរយៈពេល4~7នាទី អាចចាប់ផ្ដើមការថតCTទៅលើសរសៃអាកទែបេះដូង។
-
ហាមប្រើ
・អ្នកដែលកំពុងមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។
・អ្នកដែលកំពុងមានរោគសញ្ញានៃការកើនឡើងជាតិអាស៊ីតក្នុងរាងកាយដោយសារជំងឺទឹកនោមផ្អែម(Diabetic ketoacidosis)ឬដោយសារភាពខុសប្រក្រតីនៃមេតាបូលីសក្នុងរាងកាយ(Metabolic acidosis)។
・អ្នកដែលមានរោគសញ្ញាជីពចរយឺតដោយសារបញ្ហានៃការបញ្ជូនសញ្ញាក្នុងបេះដូង (ជំងឺA-V blockកម្រិត II ឡើងទៅ) ឬ ដោយសារបណ្ដុំរោគសញ្ញានៃការចុះខ្សោយSinus node។
・អ្នកដែលមានជំងឺខ្សោយថតខាងស្ដាំនៃបេះដូងដោយសារការកើនឡើងសម្ពាធឈាមនៅក្នុងសួត។
・អ្នកដែលមានជំងឺPheochromocytomaមិនទាន់ទទួលការព្យាបាល។
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺខ្សោយបេះដូងប៉ះពាល់ដល់ចរន្តឈាមក្នុងរាងកាយ(Congestive heart failure)។ (ករណីប្រើនៅក្នុងការព្យាបាលជាបន្ទាន់ចំពោះរោគសញ្ញាចង្វាក់បេះដូងលោតញាប់ខុសប្រក្រតីនៅក្នុងពេលវះកាត់ឬក្រោយពេលវះកាត់ និង ករណីប្រើជាជំនួយនៅក្នុងការថតCT ដើម្បីបង្កើនការបង្ហាញរូបភាពសរសៃអាកទែបេះដូងនៅពេលចង្វាក់បេះដូងឡើងខ្ពស់)។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp