Lafutidine
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - ដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដំបៅនៅកន្លែងដេរភ្ជាប់ ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis) ។ - បញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ហើម) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ។ - ប្រើនៅមុនពេលអនុវត្តការសណ្ដំ។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ・ករណីជំងឺដំបៅក្រពះ ដំបៅគល់ពោះវៀនតូច(Duodenal ulcer) ដំបៅនៅកន្លែងដេរភ្ជាប់ ជំងឺរលាកបំពង់អាហារដោយសារការច្រាលអាស៊ីតក្រពះ(Reflux esophagitis): មនុស្សពេញវ័យ:លេប1ដង10mg 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងពេលល្ងាចឬមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ករណីបញ្ហាភ្នាសក្រពះ(រលាត់ ហូរឈាម ក្រហម ហើម) ដែលកើតមាននៅក្នុងជំងឺរលាកក្រពះស្រួចស្រាវ ឬ ដំណាក់កាលស្រួចស្រាវនៃជំងឺរលាកក្រពះរ៉ាំរ៉ៃ: មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10mg នៅក្រោយអាហារពេលល្ងាចឬមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ・ករណីប្រើនៅមុនពេលអនុវត្តការសណ្ដំ: មនុស្សពេញវ័យ:លេប1ដង10mg នៅ1ថ្ងៃមុនការវះកាត់ មុនពេលចូលគេង និង លេបម្ដងទៀតក្នុងកម្រិតដូចគ្នានៅថ្ងៃវះកាត់ដោយប្រើនៅ2ម៉ោងមុនចាប់ផ្ដើមការសណ្ដំ។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានជាទូទៅ ឱសថប្រភេទនេះមានផលរំខានតិចប្រៀបធៀបជាមួយនឹងឱសថផ្សេងទៀត ដោយរួមមានផលរំខានដូចជា ឈឺក្បាល វិលមុខ អស់កម្លាំង ចង់ក្អួត ទល់លាមក រាករូស ឡើងកន្ទួលក្រហម ។ល។ ឱសថCimetidineមានសកម្មភាពប្រឆាំងអាល់ដុស្តេរ៉ូន(Anti-aldosterone action) ដែលអាចផ្ដល់រំខានធ្វើអោយបុរសពិបាកមានកូន(Male sterility)។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ចំនួនដងនៃការប្រើប្រាស់អាចប្រែប្រួលទៅតាមប្រភេទឱសថនីមួយ ហើយកម្រិតប្រើប្រាស់ក៏អាចប្រែប្រួលទៅតាមជំងឺនីមួយៗផងដែរ។ 
- 
                    សកម្មភាពឱសថទប់ស្កាត់គ្រឿងទទួលហ៊ីស្តាមីនH2 ដែលស្ថិតនៅលើកោសិកានៃភ្នាសក្រពះ ដើម្បីកាត់បន្ថយការបញ្ចេញអាស៊ីតក្រពះ។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
