L-Isoleucine + L-Leucine + L-Valine
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលរោគសញ្ញាកម្រិតអាល់ប៊ុយមីនក្នុងឈាមចុះទាប ចំពោះអ្នកជំងឺថ្លើមដំណាក់កាលមិនអាចដំណើរការមុខងារបាន(Decompensated liver disease) ទោះជាអ្នកជំងឺបានអនុវត្តរបបអាហារគ្រប់គ្រាន់ក៏ដោយ។ ・ឱសថនេះមានប្រសិទ្ធិភាពចំពោះអ្នកជំងឺថ្លើមដំណាក់កាលមិនអាចដំណើរការមុខងារបាន ដែលមានកម្រិតអាល់ប៊ុយមីនក្នុងឈាមចាប់ពី3.5g/dLចុះក្រោម និង កំពុងមានឬធ្លាប់មានរោគសញ្ញាទាចទឹក ហើមឬផលប៉ះពាល់ខួរក្បាលដោយសារបញ្ហាថ្លើម ហើយស្ថិតក្នុងស្ថានភាពណាមួយដូចខាងក្រោម៖ - កម្រិតអាល់ប៊ុយមីនក្នុងឈាមចុះទាប ទោះជាអ្នកជំងឺបានអនុវត្តរបបអាហារគ្រប់គ្រាន់ក៏ដោយ - អ្នកជំងឺត្រូវកំណត់បរិមាណនៃការទទួលបរិមាណកាឡូរីសរុបឬបរិមាណប្រូតេអ៊ីនសរុបដោយសារជំងឺទឹកនោមផ្អែមឬដោយសារមានរោគសញ្ញាប៉ះពាល់ខួរក្បាល។ ・ឱសថនេះមិនមានប្រសិទ្ធិភាពចំពោះអ្នកជំងឺដូចខាងក្រោមទេ៖ - អ្នកដែលមានរោគសញ្ញាប៉ះពាល់ខួរក្បាល និង ស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma)កម្រិតIIIឡើងទៅ។ - អ្នកដែលមានកម្រិតBilirubinសរុបចាប់ពី3mg/dLឡើងទៅ។ - អ្នកដែលមានមុខងារផលិតប្រូតេអ៊ីនរបស់ថ្លើមធ្លាក់ចុះខ្លាំង។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: ក្នុងឱសថនេះ1កញ្ចប់(4.15g) រួមមាន : L-Isoleucine 952mg, L-Leucine 1904mg, L-Valine 1144mg។ មនុស្សពេញវ័យ លេប1ដង1កញ្ចប់ 1ថ្ងៃ3ដង នៅក្រោយបរិភោគអាហារ។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺទាក់ទងនឹងមេតាបូលីសនៃអាស៊ីតអាមីនមានខ្នែងពីកំណើត (Genetic Branched-Chain Amino Acid Metabolism Disorders) ឬ ជំងឺMaple syrup urine disease។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
