L-cysteine
ផលិតផល:
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
ប្រភេទឱសថ
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ផលរំខាន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖
- អាការៈកន្ទួលរមាស់ កន្ទាលត្រអាក កន្ទួលក្រហមដោយសារប្រតិកម្មទៅនឹងឱសថឬសារធាតុពុល មុនលើស្បែក ជំងឺErythema Exsudativum Multiforme។
- រោគសញ្ញានៃកោសិកាគ្រាប់ឈាមសធ្លាក់ចុះទាប(Leukopenia) ដោយសារការប្រើប្រាស់វិទ្យុសកម្ម។
-
កម្រិតប្រើប្រាស់
ថ្នាំលេប:
・ករណីអាការៈកន្ទួលរមាស់ កន្ទាលត្រអាក កន្ទួលក្រហមដោយសារប្រតិកម្មទៅនឹងឱសថឬសារធាតុពុល មុនលើស្បែក ជំងឺErythema Exsudativum Multiforme:
មនុស្សពេញវ័យ:លេប1ដង80mg (ថ្នាំម្សៅ32%ត្រូវនឹង250mg) 1ថ្ងៃ2~3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
・ករណីរោគសញ្ញានៃកោសិកាគ្រាប់ឈាមសធ្លាក់ចុះទាប(Leukopenia) ដោយសារការប្រើប្រាស់វិទ្យុសកម្ម:
មនុស្សពេញវ័យ:លេប1ដង160mg (ថ្នាំម្សៅ32%ត្រូវនឹង500mg) 1ថ្ងៃ3ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។
-
ផលរំខាន
ផលរំខានរួមមាន ចង់ក្អួត រាករូស ឈឺពោះ ស្ងួតក ។ល។
-
សកម្មភាពឱសថ
ឱសថនេះមានផ្ទុកសារធាតុស៊ីស្ទេន(L-Cysteine) ដែលមានតួនាទីផ្ដល់ផ្នែកSHនៃម៉ូលេគុល ដើម្បីជម្រុញសកម្មភាពនៃអង់ស៊ីមSHនៅក្នុងការបំពេញមុខងារផ្សេងៗនៅក្នុងរាងកាយ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp