L-Arginine hydrochloride

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការទប់ស្កាត់ការកើនឡើងនៃសារធាតុអាម៉ូញាក់នៅក្នុងឈាម ដែលកើតមាននៅក្នុងជំងឺដូចខាងក្រោម ៖

      - ជំងឺវដ្តអ៊ុយរាខុសប្រក្រតីពីកំណើត (Inborn urea cycle disorder) ដែលរួមមាន ជំងឺកង្វះអង់ស៊ីមCPS1(Carbamoylphosphate synthetase deficiency) ជំងឺកង្វះអង់ស៊ីមOTC(Ornithine transcarbamirase deficiency) ជំងឺCitrullinemia ជំងឺArgininosuccinic aciduria

      - ជំងឺLysinuric protein intolerance (LPI) (លើកលែងករណីដែលការទប់ស្កាត់ការស្រូបសារធាតុអាជីនីន(Arginine)មានកម្រិតខ្លាំង)។

      ម្យ៉ាងទៀត ឱសថនេះក៏ត្រូវបានប្រើនៅក្នុងការពិនិត្យមុខងារក្រពេញPituitaryផងដែរ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំចាក់:

      ជាទូទៅ កំហាប់នៃថ្នាំចាក់គឺ 20g/200mL។

      ប្រើ1ថ្ងៃ 2~10mL/kg (កម្រិតL-arginin hydrochloride 0.2~1g/kg) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលយ៉ាងហោចណាស់1ម៉ោង។

      ករណីថ្នាំលេប:

      ជាទូទៅ ឱសថ1.3g រួមមាន សារធាតុL-arginin hydrochloride 605mg និង សារធាតុL-arginin 500mg (កម្រិត L-arginin សរុប គឺ 1000mg)។

      លេប1ថ្ងៃ 0.15~0.5g/kg (កម្រិតL-arginin 0.12~0.38g) ដោយបែងចែកជា3~6ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ជាទូទៅ ត្រូវចាប់ផ្ដើមលេបពីកម្រិតទាបទៅ និងអាចបង្កើនកម្រិតប្រើប្រាស់បន្តិចម្ដងៗ ដោយតាមដានកម្រិតអាម៉ូញាក់ក្នុងឈាម រោគសញ្ញារបស់អ្នកជំងឺ។ល។ ម្យ៉ាងទៀត ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ ក៏អ្នកជំងឺត្រូវអនុវត្តការគ្រប់គ្រងរបបអាហារ(បរិភោគអាហារដែលមានប្រូតេអ៊ីនតិច) និង ការបំពេញអាស៊ីតអាមីនេចាំបាច់(Essential amino acids)ក្នុងរាងកាយជាដើមផងដែរ។

      ករណីប្រើឱសថនេះនៅក្នុងការពិនិត្យមុខងារក្រពេញPituitary:

      ថ្នាំចាក់:

      អ្នកពិនិត្យត្រូវរក្សាពោះទទេរយៈពេល12~14ម៉ោង រួចស្ថិតក្នុងស្ថានភាពសម្រាកស្ងៀមរយៈពេល30នាទី។ បន្ទាប់ពីនោះ ទទួលការបញ្ចូលឱសថនេះក្នុងកម្រិត 0.5g (ឱសថកំហាប់30g/300mLត្រូវជា 5mL)/kg ដោយព្យួរសេរ៉ូមជាប់ឥតដាច់តាមសរសៃវ៉ែនរយៈពេលប្រមាណ30នាទី។ អនុវត្តការបូមឈាមសម្រាប់ការពិនិត្យកម្រិតអរម៉ូនលូតលាស់(Growth hormone)ក្នុងឈាម នៅខណៈពេលមុនចាប់ផ្ដើមការព្យួរសេរ៉ូម និង នៅ30នាទី 60នាទី 90នាទី 120នាទី 150នាទី ក្រោយពេលចាប់ផ្ដើមព្យួរសេរ៉ូម។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺកង្វះអង់ស៊ីមArginase។

      ・អ្នកដែលមានជំងឺLysinuric protein intolerance (LPI) ដែលការទប់ស្កាត់ការស្រូបសារធាតុអាជីនីន(Arginine)មានកម្រិតខ្លាំង។

      ការហាមខាងលើទទួលការលើកលែងក្នុងករណីប្រើឱសថនេះនៅក្នុងការពិនិត្យមុខងារក្រពេញPituitary។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ រមាស់ស្បែក ងងុយគេង រាករូស។ល។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・អ្នកជំងឺគួរប្រុងប្រយ័ត្នចំពោះការគ្រប់គ្រងរបបអាហារ ដូចជា គួររក្សាកម្រិតប្រូតេអ៊ីននៅក្នុងអាហារអោយទាប និង ត្រូវបំពេញបន្ថែមនូវអាមីណូអាស៊ីតដែលចាំបាច់មួយចំនួន ។ល។

    • សកម្មភាពឱសថ

      ឱសថនេះមានទម្រង់ដូចទៅនឹងសារធាតុអាជីនីន(Arginine)នៃរាងកាយមនុស្ស ហើយគេប្រើឱសថនេះដើម្បីបំពេញនូវកង្វះសារធាតុអាជីនីននៅក្នុងរាងកាយ និង ដើម្បីភ្ញោចសកម្មភាពនៃអង់ស៊ីមដែលត្រូវការសារធាតុអាជីនីននៅក្នុងដំណើរការប្រតិកម្ម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp