Killed escherichia coli suspension + Hydrocortisone
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលាប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ ・កាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺឫសដូងបាត (Hemorrhoid និង Anal fissure) រួមមាន អាការៈហូរឈាម ឈឺចាប់ ហើម និង រមាស់។ ・ព្យាបាលរបួសដោយសារការវះកាត់នៅទ្វារធំ។ ・ព្យាបាលអាការៈកន្ទួលរមាស់និងរលាកនៅស្បែកជុំវិញទ្វារធំ។ ・កាត់បន្ថយអាការៈរលាកចុងពោះវៀនធំកម្រិតស្រាល។ ករណីថ្នាំសុលតាមទ្វារធំ: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ ・កាត់បន្ថយរោគសញ្ញាផ្សេងៗនៃជំងឺឫសដូងបាត (Hemorrhoid និង Anal fissure) រួមមាន អាការៈហូរឈាម ឈឺចាប់ ហើម និង រមាស់។ ・ព្យាបាលរបួសដោយសារការវះកាត់នៅទ្វារធំ។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលាប: ជាទូទៅ ប្រើ1ថ្ងៃ1~3ដង ក្នុងបរិមាណសមស្រប ដោយលាបនៅកន្លែងដែលមានអាការៈឬច្របាច់ចូលតាមទ្វារធំ។ ករណីថ្នាំសុលតាមទ្វារធំ:: ក្នុងឱសថនេះ1គ្រាប់ រួមមាន Killed escherichia coli suspension 0.245mL និង Hydrocortisone 3.75mg។ មនុស្សពេញវ័យ:ប្រើ1ដង1គ្រាប់, 1ថ្ងៃ1~3ដង សុលតាមទ្វារធំ។ 
- 
                    ហាមប្រើ・អ្នកដែលមានជំងឺឆ្លងប្រភេទរបេងឬដោយសារវីរុសឬលក្ខណៈមានខ្ទុះនៅផ្នែកណាមួយនៃរាងកាយ។ ・អ្នកដែលមានជំងឺឆ្លងមេរោគផ្សិតនៅផ្នែកណាមួយនៃរាងកាយ (ជំងឺCandidiasis ជំងឺDermatophytosisឬRingworm)។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថHydrocortisone។ 
- 
                    ផលរំខានជំងឺឆ្លងនៅលើស្បែក ។ល។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・គួរប្រើរយៈពេល1សប្ដាហ៍។ 
- 
                    សកម្មភាពឱសថប្រើប្រាស់ប្រសិទ្ធិភាពនៃការបំបាត់ការរលាករបស់ឱសថស្តេរ៉ូអ៊ីតជាចម្បង ដោយឱសថមួយចំនួន រួមមានសារធាតុដែលអាចបង្ការការឆ្លងមេរោគឬសារធាតុដែលធ្វើអោយស្ពឹកនៅកន្លែងមានរបួស។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
