Ketotifen fumarate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)ប្រភេទឱសថ- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំលេប: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺហឺត(Bronchial asthma) ជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម កន្ទាលត្រអាក ជំងឺស្បែកដែលមានកន្ទួលក្រហមឬរលាក ជំងឺរមាស់ស្បែក។ ករណីថ្នាំបន្តក់ភ្នែក: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកភ្នែកដោយសាររោគប្រតិកម្ម(Allergic conjunctivitis)។ ករណីថ្នាំបាញ់ក្នុងច្រមុះ: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកច្រមុះដោយសាររោគប្រតិកម្ម(Allergic rhinitis)។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប ទម្រង់ជាថ្នាំគ្រាប់: មនុស្សពេញវ័យ:លេប1ដង1mg, 1ថ្ងៃ2ដង ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីថ្នាំលេបទម្រង់ជាថ្នាំម្សៅ(0.1%): កុមារ:ពិសារ1ថ្ងៃ0.06mg/kg (ថ្នាំម្សៅត្រូវនឹង0.06g/kg) បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។ ជាទូទៅ គឺ៖ - កុមារអាយុ6ខែ~ក្រោម3ឆ្នាំ:ពិសារ1ថ្ងៃ0.8mg (ថ្នាំម្សៅត្រូវនឹង0.8g) បែងចែកជា2ដងក្នុង1ថ្ងៃ។ - កុមារអាយុ3ឆ្នាំ~ក្រោម7ឆ្នាំ:ពិសារ1ថ្ងៃ1.2mg (ថ្នាំម្សៅត្រូវនឹង1.2g) បែងចែកជា2ដងក្នុង1ថ្ងៃ។ - កុមារអាយុ7ឆ្នាំឡើងទៅ:ពិសារ1ថ្ងៃ2.0mg (ថ្នាំម្សៅត្រូវនឹង2.0g) បែងចែកជា2ដងក្នុង1ថ្ងៃ។ ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក(0.02%): កុមារ:1ថ្ងៃ0.06mg/kg (ថ្នាំទឹកត្រូវនឹង0.3mL/kg) បែងចែកជា2ដងក្នុង1ថ្ងៃ ក្រោយអាហារពេលព្រឹកនិងមុនពេលចូលគេង។ ជាទូទៅ គឺ៖ - កុមារអាយុ6ខែ~ក្រោម3ឆ្នាំ:ពិសារ1ថ្ងៃ0.8mg (ថ្នាំទឹកត្រូវនឹង4mL) បែងចែកជា2ដងក្នុង1ថ្ងៃ។ - កុមារអាយុ3ឆ្នាំ~ក្រោម7ឆ្នាំ:ពិសារ1ថ្ងៃ1.2mg (ថ្នាំទឹកត្រូវនឹង6mL) បែងចែកជា2ដងក្នុង1ថ្ងៃ។ - កុមារអាយុ7ឆ្នាំឡើងទៅ:ពិសារ1ថ្ងៃ2.0mg (ថ្នាំទឹកត្រូវនឹង10mL) បែងចែកជា2ដងក្នុង1ថ្ងៃ។ ករណីថ្នាំបន្តក់ភ្នែក(0.05%): បន្តក់ក្នុងភ្នែក1ដង1~2តំណក់ 1ថ្ងៃ4ដង (ពេលព្រឹក ពេលថ្ងៃ ពេលល្ងាច និង មុនពេលចូលគេង)។ ករណីថ្នាំបាញ់ក្នុងច្រមុះ(0.05%): ប្រើឧបករណ៍ដែលភ្ជាប់មកជាមួយឱសថនេះ ដើម្បីបាញ់ក្នុងរន្ធច្រមុះនីមួយៗ 1ដង1ចុច (សារធាតុKetotifen 0.05mg) 1ថ្ងៃ4ដង (ពេលព្រឹក ពេលថ្ងៃ ពេលល្ងាច និង មុនពេលចូលគេង)។ 
- 
                    ហាមប្រើករណីថ្នាំលេប: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ ・អ្នកដែលកំពុងឬធ្លាប់មានជំងឺប្រកាច់។ ករណីថ្នាំបន្តក់ភ្នែក: ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានករណីថ្នាំលេប: ផលរំខានរួមមាន ងងុយគេង អស់កម្លាំង ស្ងួតក ចង់ក្អួត ឡើងកន្ទួលក្រហម កន្ទាលត្រអាក ហើម អាការៈស្រដៀងរលាកប្លោកនោម(នោមញឹក នោមឈឺ ទឹកនោមមានលាយឈាម)។ល។ ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - សាច់ដុំកន្ត្រាក់ (ជំងឺប្រកាច់) - ពិបាកផ្ដោតអារម្មណ៍ នៅមិនសុខ គេងមិនលក់ អារម្មណ៍មិនស្ងប់ (ប៉ះពាល់ផ្នែកស្មារតី) - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)។ ករណីថ្នាំបន្តក់ភ្នែក: ផលរំខានរួមមាន ក្រហាយ រលាកត្របកភ្នែក ងងុយគេង ។ល។ ករណីថ្នាំបាញ់ក្នុងច្រមុះ: ផលរំខានរួមមាន ក្រហាយ ស្ងួតច្រមុះ ងងុយគេង ។ល។ 
- 
                    អន្តរប្រតិកម្មករណីថ្នាំលេប: ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ឱសថដែលទប់ស្កាត់សកម្មភាពប្រព័ន្ធប្រសាទ(ថ្នាំរំងាប់អារម្មណ៍ ថ្នាំងងុយគេង ជាដើម), ឱសថប្រឆាំងសារធាតុហ៊ីស្តាមីន(Antihistamine), គ្រឿងស្រវឹង - អាចធ្វើអោយកើតមានផលរំខានដូចជាងងុយគេង ស្មារតីធ្លាក់ចុះ។ល។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូនករណីថ្នាំលេប: ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ករណីថ្នាំបន្តក់ភ្នែក: ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ករណីថ្នាំបាញ់ក្នុងច្រមុះ: ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេសករណីថ្នាំលេប: ・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ ជាពិសេស គួរចៀសវាងពិសាគ្រឿងស្រវឹង។ ករណីថ្នាំបន្តក់ភ្នែក: ・ករណីកំពុងប្រើកញ្ចក់ភ្នែកសិប្បនិម្មិត(Contact lens) គួរដោះចេញនៅមុនពេលបន្តក់ថ្នាំនេះ និង គួរទុករយៈពេលយ៉ាងហោចណាស់15នាទីមុនពាក់កញ្ចក់ភ្នែកឡើងវិញ។ ករណីថ្នាំបាញ់ក្នុងច្រមុះ: ・ឱសថនេះអាចផ្ដល់ផលរំខានដូចជាងងុយគេង ដូច្នេះ គួរចៀសវាងការបើកបរឬការបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់ ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    សកម្មភាពឱសថឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់ការបញ្ចេញChemical mediatorsដែលជាសារធាតុដែលត្រូវបានបញ្ចេញនៅពេលកើតមានរោគប្រតិកម្មដើម្បីបង្កជាអាការៈផ្សេងៗ។ Chemical mediators រួមមាន សារធាតុហ៊ីស្តាមីន(Histamine) សារធាតុPAF ជាដើម។ ម្យ៉ាងទៀត ឱសថនេះក៏មានប្រសិទ្ធិភាពបង្អាក់ដំណើរការនៃការភ្ជាប់សារធាតុហ៊ីស្តាមីនទៅនឹងគ្រឿងទទួលរបស់វា(H1 receptor)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
