Ketamine hydrochloride
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
-
Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- សកម្មភាពឱសថ
-
ប្រសិទ្ធិភាពព្យាបាល
ជាទូទៅ ឱសថនេះប្រើនៅក្នុងដំណាក់កាលចាប់ផ្ដើមអនុវត្តការសណ្ដំរាងកាយទាំងមូល(General anesthesia)និងការសណ្ដំដោយស្រូប សម្រាប់ការវះកាត់ ការពិនិត្យ ឬ ការព្យាបាលផ្សេងៗ។
-
កម្រិតប្រើប្រាស់
ថ្នាំចាក់:
・ករណីចាក់ក្នុងសាច់ដុំ:
ជាទូទៅ នៅលើកដំបូង ប្រើក្នុងកម្រិត5~10mg/kg ចាក់ក្នុងសាច់ដុំ។ អាចប្រើបន្ថែមទៀតទៅតាមការចាំបាច់ក្នុងកម្រិតដូចការចាក់លើកដំបូងឬកម្រិតពាក់កណ្កាលនោះ។
・ករណីចាក់តាមសរសៃវ៉ែន:
ជាទូទៅ នៅលើកដំបូង ប្រើក្នុងកម្រិត1~2mg/kg ចាក់តាមសរសៃវ៉ែនយឺតៗ(យ៉ាងហោចណាស់1នាទី)។ អាចប្រើបន្ថែមទៀតទៅតាមការចាំបាច់ក្នុងកម្រិតដូចការចាក់លើកដំបូងឬកម្រិតពាក់កណ្កាលនោះ។
-
ហាមប្រើ
・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។
・អ្នកដែលមានជំងឺទាក់ទងនឹងសរសៃឈាមខួរក្បាល ឬ សម្ពាធឈាមខ្ពស់(លើសពី160mmHg/100mmHg) ឬ រោគសញ្ញានៃការកើនឡើងសម្ពាធក្នុងខួរក្បាល ឬ មុខងារបេះដូងចុះខ្សោយកម្រិតធ្ងន់ធ្ងរ។
・អ្នកដែលធ្លាប់មានអាការៈកន្ត្រាក់សាច់ដុំពីមុនមក។
・អ្នកដែលមិនអាចគេងសម្រាកនៅមន្ទីរពេទ្យបាន។
-
ផលរំខាន
ផលរំខានរួមមាន ចង្វាក់បេះដូងខុសប្រក្រតី សម្ពាធឈាចុះទាប មិនអាចគ្រប់គ្រងចលនាបាន សាច់ដុំកន្ត្រាក់ យល់សប្តិច្រើន ថ្ងូរ ឡើងកន្ទួលក្រហម ស្នាមក្រហមលើស្បែក ចង់ក្អួត ក្អួត ទឹកមាត់ច្រើន ក្ដៅខ្លួន បែកញើស ។ល។
ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។
- មុខងារបេះដូងចុះខ្សោយ ពិបាកដកដង្ហើម ឈឺទ្រូង ហើមពេញខ្លួន ក្អកស្ងួត (ជំងឺខ្សោយបេះដូងស្រួចស្រាវ)
- ពិបាកដកដង្ហើម ដកដង្ហើមរាក់ៗនិងលឿន អណ្ដាតធ្លាក់ចូលក្នុងបំពង់ក (ផលប៉ះពាល់លើប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម គ្មានដង្ហើម គល់អណ្តាតធ្លាក់)
- បំពង់កឬបំពង់សម្លេងឬរាងកាយទាំងមូលកន្ត្រាក់
- (ក្រោយដឹងខ្លួនពីការសណ្ដំ) មានអារម្មណ៍ថាបានយល់សប្តិ រវើរវាយ ពិបាកផ្ដុំអារម្មណ៍គិត មិនស្គាល់ទីកន្លែងឬពេលវេលា (ប្រតិកម្មក្រោយដឹងខ្លួន)។
-
អន្តរប្រតិកម្ម
ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។
・ឱសថដែលទប់ស្កាត់ប្រព័ន្ធប្រសាទកណ្ដាល (ឱសថប្រភេទBarbiturate, ឱសថទាក់ទងនឹងស្មារតី, ឱសថបំបាត់ការឈឺចាប់ ជាដើម) - អាចធ្វើអោយអ្នកជំងឺក្រដឹងខ្លួនឡើងវិញក្រោយបញ្ឈប់ការសណ្ដំ។
・ឱសថTubocurarine - អាចធ្វើអោយសកម្មភាពបន្ធូរការកន្ត្រាក់សាច់ដុំនៃឱសថTubocurarineកើនឡើង។
-
ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
-
សកម្មភាពឱសថ
សកម្មភាពនៃឱសថនេះនៅមិនទាន់ត្រូវបានស្រាវជ្រាវបញ្ជាក់អោយបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែ គេសន្មតថាឱសថនេះមានប្រសិទ្ធិភាពដូចខាងក្រោម៖
- បង្កើនសម្ពាធឈាមជាបណ្ដោះអាសន្ន បន្ទាប់មក សម្ពាធឈាមនឹងធ្លាក់ចុះមកវិញបន្តិចម្ដងៗក្រោយឡើងដល់កម្រិតអតិបរមាបន្ទាប់ពីប្រើឱសថនេះរយៈពេល1ទៅ5នាទី។
- ធ្វើអោយជីពចរដើរលឿនជាបណ្ដោះអាសន្ន បន្ទាប់មក ចង្វាក់បេះដូងនឹងត្រលប់មកប្រក្រតីវិញក្រោយឡើងដល់កម្រិតអតិបរមាបន្ទាប់ពីប្រើឱសថនេះរយៈពេល1ទៅ3នាទី។
- បង្កើនសម្ពាធក្នុងក្បាលជាបណ្ដោះអាសន្ន បន្ទាប់មកនឹងធ្លាក់ចុះមកវិញក្រោយឡើងដល់កម្រិតអតិបរមា បន្ទាប់ពីប្រើឱសថនេះរយៈពេល1ទៅ3នាទី។
- បង្កើនចរន្តឈាមក្នុងខួរក្បាល។
- ឱសថនេះមិនមានប្រសិទ្ធិភាពបន្ធូរការកន្ត្រាក់នៃសាច់ដុំនោះទេ ប៉ុន្តែអាចមានសកម្មភាពជម្រុញការកន្ត្រាក់សាច់ដុំទៅវិញ។
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp