Kanamycin monosulfate
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- អន្តរប្រតិកម្ម
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលករណីថ្នាំចាក់: ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកក្រពេញទឹកដោះ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកក្រពេញអាមីដាល់(រួមទាំង ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺប្រម៉េះ(Gonorrhea) ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺក្អកមាន់(Whooping cough ឬ Pertussis) ជំងឺរបេងសួតនិងរបេងផ្សេងទៀត។ ករណីថ្នាំលេប (ថ្នាំគ្រាប់និងថ្នាំទឹក5%): ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកពោះវៀនដោយសារបាក់តេរី។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំចាក់: ・ករណីជំងឺរបេង: មនុស្សពេញវ័យ:ប្រើ1ថ្ងៃ2g បែងចែកជា2ដងក្នុង1ថ្ងៃ ពេលព្រឹកនិងពេលល្ងាច ចាក់ក្នុងសាច់ដុំ 1សប្ដាហ៍2ថ្ងៃ។ ឬ ប្រើ1ថ្ងៃ1g 1សប្ដាហ៍3ថ្ងៃ។ ចំពោះមនុស្សចាស់អាយុចាប់ពី60ឆ្នាំឡើងទៅ ប្រើ1ដង0.5~0.75g។ ចំពោះកុមារឬមនុស្សដែលមានទម្ងន់ស្រាលខ្លាំង គួរបន្ថយកម្រិតប្រើប្រាស់អោយបានសមស្រប។ ជាទូទៅ ឱសថនេះត្រូវប្រើរួមជាមួយឱសថព្យាបាលជំងឺរបេងប្រភេទផ្សេងទៀត។ ・ករណីជំងឺឆ្លងផ្សេងទៀត: - មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1~2g ដោយបែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់ក្នុងសាច់ដុំ។ - កុមារ:ប្រើ1ថ្ងៃ30~50mg/kg បែងចែកជា1~2ដងក្នុង1ថ្ងៃ ចាក់ក្នុងសាច់ដុំ។ ករណីថ្នាំលេប (ថ្នាំគ្រាប់និងថ្នាំទឹក5%): - មនុស្សពេញវ័យ:លេប1ថ្ងៃ2~4g បែងចែកជា4ដងក្នុង1ថ្ងៃ។ - កុមារ:លេប1ថ្ងៃ50~100mg/kg (ថ្នាំទឹក5%ត្រូវនឹង1~2mL/kg) បែងចែកជា4ដងក្នុង1ថ្ងៃ។ ជាទូទៅ កម្រិតប្រើប្រាស់ថ្នាំទឹក5%សម្រាប់កុមារ គឺ៖ +កុមារទម្ងន់4kg:1ថ្ងៃ200~400mg បែងចែកជា4ដងក្នុង1ថ្ងៃ ត្រូវនឹង1ដង1~2mL។ +កុមារទម្ងន់8kg:1ថ្ងៃ400~800mg បែងចែកជា4ដងក្នុង1ថ្ងៃ ត្រូវនឹង1ដង2~4mL។ +កុមារទម្ងន់10kg:1ថ្ងៃ500~1000mg បែងចែកជា4ដងក្នុង1ថ្ងៃ ត្រូវនឹង1ដង2.5~5mL។ +កុមារទម្ងន់20kg:1ថ្ងៃ1000~2000mg បែងចែកជា4ដងក្នុង1ថ្ងៃ ត្រូវនឹង1ដង5~10mL។ 
- 
                    ហាមប្រើករណីថ្នាំចាក់: ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosideឬឱសថប្រឆាំងមេរោគBacitracin។ ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។ ・សាម៉ីខ្លួនឬអ្នកដែលគ្រួសារធ្លាប់មានបញ្ហាត្រចៀកធ្ងន់ដោយសារការប្រើប្រាស់ឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosideឬដោយសារមូលហេតុផ្សេងទៀត។ ករណីថ្នាំលេប (ថ្នាំគ្រាប់និងថ្នាំទឹក5%): ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬឱសថប្រឆាំងបាក់តេរីប្រភេទAminoglycosideឬឱសថប្រឆាំងមេរោគBacitracin។ 
- 
                    ផលរំខានផលរំខានរួមមាន ឈឺចុកនិងរឹងនៅកន្លែងចាក់ថ្នាំ ឡើងកន្តួលក្រហម បញ្ហាត្រចៀក បញ្ហាតម្រងនោម។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - វិលមុខ ហ៊ឹងត្រចៀក ត្រចៀកធ្ងន់ (ប្រព័ន្ធប្រសាទទី8មានបញ្ហា) - ហើម បរិមាណទឹកនោមថយចុះ ឈឺក្បាល (បញ្ហាតម្រងនោម) - ចង្វាក់បេះដូងលោតញាប់ ពិបាកក្នុងទ្រូង ពិបាកដកដង្ហើម(រោគប្រតិកម្មធ្ងន់ធ្ងរ) 
- 
                    អន្តរប្រតិកម្មឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។ ・ថ្នាំប្រើជំនួសឈាមដែលមានផលរំខានប៉ះពាល់ដល់តម្រងនោម: Dextran, Hydroxyethyl starch ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមកើតឡើងនិងកាន់តែធ្ងន់ធ្ងរ ・ថ្នាំបញ្ចុះទឹកនោមប្រភេទLoop (Loop diuretic): Ethacrynic acid, Furosemide, Azosemide ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមនិងត្រចៀកកើតឡើងឬកាន់តែធ្ងន់ធ្ងរ ・ថ្នាំដែលមានផលប៉ះពាល់ខ្លាំងដល់តម្រងនោមឬប្រព័ន្ធត្រចៀក: Vancomycin hydrochloride, Enviomycin sulfate ថ្នាំប្រឆាំងជំងឺមហារីកដែលមានផ្ទុកជាតិប្លាទីនរួមមានCisplatin, Nedaplatin, Carboplatin ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមនិងត្រចៀកកើតឡើងឬកាន់តែធ្ងន់ធ្ងរ ・ថ្នាំស្ពឹកឬសណ្តំ ថ្នាំបន្ធូរការកន្ត្រាក់របស់សាច់ដុំ: Tubocurarine, Pancuronium bromide, Vecuronium bromide, Tolperisone hydrochloride, Botulinum toxin A - អាចប៉ះពាល់ប្រព័ន្ធគ្រប់គ្រងដំណកដង្ហើម(នៅពេលកើតឡើង គួរបន្សាបការពុលដោយប្រើ:Cholinesterase inhibitor, Calcium) ・ឱសថAmphotericin B, Cyclosporin ជាដើម - អាចធ្វើអោយបញ្ហាតម្រងនោមកើតឡើងឬកាន់តែធ្ងន់ធ្ងរ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។(មានការស្រាវជ្រាវបង្ហាញថាការប្រើឱសថនេះធ្វើអោយទារកកើតមកមានបញ្ហាប្រព័ន្ធប្រសាទទី8) ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・ថ្នាំដែលត្រូវចាក់តាមសាច់ដុំត្រូវប្រុងប្រយ័ត្នចំណុចដូចខាងក្រោម៖ - មិនគួរចាក់នៅកន្លែងដដែលៗនោះទេ - ត្រូវចៀសវាងកន្លែងដែលមានសរសៃប្រសាទច្រើនឆ្លងកាត់ - កន្លែងចាក់អាចក្លាយជាមានលក្ខណៈរឹង ដូច្នេះគួរច្របាច់បន្តិចៗនៅកន្លែងចាក់បន្ទាប់ពីពេលចាក់ថ្នាំរួចភ្លាម។ ・ការប្រើប្រាស់ឱសថប្រឆាំងបាក់តេរី អាចបង្កជាអតុល្យភាពនៃបាក់តេរីនៅក្នុងពោះវៀន ធ្វើអោយកើតមានអាការៈរាករូស ។ល។ 
- 
                    សកម្មភាពឱសថជាឱសថប្រឆាំងបាក់តេរីប្រភេទអាមីណូគ្លីកូស៊ីដ(Aminoglycoside antibiotic) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ធ្វើអោយបាក់តេរីមិនអាចរស់ឬកើនចំនួនបាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
