Ixekizumab

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម ករណីវិធីព្យាបាលផ្សេងទៀតមិនមានប្រសិទ្ធិភាពគ្រប់គ្រាន់ ៖

      - ជំងឺPsoriasis vulgaris

      - ជំងឺPsoriatic arthritis

      - ជំងឺPustular psoriasis

      - ជំងឺErythrodermic psoriasis

      - ជំងឺAnkylosing spondylitis។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីជំងឺPsoriasis vulgaris ជំងឺPsoriatic arthritis ជំងឺPustular psoriasis និង ជំងឺErythrodermic psoriasis:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 160mg នៅលើកដំបូង ដោយចាក់ក្រោមស្បែក។ ចាប់ពីសប្ដាហ៍ទី2ដល់សប្ដាហ៍ទី12 ប្រើក្នុងកម្រិត1ដង80mg ដោយចាក់ក្រោមស្បែក រៀងរាល់2សប្ដាហ៍ម្ដង។ បន្ទាប់ពីនោះ ប្រើក្នុងកម្រិត1ដង80mg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍ម្ដង។ ប៉ុន្តែ ករណីដែលដល់សប្ដាហ៍ទី12ហើយ នៅមិនទាន់មានប្រសិទ្ធិភាពគ្រប់គ្រាន់ អាចបន្តប្រើក្នុងកម្រិត1ដង80mg ដោយចាក់ក្រោមស្បែក រៀងរាល់2សប្ដាហ៍ម្ដង។

      ・ករណីជំងឺAnkylosing spondylitis:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 80mg ដោយចាក់ក្រោមស្បែក រៀងរាល់4សប្ដាហ៍ម្ដង។

    • ហាមប្រើ

      ・អ្នកដែលកំពុងកើតមានជំងឺឆ្លងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺរបេងនិងស្ថិតក្នុងដំណាក់កាលកើតមានអាការៈផ្សេងៗ។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នចំពោះការកើតឡើងនូវជំងឺឆ្លងមេរោគកម្រិតធ្ងន់ធ្ងរចំពោះអ្នកជំងឺ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp