Ivermectin
ផលិតផល:
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
- ផលរំខាន
- ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
- ការប្រុងប្រយ័ត្នជាពិសេស
- សកម្មភាពឱសថ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាល: - ជំងឺបណ្ដាលមកពីអៀន(StrongyloidesឬThreadworm)ហៅថាជំងឺStrongyloidiasisនៅក្នុងពោះវៀន។ - ជំងឺបណ្ដាលមកពីប៉ារ៉ាស៊ីតSarcoptes scabiei ហៅថាជំងឺScabies (លើកលែងជំងឺScabiesកើតនៅក្រចក)។ 
- 
                    កម្រិតប្រើប្រាស់ថ្នាំលេប: - ជំងឺStrongyloidiasisនៅក្នុងពោះវៀន:ប្រើ1ដងប្រមាណ200μg/kg ចំនួន2ដង ដោយទុកគម្លាតពីគ្នា2សប្ដាហ៍។ លេបឱសថនេះជាមួយទឹកប៉ុណ្ណោះ ម្យ៉ាងទៀត គួរពិសាឱសថនេះនៅពេលពោះទទេ។ - ជំងឺScabies:ប្រើ1ដងប្រមាណ200μg/kg។ ប្រើតែ1ដង។ លេបឱសថនេះជាមួយទឹកប៉ុណ្ណោះ ម្យ៉ាងទៀត គួរពិសាឱសថនេះនៅពេលពោះទទេ។ ជាទូទៅ កម្រិតប្រើប្រាស់ឱសថនេះក្នុង1ដង អាចកំណត់ទៅតាមទម្ងន់របស់អ្នកជំងឺ ដូចខាងក្រោម៖ + ទម្ងន់ 15 - 24kg:3mg + ទម្ងន់ 25 - 35kg:6mg + ទម្ងន់ 36 - 50kg:9mg + ទម្ងន់ 51 - 65kg:12mg + ទម្ងន់ 66 - 79kg:15mg + ទម្ងន់ 80kgឡើងទៅ:ប្រមាណ200μg/kg។ 
- 
                    ហាមប្រើ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។ 
- 
                    ផលរំខានផលរំខានរួមមាន ក្អួតចង្អោរ រមាស់ មុខងារថ្លើមថយចុះ ឡើងកន្ទួលក្រហម។ល។ ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។ - ក្តៅខ្លួនខ្លាំង ភ្នែកក្រហម រលាត់ស្បែកនៅតាមមាត់ (ជំងឺនៃបណ្តុំរោគសញ្ញាលើស្បែកភ្នាសនិងភ្នែក(Muco-cutaneo-ocular syndrome) ជំងឺស្លាប់កោសិកាស្បែក(TEN)) - អស់កម្លាំង បាត់បង់ចំណង់អាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង (មុខងារថ្លើមខុសប្រក្រតី ខាន់លឿង) - ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ ចេញឈាមក្រោមស្បែកនៃដៃជើង (ជំងឺប្លាកែតធ្លាក់ចុះ)។ 
- 
                    ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។ 
- 
                    ការប្រុងប្រយ័ត្នជាពិសេស・នៅដំណាក់កាលដំបូងនៃការព្យាបាល អាចមានអាការៈរមាស់កើនឡើង។ ・គួរពិសារថ្នាំនេះនៅពោះទទេជាមួយទឹក ព្រោះសារធាតុឱសថនេះងាយរលាយក្នុងខ្លាញ់ ធ្វើអោយការស្រូបសារធាតុឱសថកើនឡើងខ្ពស់នៅពេលស្ថិតនៅលាយឡំជាមួយអាហារដែលមានជាតិខ្លាញ់ច្រើន។ 
- 
                    សកម្មភាពឱសថជាឱសថប្រឆាំងប៉ារ៉ាស៊ីត ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពចម្លងអ៊ីយ៉ុងក្លរឆ្លងកាត់ភ្នាសកោសិការបស់ប៉ារ៉ាស៊ីត ធ្វើអោយអ៊ីយ៉ុងក្លរកើនឡើងខ្ពស់នៅក្នុងកោសិកានាំអោយកោសិកាស្ពឹកនិងមិនអាចរស់រានបាន។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
