Istradefylline

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការកែលម្អស្ថានភាពនៃការបាត់បង់ប្រសិទ្ធិភាពឱសថ(Wearing off)ដែលកើតមាននៅក្នុងការព្យាបាលជំងឺប៉ាឃីនសុនដោយប្រើឱសថផ្ទុកសារធាតុL-dopa។ គេប្រើឱសថនេះក្នុងករណីស្ថានភាពនៅតែមិនល្អប្រសើរឡើង ទោះជាក្រោយអនុវត្តការបង្កើនចំនួនដងនៃការប្រើប្រាស់ ឱសថL-dopaនិងបង្កើនកម្រិតឱសថព្យាបាលជំងឺប៉ាឃីនសុនផ្សេងទៀតក៏ដោយ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង20mg។ អាចបង្កើនកម្រិតដល់1ថ្ងៃ1ដង40mg ទៅតាមរោគសញ្ញា។ ត្រូវប្រើរួមជាមួយឱសថដែលមានផ្ទុកLevodopa។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលមានបញ្ហាមុខងារថ្លើមកម្រិតធ្ងន់ធ្ងរ។

    • ផលរំខាន

      រោគសញ្ញាDyskinesia ទល់លាមក រវើរវាយ គេងលក់មួយភាំងៗ ចង់ក្អួត។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・គេប្រើប្រាស់ឱសថនេះ ក្នុងករណីសម្រួលកម្រិតប្រើប្រាស់និងរយៈពេលប្រើប្រាស់នៃឱសថLevodopaហើយ នៅតែកើតមានបញ្ហានៃការបាត់បង់ប្រសិទ្ធិភាពឱសថ(Wearing off)ទៀត។

    • សកម្មភាពឱសថ

      ទប់ស្កាត់គ្រឿងទទួលអាដេណូស៊ីនA2A (Adenosine A2A receptor) ដើម្បីកាត់បន្ថយសកម្មភាពរបស់ប្រព័ន្ធសរសៃប្រសាទGABA ធ្វើអោយមុខងារនៃការធ្វើចលនារាងកាយមានលក្ខណៈរលូនជាងមុន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp