Isoxsuprine hydrochloride
- Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)
- 
            Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)- ប្រសិទ្ធិភាពព្យាបាល
- កម្រិតប្រើប្រាស់
- ហាមប្រើ
 - 
                    ប្រសិទ្ធិភាពព្យាបាលជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖ - រោគសញ្ញាបន្សល់ទុកក្រោយរបួសប៉ះទង្គិចក្បាល - រោគសញ្ញានៃផលប៉ះពាល់ចរន្តឈាមតាមអវៈយវៈ ដែលកើតមាននៅក្នុងជំងឺដូចជា ជំងឺBurger disease ជំងឺរឹងសរសៃអាកទែបង្កជាការស្ទះ(Atherosclerosis obliterans) ជំងឺរលាកសរសៃវ៉ែនបង្កជាកំណកឈាម(Thrombophlebitis) ជំងឺកកើតកំណកឈាមនៅសរសៃវ៉ែន(Venous thrombosis) ជំងឺរេណូ(Raynaud's disease)ឬបណ្ដុំរោគសញ្ញារេណូ(Raynaud's syndrome) អាការៈរលាកឬរបួសដែលបង្កដោយធាតុត្រជាក់ (Chilblain និង Frostbite) ជំងឺSpontaneous gangrene រោគសញ្ញាប៉ះពាល់សរសៃឈាមតាមអវៈយវៈដោយសារជំងឺទឹកនោមផ្អែម។ - ប្រើនៅក្នុងការទប់ស្កាត់ការកន្ត្រាក់នៃស្បូន (រោគសញ្ញាងាយរលូតឬកូនកើតមុនខែ(Threatened miscarriage/premature birth))។ - រោគសញ្ញាឈឺចាប់ពេលមករដូវ។ 
- 
                    កម្រិតប្រើប្រាស់ករណីថ្នាំលេប: ・ករណីប្រើនៅក្នុងការព្យាបាលរោគសញ្ញាបន្សល់ទុកក្រោយរបួសប៉ះទង្គិចក្បាល និង រោគសញ្ញាទាក់ទងនឹងចរន្តឈាម: ជាទូទៅ មនុស្សពេញវ័យ លេបក្នុងកម្រិត 1ដង10~20mg 1ថ្ងៃ3~4ដង។ ・ករណីប្រើនៅក្នុងការទប់ស្កាត់ការកន្ត្រាក់នៃស្បូន: ជាទូទៅ លេបក្នុងកម្រិត 1ថ្ងៃ30~60mg ដោយបែងចែកជា3~4ដងក្នុង1ថ្ងៃ។ ・ករណីប្រើនៅក្នុងការព្យាបាលរោគសញ្ញាឈឺចាប់ពេលមករដូវ: ជាទូទៅ លេបក្នុងកម្រិត 1ដង10~20mg 1ថ្ងៃ3~4ដង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។ ករណីថ្នាំចាក់: ・ករណីប្រើនៅក្នុងការព្យាបាលរោគសញ្ញាបន្សល់ទុកក្រោយរបួសប៉ះទង្គិចក្បាល និង រោគសញ្ញាទាក់ទងនឹងចរន្តឈាមកម្រិតធ្ងន់ធ្ងរឬលក្ខណៈបន្ទាន់: ជាទូទៅ មនុស្សពេញវ័យ ប្រើក្នុងកម្រិត 1ដង5~10mg 1ថ្ងៃ2~3ដង ដោយចាក់ក្នុងសាច់ដុំ។ ・ករណីប្រើនៅក្នុងការទប់ស្កាត់ការកន្ត្រាក់នៃស្បូន: ជាទូទៅ ប្រើក្នុងកម្រិត 1ដង5~10mg ដោយចាក់ក្នុងសាច់ដុំ រៀងរាល់1~2ម៉ោងម្ដង។ ・ករណីប្រើនៅក្នុងការព្យាបាលរោគសញ្ញាឈឺចាប់ពេលមករដូវកម្រិតធ្ងន់ធ្ងរ: ជាទូទៅ ប្រើក្នុងកម្រិត 1ដង5~10mg ដោយចាក់ក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។ ក្នុងករណីណាក៏ដោយ ប្រសិនបើរោគសញ្ញាបានធូរស្បើយហើយ ត្រូវប្ដូរទៅជាថ្នាំលេបវិញ។ 
- 
                    ហាមប្រើករណីថ្នាំចាក់: ・អ្នកដែលមានអាការៈហូរឈាមក្នុងខួរក្បាល។ ・អ្នកដែលទើបសម្រាលកូនរួចភ្លាមៗ។ ・អ្នកដែលមានរោគសញ្ញារបកសុកមុនពេលកំណត់(Placental abruption)។ 
 
*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។
ប្រភពព័ត៌មាន៖
- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp
- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp
